កុំអៀនខ្មាសអីណ៎ា! ស្តាប់កញ្ញា Catherine និយាយពី ស្រ្តី និងជំងឺមហារីកសុដន់ វាមានសារៈប្រយោជន៍ណាស់!

ថ្ងៃនេះយើងសូមលើក​ពីប្រធានបទថី្មគឺ ស្រី្ត និងជំងឺមហារីកសុដន់ ដោយកញ្ញារូបស្រល់ Catherine ។ កញ្ញា Catherine តែងតែបញ្ចេញវីដេអូឃ្លីនខី្លៗលើបណ្តាញសង្គម Facebook ជាការអប់រំផេ្សងៗ ។

ខែតុលានេះ ជាខែដែលផ្សព្ធផ្សាយពីការយល់ដឹងពីជំងឺមហារីកសុដន់! ជំងឺនេះគឺសិ្ថតនៅក្រោមជំងឺមហារីកដែលកើតញាក់ញាប់ជាងគេ ហើយភាគច្រើនគឺកើតលើស្រ្តី ប៉ុន្តែបុរសក៏អាចកើតជំងឺមហារីកសុដន់បានដែរ ។ ឱកាសក្នុងការមានជំងឺមហារីកសុដន់នេះ គឺកើនឡើងពេលស្រី្តមានអាយុកាន់តែច្រើន ។

ការដឹងពីជំងឺនេះនៅដំណាក់កាលដំបូងៗ គឺជួយបង្កើនឪកាសក្នុងការព្យាបាល ក៏ដូចជាកាត់បន្ថយឪកាសក្នុងការមានគ្រោះថ្នាក់ដល់ជីវិត ។ ដូចេ្នះការត្រួតពិនិត្យសុដន់ដោយខ្លួនអ្នកគឺមានសារសំខាន់ណាស់ ហើយវាក៏អាចស្រួលដែរ ។ ការពិនិត្យដុំគីសក្នុងសុដន់ដោយខ្លួនអ្នកនេះ គឺត្រូវធ្វើឡើងរយៈពេលមួយខែម្តង ២ ទៅ ៣ ថ្ងៃក្រោយពីអស់រដូវហើយ ។

វីធីដំបូងគឺត្រូវឈរនៅមុខកញ្ចក់ ដាក់ដៃនៅហ្នឹងត្រគាក ហើយដាក់ស្មារឲ្យត្រង់ មើលទៅសុដន់ថាតើមានទម្រង់ និង ទ្រង់ទ្រាយខុសពីធម្មតាឬអត់ មើលថាសុដន់មានផុងទៅក្នុង លាតចេញមកក្រៅ ក្បាលសុដន់បានផ្លាល់ប្តូរទីកន្លែង ឬល្បប់ចូលទៅក្នុង មានចេញរមល់ក្រហម ឈឺចុក ឬហោម ដែរឬទេ ។ បើសិនមានសញ្ញទាំងអស់នោះ ត្រូវប្រញ្ចប់ទៅពិគ្រោះជាមួយនឹងពេទ្យ …. ។

ចង់ដឹងរឹតតែច្បាស់សូមទស្សនាវីដេខាងក្រោមនេះទាំងអស់គ្នា :

អានបន្ត ៖ អុញនោះ!! កក្រើកពេញហ៊្វេកបុក ការពិតកញ្ញា សុគន្ធ នីសា ត្រូវរៀបការនឹងលោក…(មានវិដេអូ)

ភ្នំពេញ)៖ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស សុគន្ធ នីសា បន្ទាប់ពីបែកបាក់គ្នាជាមួយអតីតគូស្នេហ៍លោក សុខ ជំនោរ ហើយលោក សុខ ជំនោរ ក៏បានភ្ជាប់ពាក្យកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ ជាមួយកញ្ញា ស្រី សុរង្សី ដែលជាបុគ្គលិកធនាគារម្នាក់ ដោយពួកគេនឹងដឹកដៃគ្នាចូលរោងការ នៅខែវិច្ឆិកា ។ងាកមកមើល តារាចម្រៀងស្រី ដែលជាគ្រូបង្វឹកក្នុងកម្មវិធីចម្រៀង «The Voice Kids Cambodia» សុគន្ធ នីសា ទើបតែទម្លាយថាគាត់នឹងរៀបការចុងឆ្នាំ២០១៧នេះហើយ នេះបើតាមរយះការចោទសួរពីលោក មាស រឹទ្ធី កាលពីព្រឹកមិញនេះ។

ក្នុងនោះផងដែរកញ្ញា នីសា ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់បំផុតថា អ្នកដែលកញ្ញាជ្រើសរើសជាគូអនាគតនោះមិនមានឋានៈខ្ពង់ខ្ពស់អីនោះទេ គាត់គឺជាមនុស្សធម្មតាប៉ុណ្ណោះ នេះក៏ព្រោះតែកញ្ញាក៏ចង់បានជីវិតធម្មតា ដូចគេឯងផងដែរ។ អញ្ចឹងដើម្បីចង់ដឹងកាន់តែច្បាស់សូមបងប្អូនចូលទៅទស្សនាវីដេអូដូចខាងក្រោម៖

សូមទស្សនាវិដេអូខាងក្រោម៖