សូម្បីតែ ឆៃ លីដាឡែន ក៏និយាយពី ជា វណ្ណារិទ្ធដែរ ពេលលោកបង្ហោះរូបបែបនេះ

ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់ហើយ លោកជា វណ្ណារិទ្ធ ជាពិធីករមួយរូបដែលមានឈ្មោះល្បី និងមានមុខនៅក្នុងកម្មវិធីធំៗជាច្រើន មិនត្រឹមតែប៉ុណ្ណោះគ្រប់គ្នាជាច្រើនក៏បានច្រណែន ជាមួយនឹងសុភមង្គលគ្រួសាររបស់លោកដែរ។ ជាការពិតណាស់ លោក ជា វណ្ណារិទ្ធ តែងតែបញ្ចេញនូវភាពផ្អែមល្អែម ជាមួយនឹងក្រុមគ្រួសារ តាមរយៈបណ្តាញសង្គមរបស់ខ្លួន ទោះបីជា ប្រពន្ធរបស់លោក ពរពោះកូនទី២ក៏ដោយ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុក របស់អ្នកនាង ឆៃ លីដាឡែន បានបង្ហោះសារមួយ ដែលនិយាយទាក់ទងទៅ នឹងគ្រួសាររបស់លោកជា វណ្ណារិទ្ធ ហាក់បីដូចជាច្រណែន ជាមួយនឹងវាសនា របស់ភរិយាលោក …

Read More

កីឡាការិនី ស៊ន សៀវម៉ី នឹង​វះ​កាត់​ជង្គង់​ល្ងាច​នេះ ខណៈ​សម្ដេច​តេ​ជោ ហ៊ុន សែន ឧប​ត្ថម្ភ ១​ម៉ឺន​ដុល្លារ

(ភ្នំពេញ)៖ ម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម វីរកីឡាការិនី ស៊ន សៀវម៉ី នឹងធ្វើការវះកាត់ជង្គង់ ដើម្បីព្យាបាលរបួសដ៏រាំរ៉ៃរបស់នាង នៅល្ងាចថ្ងៃទី៣១ ខែតុលានេះហើយ ក្នុងមន្ទីរពេទ្យមួយស្ថិតនៅសាធារណរដ្ឋកូរ៉េ។ នេះបើតាមការបង្ហោះឲ្យដឹងលើគណនីហ្វេសប៊ុកបងប្រុសរបស់នាង គឺលោក ស៊ន អេលីត។ សូមបញ្ជាក់ថា មុនការវះកាត់ជង្គង់របស់វីរកីឡាការិនីតេក្វាន់ដូដ៏ស្រស់ស្អាតថ្ងៃនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ក៏បានឧត្ថម្ភថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីចំណាយលើការព្យាបាលរបួសរបស់កញ្ញា ស៊ន សៀវម៉ី ផងដែរ ក្រោយមានការបង្ហោះសារបង្ហាញពីភាពខ្វះខាតរបស់ប្អូនស្រី ពីសំណាក់លោក ស៊ន …

Read More

នី រតនា បំភ្លេច​មិន​បាន​ហេតុការណ៍​កើតឡើង​​នៅ​រាត្រី​ថ្ងៃ​ទី​ ១ ខែ វិច្ឆិកា​

ទោះ​បី​ជា​ក្នុង​ពេល​នេះ​បទ​ចម្រៀង​ និង កេរ្តិ៍ឈ្មោះ​ នី រតនា ត្រូវ​បាន​មហា​ជន​ទាំង​ក្នុង​ក្រៅ​ប្រទេស​ស្គាល់​​ច្រើន​ក្ដី​ ក៏​អតីត​បេក្ខជន​ Cambodian Idol រូប​នេះ​មិន​អាច​បំភ្លេច​បាន​ចំពោះ​ហេតុការណ៍​កើត​ឡើង​នៅ​​រាត្រី​​ថ្ងៃ​ទី​១ ខែ វិច្ឆិកា​ ឆ្នាំ ២០១៥ កន្លង​ទៅ​។ ទាក់​ទង​ហេតុការណ៍​​ខាង​លើ​នេះ​ នី រតនា បាន​ប្រាប់​ Sabay ថា ថ្ងៃ​ទី ១ ខែ វិច្ឆិកា គឺ​ជា​ថ្ងៃ​​មួយ​ដែល​ខ្លួន​មិន​អាច​បំភ្លេច​បាន​ក្នុង​១​​ឆាក​ជីវិត​នេះ​ ព្រោះ​​វា​ជា​ថ្ងៃ​​​​ជោគ​ជ័យ​​ បាន​កែ​ប្រែ​ជីវិត​លោក​ពី​មនុស្ស​ធម្មតា​ម្នាក់​ ទៅ​ជា​មនុស្ស​ថ្មី​ម្នាក់​ទៀត​ ដោយ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​មហា​ជន​ទាំង​ក្នុង​ …

