មានតែអ្នកមានបុណ្យទេទើបអាចមើលឃើញ! អភូតហេតុចម្លែក2ដ៏កក្រើកពេញប្រទេសថៃខណៈព្រះ​បរម​សព អតីតស្តេចថៃ កំពុងថ្វាយព្រះភ្លើង ស្រាប់តែ…

ថៃ៖ ក្រោយពី ព្រះសពរបស់ ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) បានតម្កល់ទុកអស់រយៈពេល ១ ឆ្នាំ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៧ នេះ ព្រះសពរបស់ទ្រង់និងត្រូវថ្វាយព្រះភ្លើងហើយ នៅវេលាម៉ោង ១០ យប់ ដោយមានការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

ក្នុងនោះគេសង្កេតឃើញអភូតហេតុ២ករណីដែលធ្វើអោយភ្ញាក់ផ្អើលពេញប្រទេសថៃថែមទាំងកាន់តែធ្វើអោយមហាជនស្រក់ទឹកភ្នែកនឹកស្រណោះអាល័យដល់ទ្រង់។ ដោយករណីទី០១. ថតជាប់ស្រមោលព្រះអង្គភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej)ដោយស្រ្តីម្នាក់ ដោយគេមានជំនឿថាទ្រង់នូវជាមួយពួកយើង។ ទី២. ថតជាប់ផ្សេងបូជាព្រះអង្គរាងដូចជាព្រះដូងដោយគេមានជំនឿថាគាត់នៅតែស្រលាញ់ពួកយើងដ៏ធំធេង។ ចុះអ្នកទាំងអស់គ្នាគិតម៉េចដែរ?

epa05583670 Thai well-wishers mourn King Bhumibol Adulyadej after the announcement of his death at the Siriraj Hospital in Bangkok, Thailand, 13 October 2016. A Royal Palace statement, issued in Bangkok, stating that King Bhumibol, the world’s longest-serving head of state and the longest-reigning monarch in Thai history, has died aged 88 in Siriraj hospital on 13 October 2016. EPA/RUNGROJ YONGRIT

ប្រភព៖ kh-news.today

អានបន្ត៖ មន្រ្ដីប៉ូលិស ខាត់ វៃហាំង ប៉ះ អ្នកគ្រូក្រមុំ ស៊ិន សក្កដា ជាលើកដំបូង ក្នុងរឿង «ផ្អើលភូមិ»!

(ភ្នំពេញ)៖ នេះជាលើកដំបូងសម្រាប់តារាសម្ដែងរូបសង្ហា លោក ខាត់ វៃ ហាំង ដែលបានចាប់ដៃគូសម្ដែង ជាមួយនឹង តារាសម្ដែងស្រីរូបស្រស់សោភា កញ្ញា ស៊ិន សក្កដា មាននៅក្នុងរឿង «ផ្អើលភូមិ»។

លោក ខាត់ វៃហាំង បានប្រាប់ Khmertalking ឲ្យដឹងថា នេះជាលើកដំបូងសម្រាប់លោក បានចាប់ដៃគូសម្ដែងជាមួយនឹង កញ្ញា ស៊ិន សក្កដា។ ចំពោះការសម្ដែង ក្នុងរឿង «ផ្អើលភូមិ» មិនសូវមានការលំបាកនោះទេ ដោយសារតែកញ្ញា ស៊ិន សក្កដា មានទេពកោសល្យក្នុងវិស័យសិល្បៈពីធម្មជាតិស្រាប់ ទើបជំរុញឲ្យការសម្ដែងដំណើរការទៅយ៉ាងរលូន។

