ទីបំផុត កីឡាការិនី ស៊ន សៀវម៉ី ចេញមុខបកស្រាយរឿងប្រាក់រង្វាន់មេដាយហើយ (មានវីដេអូ)

ភ្នំពេញ៖ ក្រោយពីមានព័ត៌មានជាច្រើនចុះផ្សាយពី បញ្ហារបស់កីឡាការិនី ស៊ន សៀវម៉ី របួសជង្គង់ត្រូវវះកាត់ ហើយក្រសួងមិនទាន់បើកប្រាក់មេដាយឲ្យនោះ ពេលនេះ អត្តពលិកតៃក្វាន់ដូរូបនេះ បានចេញមុខបកស្រាយហើយ។

ក្នុងវីដេអូ Live នៅលើបណ្តាញសង្គម ស៊ន សៀវម៉ី បានលើកឡើងថា បងប្អូនមួយចំនួនអាចនឹងមានការយល់ច្រឡំ តាមការពិតខាងក្រសួងមិនដែល មិនខ្វល់ពីកីឡាករ-កីឡាការិនីនោះទេ ពោលគឺតែងតែយកចិត្តទុកដាក់ជានិច្ច។

ហើយចំពោះបញ្ហាប្រាក់រង្វាន់មេដាយវិញនោះ សៀវម៉ី បាននិយាយថា មិនមែនឈ្នះភ្លាម បានប្រាក់រង្វាន់ភ្លាមនោះទេ គឺក្រសួងត្រូវមានលិខិត ក៏ដូចជាដំណាក់កាលស្នើច្រើនទៀត ព្រោះខាងក្រសួងមិនមែនជាអ្នកកាន់ថវិកានោះទេ។

ដោយឡែកទាក់ទងនឹងបញ្ហាបងប្រុសរបស់នាងវិញ វីរកីឡាការិនីតៃក្វាន់ដូរូបនេះ បានបញ្ជាក់ថា បងប្រុសរបស់ខ្លួនអាចនឹងយល់ច្រឡំចំនុចខ្លះ ទើបធ្វើឲ្យរឿងបែបនេះកើតឡើង។

គួរបញ្ជាក់ថា ស៊ន សៀវម៉ី នឹងធ្វើដំណើរនៅប្រទេសកូរ៉េ ព្យាបាលរបួសជង្គង់ ហើយយ៉ាងហោចណាស់ក៏ត្រូវការរយៈពេល៦ខែដែរ ដើម្បីអាចចូលហ្វឹកហាត់វិញ៕

ចង់ដឹងឲ្យជ្រាបច្បាស់នោះ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ khmerload

អានបន្ត៖ គួរឲ្យសរសើរណាស់ អ្នកនាង ទូច ស្រីល័ក្ខ ទៅមើលជនរងគ្រោះដែលនាងបើកឡានប៉ះកាលពីយប់

 

បើយោងតាមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាង ទូច ស្រូល័ក្ខ បានបង្ហោះថា៖ «ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានទៅសួរសុខទុក្ខប្អូនប្រុសដែលបានជួបបញ្ហាគ្រេាះថ្នាក់ចរាចរណ៍ជាមួយខ្ញុំយប់មិញនេះ ឥឡូវខ្ញុំចង់ជំរាបប្រាប់បងប្អូនទាំងអស់គ្នាដែលមានការព្រួយបារម្ភអំពីសុវត្តិភាពរបស់ខ្ញុំ🙏🏼ឥឡូវប្អូនប្រុសគាត់មិនអីទេគ្រាន់តែរលាត់កែងដៃបន្តិចបន្តួចហេីយអ្វីដែលសំខាន់គឺប្អូនប្រុសមានសុវត្តិភាពល្អខ្ញុំសប្បាយចិត្តពេលឃេីញប្អូនប្រុសមិនមានគ្រេាះថ្នាក់ដល់ជីវិតហេីយគាត់ព្រមទាំងក្រុមគ្រួសារសប្បាយចិត្តពេលដែលឃេីញខ្ញុំទៅសួរសុខទុកដល់កន្លែងគាត់ និយាយអេាយចំគឺយេីងទាំងពីរបេីកនៅក្នុងល្បេីនយឺត. អរគុណបងប្អូនទាំងអស់គ្នាដែលបានព្រួយបារម្ភអំពីខ្ញុំ»។

គួរបញ្ជាក់ផងដែរថា   កាលពីវេលា​ម៉ោង១និង៣០នាទី​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ មានហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​កើតឡើងស្ថិតនៅតាម​បណ្ដោយ​ផ្លូវ២១៧ កែង​និង​ផ្លូវ​វេ​ង​ស្រេង ជិត កងរាជអាវុតហត្ថ​រាជធានី​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រវាងតារាចម្រៀង​ដែល​គេ​ស្គាល់​ឈ្មោះថា អ្នកនាង ទូច ស្រី​លក្ខ បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក BMW បុក​ម៉ូតូ Dream C125 អូស​ប្រហែល​ម៉ូតូ​ប្រហែល៣០០ម៉ែត្រ បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ស្រាល។