Read More

នី មុនីនាថ លាក់មុខ ក្រោយគូដណ្តឹងប្តឹងទារ១២មុឺនដុល្លារ

នាពេលចុងក្រោយនេះ តារាទឹកភ្នែកនី មុនីនាថ បានជួបបញ្ហាក្រពុលមុខតែម្តង ក្រោយពេលផ្តាច់ពាក្យពីគូដណ្តឹងលោកអ៊ុង សូឡាង អាណិកជនខ្មែរ រស់នៅអាមេរិក មិនបានប៉ុន្មានផង ស្រាប់តែត្រូវបានអតីតគូដណ្តឹងប្តឹងទារ១២ម៉ឺនដុល្លារ ហើយនាពេលចុងក្រោយនេះ មុនីនាថ មិនសូវហ៊ានបង្ហាញមុខជាសាធារណៈដូចមុនទេ…។ នី មុនីនាថ បានភ្ជាប់ពាក្យស្ងាត់ៗជាមួយអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក លោកអ៊ុង សូឡាង ចាប់តាំងពីឆ្នាំ២០១៤ម៉្លេះ។ ប៉ុន្តែ គម្រោងរៀបការត្រូវបានពន្យារពេលជាបន្តបន្ទាប់ ហើយថ្មីៗនេះ ស្រាប់តែផ្ទុះដំណឹងផ្តាច់ពាក្យគូដណ្តឹង ហើយត្រូវអតីតគូដណ្តឹងប្តឹងទាមទារប្រាក់ដែលធ្លាប់បានឧបត្ថម្ភទៅនាងនាពេលកន្លងមក ចំនួន១២ម៉ឺនដុល្លារ ដែលនាំឱ្យមានការភ្ញាក់ផ្អើលខ្លាំង ទាំងនៅក្នុងសង្គមសិល្បៈ និងមជ្ឈដ្ឋានទូទៅ។ តាមការបញ្ជាក់ពីលោកមេធាវី …

Read More

លោក យក់ ដូងតារា យល់សប្តិឃើញ សាន ស្រីឡៃ មកលេងរាល់យប់!

ភ្នំពេញ៖ តារាចម្រៀងសម្លេងរឌឺនរបស់ផលិតកម្មហង្សមាសលោក យក់ ដូងតារា យល់សប្តិឃើញ សាន ស្រីឡៃ ស្ទើរតែរាល់យប់។ លោកបានសរសេររៀបរាប់នៅលើបណ្តាញសង្គមថា៖ ខ្ញុំយល់សប្តិឃើញស្រីឡៃស្ទើរតែរាល់យប់ទៅហើយ​ តែអារម្មណ៍របស់ខ្ញុំមិនដែលខ្លាចស្រីឡៃម្តងណាឡើយ។​ ម៉ោងប្រាំពីរកន្លះយប់មិញ​ ខ្ញុំបានទិញបាយមួយប្រអប់​ ហូបជាមួយនឹងក្រួចអំបិលម្រេច​ ខណ:ពេលដែលខ្ញុំ​ យកសាច់ក្រួចមួយដុំតូចដំបូង​ រៀបដាក់ចូលក្នុងមាត់ហើយ​ ស្រាប់តែ​ ហាក់មានអ្វីមកចាប់ទាញទំលាក់ចូលទៅក្នុងផ្អប់វិញ​ ហើយខ្ញុំក៏យកសាច់ហ្នឹងមកញាំុម្តងទៀត​ ព្រោះមិនចាប់អារម្មណ៍ឡើយ។​ ប្រមាណប្រហែលជាមោ៉ងដប់​ ខ្ញុំក៏កេងលក់​ ហើយក៏យល់សប្តិឃើញស្រីឡៃ​ ក្នុងយល់សប្តិនោះ​ ខ្ញុំបានសួរស្រីឡៃថា​ តើប្អូនបានដឹងខ្លួនរឺទេ?​ ស្រីឡៃបាននិយាយថា​ ខ្ញុំដឹង!​ ខ្ញុំស្លាប់ហើយ!​ ខ្ញុំបានសួរទៀត!​ …