លោកបាននិយាយថា «អ្វីដែលត្រូវយកចិត្តទុកដាក់ និង មានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់លោកផ្ទាល់ក្នុងពេលសម្ដែងនោះ គឺ ត្រូវទាមទារយល់ឲ្យច្បាស់ពី បច្ចេកទេសនៃការនិយាយ ត្រូវប្រើអក្ខរវិរុទ្ធខ្មែរឲ្យបានត្រឹមត្រូវ និងការសម្ដែងបែបណា ដើម្បីឲ្យស៊ីទៅនឹងសាច់រឿង។ ដោយសារតែបច្ចុប្បន្ន ផលិតករ តម្រូវឲ្យតួអង្គនិយាយផ្ទាល់មាត់ មិនមានការបញ្ចូលសម្លេងដូចពីមុន ទើបតម្រូវឲ្យថែទាំសុខភាពឲ្យបានល្អ ជាពិសេសផ្នែកបំពង់ក ព្រោះពេលសម្ដែង ផលិតករយកសម្លេងផ្ទាល់ បើមានជំងឺទាក់ទងនឹងការរលាកបំពង់ក ឬបំពងសម្លេង អាចនឹងមានការពិបាកលើកដាក់សម្លេងមិនដល់ សម្លេងមិនសូវពីរោះ សម្លេងមិនសូវស្មើល្អ។ ម្យ៉ាងទៀត ក្នុងនាមជាអ្នកសម្ដែង លោកត្រូវគោរពពេលវេលាមួយច្បាស់លាស់ ដែលផលិតករតម្រូវឲ្យថតនៅក្នុងឈុតឆាកសាច់រឿង ដោយសារ ទីតាំងនិមួយៗ ទាមទារពេលវេលាមួយច្បាស់លាល់ ដូចជាត្រូវការឈុតពេលរសៀលថ្ងៃរៀបលិច បើថតមិនទាន់ អាចបណ្ដើរឲ្យពន្យារពេលវេលា អាក់ខានការសម្ដែងជាមិនខាន»។

ចំណែកឯ កញ្ញា ស៊ិន សក្កដា ដែលត្រូវបានគេដឹងថា មានដើមកំណើតមកពីគ្រូបង្រៀនផ្នែករបាំនៅសាលាវិចិត្រសិល្បៈ បានវិវឌ្ឃន៍ខ្លួនយ៉ាងល្អទៅជាតារាសម្ដែងបានបន្ថែមថា កញ្ញាមានអារម្មណ៍រំភើប និងរីករាយជាខ្លាំង ដែលបានចាប់ដៃគូសម្ដែងជាមួយនឹងលោក ខាត់ វៃហាំង ជាលើកដំបូង។

តារាសម្ដែងញញឹមស្រស់ កញ្ញា ស៊ិន សក្កដា និយាយថា «ចំពោះការប៉ះគ្នាជាមួយតួឯកប្រុស លោក ខាត់ វ៉ៃហាំង ជាលើកដំបូងនៅក្នុងរឿង «ផ្អើលភូមិ» ពេលបញ្ចប់ការសម្ដែង ព្រមទាំងដឹងគ្រប់ឈុតឆាកថា ត្រូវសម្ដែងបែបណានោះ សង្កេតឃើញថា មិនមានអ្វីពិបាកនោះទេ ដោយសារតែពួកយើងសម្ដែង មានការចុះសម្រុងនឹងគ្នា ស៊ីចង្វាក់នឹងគ្នា ហើយសម្រាប់នាងខ្ញុំផ្ទាល់សម្ដែងជាតួអង្គ គ្រូបង្រៀន ត្រូវមានស្នេហាជាមួយនឹងមន្រ្ដីប៉ូលិស »៕

អានបន្ត៖ ផេនខេក តារាថៃ ដើរលក់ផលិតផល នៅក្រុងភ្នំពេញធ្វើអោយ ភ្ញាក់ផ្អើល

ភ្នំពេញ៖ ការបង្ហាញវត្តមានប្លែកខុសសព្វមួយដងរបស់តារាសម្តែងដ៏ល្បីរបស់ប្រទេសថៃ កញ្ញា ផេនខេក ខេម៉ានីត នៅលើទឹកដីកម្ពុជា ក្នុងយុទ្ធនាការឃោសនាផលិតផលភេសជ្ជតែបៃតងស៊ិនយ៉ា ដែលធ្វើឲ្យមហាជនទូទៅមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងសកម្មភាពឃោសនាមួយនេះ ។ ក្នុងទឹកមុខស្រស់ថ្លា ពាក់អាវក្រហម ខោខាវប៊យ តារាសម្តែងថៃ ផេនខេក និងក្រុមការងារ បានចុះផ្សព្វផ្សាយអំពីផលិតផលស៊ិនយ៉ា និងចងបដាមុខតូបៗលក់ភេសជ្ជៈ និងតូបលក់គ្រឿងទេសក្នុងផ្សារធំថ្មី កណ្តាលរាជធានីភ្នំពេញ ។