ស្រស់ៗពេកហើយ! ទស្សនាវិដេអូ សាន ស្រីឡៃ ទើបប្រលង The voice លើកដំបូង ពេលនោះប្តីរបស់គាត់ជូនមកទៀត តែមើលទៅជាមនុស្សមិនមាត់មិនក មិនសមណាធ្វើបែបនេះសោះ…..

នេះជាវិដេអូរបស់អ្នកនាង សាន ស្រីឡៃ ដែលចូលទៅប្រលងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia លើកដំបូង ហើយមានក្រុមគ្រួសារជូនមកប្រលងទៀត។ ក្នុងនោះក៏ឃើញមានវត្តមានស្វាមីរបស់គាត់ដែរ តែមើលតាមវិដេអូស្វាមីរបស់គាត់ជាមនុស្សមិនមាត់មិនក តែមិនសមណាគាត់ហ៊ានធ្វើបែបនេះសោះ។ វិដេអូនេះពិតជាស្រស់ៗ ពេកហើយ មិននឹកស្មានថា អ្នកនាងសាន ស្រីឡៃ បានស្លាប់បាត់បង់ជីវិត ដោយសារស្វាមីរបស់គាត់បាញ់សម្លាប់ ព្រោះភ្លើងប្រចណ្ឌនោះទេ។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖

ប្រភព​ ៖ KHMER NOTE

អានបន្ត៖ អាណិត កុមារាពេជ្រ ថៃ ! បន្ទាប់ពីប្រកាសលទ្ធផលយប់មិញនេះ មានមហាជនជាច្រើនរិះគន់ ថែមទាំងប្រើពាក្យសំដីមិនសមរម្យ តែងាកមកមើលជីវភាពរបស់គាត់វិញ (មានវីដេអូ)

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៤ ខែតុលាឆ្នាំ ២០១៧ កម្មវីធីលំដាប់ពិភពលោករបស់ទូរទស្សន៍រស្មីហង្សមាស The Voice Kids Cambodia ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីទស្សនិកជននោះ ពេលនេះបានបញ្ចប់វគ្គផ្ដាច់ព្រ័ត្រហើយ។ បន្ទាប់​ពី​ប្រកួត​អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​កន្លង​មក​នេះ ​បាន​រក​ឃើញ​ម្ចាស់​ជយលាភី​​​​​​ហើយ​ បាន​ទៅ​លើ​កុមារា ពេជ្រ ថៃ​ មក​ពី​ខេត្ត​បាត់​ដំបង​ ។ ប៉ុន្តែគួរឲ្យអាណិតណាស់ ត្រូវមហាជនជាច្រើនរិះគន់ ថែមទាំងប្រើប្រាស់ពាក្យសំដីមិនសមរម្យ ទៅលើកុមារា ពេជ្រ ថៃ​ ។

ប្រវតិ្តដ៏ជូរចត់របស់កុមារា ពេជ្រ ថៃ វ័យ​១២​ឆ្នាំ មកពី​ខេត្តបាត់ដំបង ធំឡើងដឹងក្ដី នៅជាមួយយាយតា ហៅយាយថា ម៉ែចាស់ នៅតូចខំជញ្ជក់ដោះស្វិតរបស់យាយ (ម៉ែចាស់) ដើម្បីរស់។ នៅតូចល្មមតាស្លាប់បាត់ តែទោះយ៉ាងណា យាយនៅតែតស៊ូចិញ្ចឹមខ្ញុំ និងបងប្រុសឲ្យធំដឹងក្ដី បានរៀនសូត្រ។ ទេពកោសល្យ​ទទួលបាន​នូវ​ការ​ស្ងើចសរសើរ​បន្ថែមទៀត​នោះ កុមារា​ដែល​រៀន​ថ្នាក់​ទី​៧​រូបនេះ មាន​កាយវិការ និង​សំដី​ក្រ​ម៉េច​ក្រមើម និង​កំប្លែង​គួរ​ឲ្យ​កោតសរសើរ​យ៉ាងខ្លាំង​។

កាលពីឆ្នាំ២០០២ ម៉ែចាស់ បានបញ្ចាំស្រែមួយដើម្បីយកលុយមកបំបួសខ្ញុំ។ ឆ្នាំ២០០៣ ជីវិតផ្សងព្រេងរបស់ខ្ញុំ ត្រូវឃ្លាតចេញពីម៉ែចាស់ និងបងប្រុស ដោយមានលុយត្រឹមតែ៧០០០រៀល ដែលពួកគាត់បានពី ការស៊ីឈ្នួល ច្រូតស្រូវឲ្យគេ ដើម្បីបានឲ្យខ្ញុំចេញមករៀនភាសាបាលី។ ជាអកុសល (ម៉ែចាស់) ខ្ញុំត្រូវមច្ចុរាជ មកផ្ដាច់សង្ខារ ក្នុងឆ្នាំ២០១២ ទាំងដែលគោលដៅជីវិតខ្ញុំជិតដល់។ ក្ដីសង្ឃឹមថានឹងបានសងគុណគាត់ក៏ត្រូវខកខានរហូតមក😓

ស្មេរនេះគ្រាន់តែខ្ញុំគិតថាជីវិតខ្ញុំ និងប្អូនប្រុសស្រដៀងគ្នា ម្ដាយឪពុកចេញទៅធ្វើការអស់រយៈពេល២៥ឆ្នាំ គឺគាត់ដាច់ទឹកដោះភ្លាម ម្ដាយឪពុកទៅចោលភ្លែត។ ដឹងក្ដីឡើង ឃើញតែយាយ ក៏យកយាយធ្វើម៉ែ។
សូមអ្នកដែលបានទាក់ទងជាមួយប្អូនប្រុសជួយប្រាប់គាត់ផង ខ្ញុំនឹងចេញថ្លៃសម្លៀកបំពាក់គាត់ ក្នុងវគ្គក្រោយមួយកំប្លេ ទោះអស់ថ្លៃប៉ុណ្ណាក៏ដោយ ឲ្យតែគាត់ស្លៀកពាក់មើលទៅលេចធ្លោនៅលើឆាកប្រឡង។
សូមឲ្យប្អូនប្រុសជោគជ័យក្នុងឆាកជីវិត។