ញាក់សាច់! គណៈកម្មការចង់រត់ចោលកម្មវិធី បន្ទាប់ពីបេក្ខភាពធ្វើឫកពាចម្លែកៗ [មានវីដេអូ]

ពិតជាមានការភ្ញាក់ផ្អើល និងព្រឺឆ្អឹងខ្នង ដល់អ្នកទស្សនា ជាពិសេសគឺ គណៈកម្មការ បន្ទាប់ពីបេក្ខភាពប្រលងស្រី ជនជាតិ ឥណ្ឌូនេស៊ី ឈ្មោះ Riana បានបង្ហាញកាយវិការប្លែកៗ និងគួរឲ្យខ្លាច ដែលគ្រប់គ្នានឹងស្មានមិនដល់ នៅក្នុង កម្មវិធី Asia’s Got Talentសប្ដាហ៍ទី ៣ រដូវកាលទី ២។

រសម្ថែងរបស់បេក្ខភាពគួរឲ្យខ្លាចខាងលើ មានឈ្មោះថា “ The Sacred Riana” នាងឡើងមកសម្ថែងក្នុងសំលៀកបំពាក់ជាសិស្ស មានកាន់តុក្តាមួយ និងបញ្ចេញសមត្ថភាពលេងសៀក។ អ្វីដែលប្លែកទៀតនោះ គឺនាងមិនបាននិយាយ ឬឆ្លើយតបសំនួរ របស់ គណៈកម្មការឡើយ ក្រៅតែពីបញ្ចេញកាយវិការប្លែកៗ រហូតធ្វើឲ្យបរិយាកាសក្នុងកម្មវិធីកាន់តែព្រឺព្រួច។

ក្រោយពីសម្ថែងចប់ គណៈកម្មការប្រុសម្នាក់ បាននិយាយថា “ខ្ញុំតែងតែមានពាក្យនិយាយទៅកាន់បេក្ខភាពប្រលងនាៗ ប៉ុន្តែពេលនេះ គឺខ្ញុំអត់មានអ្វីត្រូវនិយាយទេ ព្រោះថានាងបានធ្វើឲ្យគេខ្លាចព្រឺក្បាលគ្រប់ៗគ្នាបែបនេះ”។

យ៉ាងណាចុងបញ្ចប់ បេក្ខភាព Riana ត្រូវបានជ្រើសរើសឲ្យទៅកាន់វគ្គបន្ត និងទទួលបានការសរសើរពីគណកម្មការទៀតផង។

សូមអញ្ជើញទស្សនាការសម្តែងរបស់នាងខាងក្រោម:

ប្រភព៖  Amapapa.News

អានបន្ត ៖ រវាង សុខ សោម៉ាវត្តី និង ម៉ារី អ្នកណាស្លៀកឈុតមួយនេះ សមជាង?

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនីដ៏ឆ្នើម អ្នកនាង សុខ សោម៉ាវត្តី នៅតែមានសន្ទុះនៃការគាំទ្រយ៉ាងច្រើនដដែល បើទោះបីជារូបនាង ធ្លាប់រៀបការ និងមានកូនមួយរួចទៅហើយក្តី ។

ឯចំណែក កញ្ញា ម៉ារីវិញ គឺជាតារាសម្តែងមួយរូប ដែលមានសម្រស់ស្រស់ស្អាត និងមានទម្រង់មុខកូនកាត់ ហើយប្រិយមិត្តតែងតែ ឃើញរាល់សកម្មភាពរបស់នាង តាមរយៈ ខ្សែភាពយន្ត និងស្ពតពាណិជ្ជកម្មផ្សេងៗ។

ទន្ទឹមនឹងសម្រស់ដ៏ស្រស់សោភារបស់អ្នកទាំងពីរ នាពេលថ្មីៗនេះ មានម្ចាស់គណនី អ៊ីនស្តាក្រាមម្នាក់ បានបង្ហោះរូបពីរសន្លឹក របស់ អ្នកនាង សុខ សោម៉ាវត្តី និង កញ្ញាម៉ារី នៅក្នុងម៉ូតអាវតែមួយ បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល ពេលដែលឃើញអ្នកទាំងពីរពាក់អាវមានម៉ូតដូចគ្នាយ៉ាងដូច្នេះ ព្រោះថា ក្នុងនាមជាអ្នកសិល្បៈ កម្រមានអ្នកណាស្លៀកខោអាវជាន់គ្នាណាស់។

យ៉ាងណាមិញ រូបពីរសន្លឹកនោះ បានធ្វើឲ្យអ្នកគាំទ្រ ពិបាកនឹងគិតថា រវាងអ្នកទាំងពីរ តើនរណាម្នាក់ដែល ពាក់អាវមួយនេះសមជាងគេ ក៏ព្រោះតែសម្រស់របស់ពួកគេ មិនចាញ់គ្នាប៉ុន្មាននោះទេ៕

តើប្រិយមិត្តគិតថា អ្នកណាពាក់អាវមួយនេះសមជាងគេរវាង វត្តី និង ម៉ារី? 

