អាសូរខ្លាំងណាស់! ព្រោះតែភ្លើងប្រចណ្ឌ ធ្វើឲ្យកូនប្រុសទាំង២របស់ សាន ស្រីឡៃ ក្លាយជាកុមារកំព្រាឪពុកម្តាយ

អ្នកនាង សាន ស្រីឡៃ ជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូបរបស់ផលិតកម្មហង្សមាស និងជាអតីតបេក្ខភាពប្រលងកម្មវិធី The Voice Cambodia ដែលជាកូនក្រុមរបស់អ្នកនាង ពេជ្រ សោភា បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងគ្លីនិកមួយកន្លែង ក្រោយត្រូវខ្មាន់កាំភ្លើងធ្វើការបាញ់ប្រហារចំនួន៣គ្រាប់ ហើយក្រោយមកខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯង បណ្តាលឲ្យស្លាប់ភ្លាមៗផងដែរ។ ខ្មាន់កាំភ្លើង ដែលបាញ់ប្រហារអ្នកនាង សាន ស្រីឡៃនោះមានឈ្មោះ ជ័យ រិន បម្រើការនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កើតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៦៤ ស្រុកកំណើតភូមិញនី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង និងជាអតីតស្វាមីរបស់ជនរងគ្រោះផងដែរ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកនាង សាន ស្រីឡៃ ទើបនឹងលែងលះជាមួយនឹងស្វាមីប៉ុន្មានខែថ្មីនេះប៉ុណ្ណោះ ប៉ុន្តែដោយសារតែភ្លើងប្រច័ណ្ឌទើបធ្វើឲ្យស្វាមីរបស់នាងបានតាមមកបាញ់សម្លាប់រូបនាងដល់គ្លីនិកបែបនេះតែម្តង។ អ្វីដែលធ្វើឲ្យមហាជនរឹតតែខ្លោចចិត្តបំផុតនោះគឺកូនប្រុសទាំង២នាក់របស់អ្នកនាង ត្រូវបានក្លាយជាកុមារកំព្រាឪពុកម្តាយទាំងវ័យក្មេងមិនដឹងអីទាល់តែសោះ ណាមួយត្រូវបាត់បង់អ្នករកប្រាក់ផ្គត់ផ្គង់គ្រួសារថែមទៀត ព្រោះតែអ្នកម្តាយជាអ្នករកប្រាក់តែម្នាក់ឯង។ ពេលនេះសពរបស់អ្នកនាង សាន ស្រីឡៃ បានយកទៅតម្កល់ធ្វើបុណ្យនៅវត្តសែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភព​ ៖ KHMER NOTE

អានបន្ត៖ មើលវិដេអូក្លីបមួយនេះ ទើបដឹងថា សាន ស្រីឡៃ មិនដឹងឃាតករបម្រុងបាញ់នោះទេ ឃាតករដើរមកមាត់ទ្វារដកកាំភ្លើងចេញពីកាបូបខ្មៅ បាញ់ឆៅៗតែម្តង….

កាលពីល្ងាចមិញនេះមានករណីឃាតកម្មដ៏សាហាវផ្អើលកណ្តាលរាជធានីភ្នំពេញ បណ្តាលអោយតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺអ្នកនាង សាន ស្រីឡៃ ដែលជាអតីតបេក្ខភាពប្រលងកម្មវិធី The Voice Cambodia រដូវកាលទី២ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ហើយឃាតករក៏បានបាញ់សំលាប់ខ្លួនឯងតាមក្រោយ ស្លាប់ក្បែរសពរបស់តារាចម្រៀង សាន ស្រីឡៃ ផងដែរ។