មុនពេល​កើតហេតុ​គេ​ឃើញ​តារា​សំដែង​ខាងលើ បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក BMW ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-3288 បើក​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ម៉ូតូ Dream C125 ឆ្នាំ២០១២ ពណ៌​ពាក់​ស្លាក​លេខ កំពង់ធំ 1D-6904 បើក​ដោយ​បុរស​ម្នាក់ ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​ដូចគ្នា បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​ខ្ទាត​ចេញទៅ​ម្ខាង រងរបួស​ស្រាល ហើយ​រថយន្ត​មិនបាន​ព្រម​ឈប់​ទេ គឺ​ព្យាយាម​រត់​អូស​ម៉ូតូ​បាន​ប្រហែល៣០០ម៉ែត្រ ទើប​ប្រជាព​រដ្ឋ​ដែល​កំពុង​ដេញ​ពីក្រោយ​ឃាត់​បាន រថយន្ត​ទាំង​ម្ចាស់​រថយន្ត​តែម្ដង។

តារាសម្ដែងស្រី កញ្ញា ទូច ស្រីល័ក្ខ បាននិយាយថា នាងទើបតែចេញពីធ្វើខួបកំណើត បើករថយន្តមកជួបគ្រោះថ្នាក់ចរាចរណ៍ដោយអចេតនានេះតែម្ដង ហើយរូបគាត់ព្រមទទួលខុសត្រូវចំពោះការខូចខាតម៉ូតូ និងចេញថ្លៃរបួសជនរងគ្រោះផងដែរ ។ ក្នុងអំឡុងពេលនោះ មានលោក ប៉ែន ចំរុង ដែលជាពិធិករទូរទស្សន៍បានចេញមុខមកអន្តរាគមន៍ និងហ៊ានធានាជូនលើការទទួលខុសត្រូវក្នុងករណីនេះ ។

ក្រោយ​កើតហេតុ​ភាគី​ទាំងពីរ បាន​សំរបសំរួល​គ្នា ដោយ​ភាគី​ខាង​រថយន្ត​ព្រម​សង​សំណង​ថ្លៃ​ព្យាបាល ទៅលើ​ជនរងគ្រោះ​ទាំងអស់ និង​ម៉ូតូ​ដែល​ខូចខាត​ផងដែរ ដើម្បី​បញ្ចប់រឿង៕

អានបន្ត៖ អុញនោះ! សូម្បីតែ ចំរើន សុភ័ក្រ ក៏និយាយពី ពេជ្រ ថៃ បែបនេះដែរ!

ភ្នំពេញ៖ អតីតបេក្ខភាព នៅក្នុងការប្រលងចម្រៀង The Voice Cambodia កញ្ញា ចំរើន សុភ័ក្រ ប៉ះជាមួយនឹងកុមារ ពេជ្រ ថៃ ដែលជាម្ចាស់ពានរង្វាន់The Voice Kids Cambodia បានធ្វើឲ្យកញ្ញាចំរើន សុភ័ក្រ ទប់ចិត្តពុំបានក៏បញ្ចេញ នូវសារមួយ ដែលនិយាយពីពេជ្រ ថៃ។

ជាការពិតណាស់ ក្រោយពីពេជ្រ ថៃ ជាម្ចាស់ពានរង្វាន់ The Voice Kids Cambodia ឃើញថា ទទួលបាននូវប្រជាប្រិយភាពកាន់តែខ្លាំងឡើង ជាមួយនឹង ភាពក្រមិចក្រមើម បូករួមនិងការនិយាយស្តីគោរព ចាស់ទុំនោះ។

ក្នុងនោះផងដែរ កញ្ញា រូបស្រស់ចំរើន សុភ័ក្រ ក៏បានបញ្ចេញ រូបភាពមួយសន្លឹក ជាមួយនឹងឃ្លាដ៏ខ្លីមួយថា «ក្មេងល្អចូលចិត្តធ្វើឲ្យគេសប្បាយ» ។

មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ក៏បញ្ជាក់មួយឃ្លាទៀតថា «គាត់ចេះគោរពចាស់ទុំណាស់» ដោយសាតែហេតុទាំងនេះ ហើយទើបមានប្រិយមិត្តជាច្រើន ស្រលាញ់ និងគាំទ្រពេជ្រ ថៃ យ៉ាងដូច្នោះ សូម្បីតែចំរើន សុភ័ក្រ ក៏និយាយពីពេជ្រ ថៃ ដែរ៕

សូមទស្សនារូបភាព ខាងក្រោមនេះទាំងអស់គ្នា៖