Read More

រន្ធត់ចិត្តណាស់! ពេលដឹងថា ពេជ្រ ចរណៃ ដាច់សរសៃឈាមបេះដូង ខណៈម្ដាយមានជំងឺដុះសាច់ខួរក្បាល

បន្ទាប់ពីធ្លាក់ខ្លួនឈឺធ្ងន់កាលពីព្រឹកថ្ងៃ៣០ ខែតុលា កញ្ញាពេជ្រ ចរណៃ ត្រូវបានគ្រួសារតារាកម្ពុជា ប្រគល់ថវិកាជំនួយពីសមាជិកក្នុងក្រុមរបស់ខ្លួន ចំនួន៧៤០ដុល្លារ និង១៥ម៉ឺនរៀល ដើម្បីទៅវះកាត់ជំងឺដាច់សរសៃប្រើសបេះដូង នៅឯប្រទេសថៃ ខណៈដែលម្ដាយរបស់នាងមានជំងឺដុះសាច់ខួរក្បាល និងកំពុងប្រឈមការខ្វះខាតខ្លាំង។ ក្រៅពីទទួលបានជំនួយសម្បុរសធម៌ក្នុងជំហានដំបូងនេះ កញ្ញាចរណៃ ក៏ត្រូវបានសប្បុរសជនមួយរូបចេញលុយធ្វើលិខិតឆ្លងដែនឲ្យជាបន្ទាន់ ដើម្បីទៅព្យាបាលនៅក្នុងប្រទេសថៃ ផងដែរ ខណៈដែលថ្លៃព្យាបាលត្រូវបានសប្បុរសជនមួយចំនួនប្រកាសថា នឹងជួយរកឲ្យតាមក្រោយ សំខាន់ឲ្យតែនាងបានទៅដល់ពេទ្យជំនាញ និងបានរស់សិនក្នុងពេលជំងឺឈានដល់ដំណាក់ចុងក្រោយ។ អ្នកស្រី ដួង សុជាតា ម្ដាយកញ្ញាពេជ្រ ចរណៃ និយាយថានាងមានជំងឺប្រហោងបេះដូងតាំងពីអាយុ៧ឆ្នាំម្ល៉េះ គឺស្របគ្នានឹងឪពុករបស់នាងត្រូវបានស្លាប់ដោយសារពុលដំឡូង ហើយបញ្ជូនទៅមន្ទីរពេទ្យមិនទាន់។ ប៉ុន្តែជំងឺរបស់នាងមិនសូវធ្វើទុក្ខប៉ុន្មាននោះទេ …

Read More

ជិតដល់ថ្ងៃក្រាបផ្ទឹម៖ សុគន្ធ នីសា បញ្ចេញទឹកមុខនិងសារប្លែកៗ

ភ្នំពេញ៖ សុគន្ធ នីសា ស្ថិតក្នុងការសាទរពីអ្នកគាំទ្រ និងឱកាសត្រៀមខ្លួនធ្វើកូនក្រមំក្រាបផ្ទឹមនិងគូជីវិតជា​អា​ណិ​​​​កជនខ្មែរអាមេរិកនៅចុងឆ្នាំ២០១៧ ជាមួយនិងឱកាសការងារមមាញឹកលើអាជីពចម្រៀង សម្តែងភាពយន្តពីររឿងជាប់គ្នា។ តារាស្រីរូបនេះថ្មីៗនេះបែរជាឲ្យមានការងឿងឆ្ងល់និងសារ នាងបង្ហាញពីការខកស្តាយបំណង។ ថ្មីៗនេះកញ្ញា សុគន្ធ នីសា ក៏កំពុងតែបានចូលរួមសម្តែង ក្នុងរឿងថ្មីមួយទៀត គឺរឿង “ រាជនីភូមិគ្រឹះ ” ហើយតា​រារូបនេះ ក៏កំពុងតែត្រៀមនឹងចូលរោងការ នៅខែ ធ្នូ ឆ្នាំ ២០១៧ នេះដែរ។ ប៉ុន្តែនៅថ្ងៃម្សិលមិញនេះ កញ្ញា សុគន្ធ​ នីសា ក៏បានបង្ហោះសារមួយ …

Read More

មិននឹក​ស្មានថា ការនិពន្ធ​បទចម្រៀង​របស់ ទូច ស្រីលក្ខណ៍ ផ្ដល់​តម្លៃ​អប់រំ​​ដល់​មហាជន ​ដល់ថ្នាក់​ហ្នឹងសោះ!