ករណីឃាតកម្មដ៏កក្រើកនេះ​ បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយអ្នកខ្លះបើការសង្ស័យថា ជាអតីស្វាមី របស់តារាចម្រៀងរូបនេះ និងអ្នកខ្លះនិយាយថា អាចបណ្តាលមកពីស្នេហាត្រីកោណ តែទោះជាយ៉ាងណាក្តី​គេមិនទាន់ដឹងមូលហេតុច្បាស់ទាក់ទងនឹងការ បាញ់សម្លាប់នេះឡើយ ខណៈពេលនេះ សមត្ថកិច្ចបានបង្ហាញវិដេអូសុវត្ថិភាព ដែលបង្ហាញពីការបាញ់សម្លាប់តារាចម្រៀងល្បីឈ្មោះ សាន ស្រីឡៃ។ ហើយខាងក្រោមនេះជាវិដេអូ ៣ ក្លីប ដែលបង្ហាញពីសកម្មភាពឃាតករបាញ់សម្លាប់អ្នកនាងសាន ស្រីឡៃ តាំងពីក្លោងទ្វារគ្លីនិក រហូតដល់ក្នុងតែម្តង។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោមនេះ៖

អានបន្ត៖ កម្សត់ណាស់ កុមារី ឃុយ ម៉ីហៀង​ ម្ដាយជា​ស្រ្ដីម៉េមាយ​លក់​នំ​ក្រូច ចំណែកឪពុក​ស្លាប់​ចោល​តាំង​ពីក្មេងម្ល៉េះ !

កាលពីរាត្រីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ កន្លងទៅកម្មវិធីប្រកួតចម្រៀងកុមារលំដាប់ពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា The Voice Kids Cambodia បានរកឃើញម្ចាស់ជ័យលាភីរដូវកាលទី១ ដែលបានទៅលើកុមារា ពេជ្រ ថៃ កូន​ក្រុម​របស់​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ បន្ទាប់​ពី​ប្រកួត​ប្រជែង អស់​ជា​ច្រើន​សប្ដាហ៍​កន្លង​មក ដោយសារការទទួលបានសារគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ទស្សនិកជន ។ ក្នុងនោះក៏ចូលរួមសោកស្ដាយផងដែរចំពោះបេក្ខដទៃទៀតដែលមិនទទួលបានពានរង្វាន់ ។

ទន្ទឹមហ្នឹងនេះដែរ ក៏អាណិតកុមារី ឃុយ ម៉ីហៀង ផងដែរ ដែលខិតខំប្រឹងប្រែងមកប្រកួតប្រជែងទាំងលំបាក ។ ទស្សនិកជនដដែលបានទស្សនាការសម្ដែងសមត្ថភាពរបស់កុមារី ម៉ីហៀង វគ្គដំបូងប្រហែលជាដឹងខ្លះមកហើយនូវប្រវត្តិដ៏កម្សត់ និងជីវភាពបច្ចុប្បន្នដ៏លំបាករបស់នាង ។ កុមារី ឃុយ ម៉ីហៀង ជាក្មេងស្រីដែល​រស់​នៅ​ខេត្ត​កំពង់​ស្ពី  នាងមាន​អាយុ១២ឆ្នាំ រៀន​ថ្នាក់​ទី​៦ ​ជា​ក្មេង​ស្រី​ម្នាក់​ដែល​កម្សត់​រស់​នៅ​ជាមួយ​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​ ប្រកប​របរ​ជា​អ្នក​​លក់​នំ​ក្រូច​ នំអន្សម ចេក​ចៀន ចំណែកឪពុក​របស់នាងបានស្លាប់​ចោល​តាំង​ពី​នាង​នៅ​តូច​ម្ល៉េះ​ ។ កុមារី ម៉ីហៀង មានសម្លេងមិនចាញ់បេក្ខជនដទៃទេ នាងអាចធ្វើបានស្ទើរគ្រប់វិញ្ញាដែលគ្រូបង្វឹក សុគន្ធ នីសា ដាក់អោយ និងទទួលបានការគាំទ្រជានិច្ចពីទស្សនិកជនដើម្បីបន្ដទៅវគ្គបន្ទាប់រហូតដល់វគ្គផ្ដាច់ព្រ័ព្រនេះ ប៉ុន្ដែគួរស្ដាយដែលប្អូនមិនបានទទួលពាន ៕