ក្រោយពី សាន ស្រី ឡៃ ដែលធ្លាប់ជាសិស្សរបស់ខ្លួនត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ធ្វើឲ្យអ្នកនាង ពេជ្រ សោភា…..

ក្រោយពីដំណឹងអ្នកនាង សាន ស្រីឡៃ ដែលជាអតីតបេក្ខជន The Voice Cambodia រដូវកាលទី២ ​និងជាកូនក្រុមរបស់អ្នកនាង ពេជ្រ សោភា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ស្លាប់ភ្លាមៗនៅនឹងកន្លែងនោះ។ ធ្វើឲ្យមហាជន និងមិត្តៗរួមអាជីពសម្តែងការតក់ស្លុត និងចូលរួមសម្តែងការសោកស្តាយជាពន់ពេក។

ជាក់ស្តែងអ្នកនាង ពេជ្រ​ សោភា ដែលធ្លាប់ជា​គ្រូបង្វឹកអ្នកនាង សាន ស្រឡៃ ក្រោយពីទទួលបានដំណឹងនេះអ្នកនាង ក៏បានសម្តែងអារម្មណ៍សោកស្តាយ និងរំឡែកទុក្ខដល់ក្រុមគ្រួសារ សាន ស្រីឡៃ ដោយបានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “នាងខ្ញុំពេជ្រ សោភា សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ សាន្ត ស្រីឡៃ ផងសូមវិញាណក្ខន្ធអូនទៅបានសុខ”។ គួរបញ្ជាក់ផងដែលថាអ្នកនាង សាន ស្រីឡៃ ត្រូវបានខ្មាន់កាំភ្លើងធ្វើការបាញ់ប្រហារជាច្រើនគ្រាប់នៅក្នុងគ្លីនិកមួយកន្លែង នៅជិតស្ថានីយទូរទស្សន៍អប្សរា បណ្តាលឲ្យរូបនាងស្លាប់បាត់បង់ជីវិតភ្លាមៗតែ ចំណែកឯខ្មាន់កាំភ្លើងវិញបន្ទាប់ពីធ្វើការបាញ់ប្រហារជនរងគ្រោះហើយក៏បានបាញ់សម្លាប់ខ្លួនឯងនៅកន្លែងកើតហេតុតែម្តង។

ប្រភព​ ៖ KHMER NOTE

អានបន្ត៖ អាណិត កុមារាពេជ្រ ថៃ ! បន្ទាប់ពីប្រកាសលទ្ធផលយប់មិញនេះ មានមហាជនជាច្រើនរិះគន់ ថែមទាំងប្រើពាក្យសំដីមិនសមរម្យ តែងាកមកមើលជីវភាពរបស់គាត់វិញ (មានវីដេអូ)

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៤ ខែតុលាឆ្នាំ ២០១៧ កម្មវីធីលំដាប់ពិភពលោករបស់ទូរទស្សន៍រស្មីហង្សមាស The Voice Kids Cambodia ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីទស្សនិកជននោះ ពេលនេះបានបញ្ចប់វគ្គផ្ដាច់ព្រ័ត្រហើយ។ បន្ទាប់​ពី​ប្រកួត​អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​កន្លង​មក​នេះ ​បាន​រក​ឃើញ​ម្ចាស់​ជយលាភី​​​​​​ហើយ​ បាន​ទៅ​លើ​កុមារា ពេជ្រ ថៃ​ មក​ពី​ខេត្ត​បាត់​ដំបង​ ។ ប៉ុន្តែគួរឲ្យអាណិតណាស់ ត្រូវមហាជនជាច្រើនរិះគន់ ថែមទាំងប្រើប្រាស់ពាក្យសំដីមិនសមរម្យ ទៅលើកុមារា ពេជ្រ ថៃ​ ។

ប្រវតិ្តដ៏ជូរចត់របស់កុមារា ពេជ្រ ថៃ វ័យ​១២​ឆ្នាំ មកពី​ខេត្តបាត់ដំបង ធំឡើងដឹងក្ដី នៅជាមួយយាយតា ហៅយាយថា ម៉ែចាស់ នៅតូចខំជញ្ជក់ដោះស្វិតរបស់យាយ (ម៉ែចាស់) ដើម្បីរស់។ នៅតូចល្មមតាស្លាប់បាត់ តែទោះយ៉ាងណា យាយនៅតែតស៊ូចិញ្ចឹមខ្ញុំ និងបងប្រុសឲ្យធំដឹងក្ដី បានរៀនសូត្រ។ ទេពកោសល្យ​ទទួលបាន​នូវ​ការ​ស្ងើចសរសើរ​បន្ថែមទៀត​នោះ កុមារា​ដែល​រៀន​ថ្នាក់​ទី​៧​រូបនេះ មាន​កាយវិការ និង​សំដី​ក្រ​ម៉េច​ក្រមើម និង​កំប្លែង​គួរ​ឲ្យ​កោតសរសើរ​យ៉ាងខ្លាំង​។

កាលពីឆ្នាំ២០០២ ម៉ែចាស់ បានបញ្ចាំស្រែមួយដើម្បីយកលុយមកបំបួសខ្ញុំ។ ឆ្នាំ២០០៣ ជីវិតផ្សងព្រេងរបស់ខ្ញុំ ត្រូវឃ្លាតចេញពីម៉ែចាស់ និងបងប្រុស ដោយមានលុយត្រឹមតែ៧០០០រៀល ដែលពួកគាត់បានពី ការស៊ីឈ្នួល ច្រូតស្រូវឲ្យគេ ដើម្បីបានឲ្យខ្ញុំចេញមករៀនភាសាបាលី។ ជាអកុសល (ម៉ែចាស់) ខ្ញុំត្រូវមច្ចុរាជ មកផ្ដាច់សង្ខារ ក្នុងឆ្នាំ២០១២ ទាំងដែលគោលដៅជីវិតខ្ញុំជិតដល់។ ក្ដីសង្ឃឹមថានឹងបានសងគុណគាត់ក៏ត្រូវខកខានរហូតមក😓

ស្មេរនេះគ្រាន់តែខ្ញុំគិតថាជីវិតខ្ញុំ និងប្អូនប្រុសស្រដៀងគ្នា ម្ដាយឪពុកចេញទៅធ្វើការអស់រយៈពេល២៥ឆ្នាំ គឺគាត់ដាច់ទឹកដោះភ្លាម ម្ដាយឪពុកទៅចោលភ្លែត។ ដឹងក្ដីឡើង ឃើញតែយាយ ក៏យកយាយធ្វើម៉ែ។
សូមអ្នកដែលបានទាក់ទងជាមួយប្អូនប្រុសជួយប្រាប់គាត់ផង ខ្ញុំនឹងចេញថ្លៃសម្លៀកបំពាក់គាត់ ក្នុងវគ្គក្រោយមួយកំប្លេ ទោះអស់ថ្លៃប៉ុណ្ណាក៏ដោយ ឲ្យតែគាត់ស្លៀកពាក់មើលទៅលេចធ្លោនៅលើឆាកប្រឡង។
សូមឲ្យប្អូនប្រុសជោគជ័យក្នុងឆាកជីវិត។