(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាបង្ហាញម៉ូដ អ្នកនាង ទូច ស្រីលក្ខណ៍ ត្រូវបានគេកត់សម្គាល់ឃើញថា ជាសិល្បការិនីម្នាក់ ដែលមានផ្នត់គំនិតបែបសុទិដ្ឋិនិយម ខណៈកាលពីម្សិលមិញនេះ អ្នកនាង បានបង្ហោះសារមួយធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ និងចង់យកមកត្រិះរិះពិចារណា ចំពោះខ្លឹមសារ និងអត្ថន័យ នៅក្នុងពាក្យសំដីមួយនេះ។ នៅក្នុងនោះដែរ តារាស្រីសិចស៊ី អ្នកនាង ទូច ស្រីលក្ខណ៍ បានសរសេរនៅលើផេកហ្វេសប៊ុករបស់ខ្លួនថា «ទំរាំតែធ្វើបានមួយបទៗ គឺពិបាកណាស់លោក តែអ្វីដែលយើងមិនអស់សង្ឃឹម គឺយើងនៅតែប្រឹងខំបន្តទៀត គឺយើងបានដឹងថា បងប្អូនប្រជាជនខ្មែរយើងបានឲ្យតំលៃនូវបទចម្រៀងនិពន្ធថ្មី ទំនុកភ្លេងថ្មី ស្មាដៃថ្មី …

Read More

ទោះបី​ជា​តារា មានឈ្មោះ​ល្បី​លំដាប់​ប្រទេស ប៉ុន្តែ​ពួកគេ​ក៏​ជួប​រឿង​បរាជ័យ ក្នុង​ជំនួញ​រកស៊ី​ដែរ!

(ភ្នំពេញ)៖ ថ្ងៃនេះ គេហទំព័រកម្សាន្ត khmertalking សូមនាំអារម្មណ៍ ប្រិយមិត្តអ្នកអាន មកជ្រាបនូវរឿងរ៉ាវថ្មីមួយទៀតរបស់តារាល្បីៗ នៅក្នុងប្រទេសកម្ពុជា ដែលទោះបីជាពួកគេ ជាតារាល្បីលំដាប់ប្រទេស ប៉ុន្តែពួកគេក៏ធ្លាប់បរាជ័យ ក្នុងមុខរបររកស៊ី និងជំនួញរបស់ពួកគេដែរ ពោលគឺអាចនិយាយបានថា មានកេរ្តិ៍ឈ្មោះល្បី មិនប្រាកដថា ការងាររកស៊ីជោគជ័យនោះទេ។ ខុសពីតារា និងសិល្បករនៅប្រទេសដទៃ ដែលតែងតែជោគជ័យ ក្នុងវិស័យពាណិជ្ជកម្មរបស់ខ្លួន ចំណែកតារាសិល្បៈខ្មែរតិចតួចណាស់ ដែលជោគជ័យក្នុងមុខរបររកស៊ី ជាក់ស្ដែងសូម្បីតែ តារាលំដាប់ប្រទេស ក៏បរាជ័យដែរ។ ចង់ដឹងថា តារាល្បីៗរូបណាខ្លះ តោះមកមើលទាំងអស់គ្នា៖ ១, …

Read More

ធ្លាប់តែឃើញច្រៀង ដល់ពេលឃើញ រ៉េត ស៊ូហ្សាណា រាំមានអី ឡើងកប់! (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង សម្លេងពិរោះកញ្ញា រ៉េត ស៊ូហ្សាណា បានបញ្ចេញនូវបទចម្រៀងថ្មីៗជាច្រើន ហើយគ្រប់បទសុទ្ធសឹងតែ ទទួលបានការគាំទ្រពី ទស្សនិកជន ។ បើទោះជា អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ រូបនេះ ទើបតែឈានជើងចូលវិថីសិល្បៈពិតមែន ប៉ុន្តែក្មេងស្រីរូបស្រស់នេះ ទទួលបាននូវប្រជាប្រិយភាពខ្លាំងមិនចាញ់តារាចម្រៀងមុនៗនោះទេ ។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ យប់មិញនេះ ម្ចាស់គណនី Pizzana ក៏បានបង្ហោះវីដេអូ ដែលបង្ហាញពីក្បាច់រាំថ្មីមួយបទរបស់ ស៊ូហ្សាណា ។ គ្រាន់តែម្ចាស់បទ«ឈប់» រូបនេះ …

Read More