អានបន្ត ៖ ម្យ៉ាងដែរ៖ ឈិត សុជាតា បានកូនភ្លោះមិនបង្ហាញមុខឪពុក តែ

ភ្នំពេញ៖ គ្រប់ពេលវេលាគ្រប់ទីកន្លែង តារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង ឈិត សុជាតា បានបង្ហោះរូប និងវីដេអូកូនភ្លោះ។ មិនខុសប៉ុន្មានពីសព្វមួយដងដែរនាព្រលឹមថ្ងៃទី២៩ ខែតុលានេះ តារាសម្តែង និងពិធីការនី ឈិត សុជាតា បានបង្ហោះរូបកូនភ្លោះ ២នាក់ រួមជាមួយសារនឿយហត់កាយតែសប្បាយចិត្តពេលបាននៅជិតកូនសំណប់ចិត្តទាំង ២នាក់ ដោយសរសេរថា “មិនបាច់ទៅហាត់ប្រាណណាទេ ពតែ Boy និង Apple ក៏ចេញញើសដែរ” ។ ក្នុងសារនោះ បានបង្ហាញទឹកចិត្តម្តាយស្រលាញ់កូនមិនអាចកាត់ថ្លៃបាន សមនឹងសុភាសិតមួយពោលថា “មាសប៉ុនដូងទុំ ក៏មិនស្មើកូនខ្ញុំឡើយ” ។

មកទល់ពេលនេះកូនភ្លោះ ២នាក់ឈ្មោះ ប៊យ និង អេផល របស់តារាសម្តែរូបស្រស់សោភាព ឈិត សុជាតា វិវឌ្ឍរូបរាងគួរឲ្យខ្នាញ់ស្រលាញ់បាត់មុខមិនបាន ហើយក៏មានអាយុ ជិត១ខួបដែរ។ កន្លងមកអ្នកម្តាយវ័យក្មេង ឈិត សុជាតា មិនដែលលាក់លៀមភ្នែកមហាជនពីរឿងមានកូនទេ ហើយក៏មិនបារម្ភពីការបាត់បង់អាជីពសិល្បៈ ដោយហេតុផលមានកូនឡើយ តែផ្ទុយទៅវិញអ្នកនាងនៅតែមានប្រជាប្រិយភាពដដែល ។ ជុំវិញរឿងមានកូននេះអ្នកនាងធ្លាប់បានអះអាងថា ក្មេងទាំង ២ជាកូនរបស់នាង ដោយនាងបញ្ជាក់ថា គ្មានហេតុផលណា ដែលនាងជាម្តាយពិត បង្កើតកូនហើយ មិនទទួលស្គាល់កូន ខ្លួននោះទេ៕

អានបន្ត ៖ មិនទាន់ដល់Halloweenផង កុសុម៉ា និង សូលីកា តែងខ្លួនខ្មោចមុនបាត់

ភ្នំពេញ៖ Halloween គឺជាពិធីបុណ្យមួយរបស់ ប្រទេសលោកខាងលិច ហើយពិធីបុណ្យនេះ គេតែងតែធ្វើឡើង នៅថ្ងៃទី៣១ ខែតុលា ជារៀងរាល់ឆ្នាំ។ នៅពេលដែល Halloween ប្រារព្ធធ្វើម្តងៗ គេតែងតែនាំគ្នា តុបតែងខ្លួន និងមានការស្លៀកពាក់ ជាលក្ខណៈខ្មោច ឬព្រាយ ជាដើម។

យ៉ាងណាមិញ បើនៅប្រទេសកម្ពុជាយើងវិញ ប្រជាជនមួយចំនួន ក៏មានការប្រារព្ធធ្វើពិធីបុណ្យមួយនេះផងដែរ ហើយម្នាក់ៗ និងជាពិសេសតារាៗ តែងតែមានស្ទីលតុបតែងខ្លួនប្លែកៗផ្សេងៗពីគ្នា ដើម្បីចូលរួមពិធីបុណ្យHalloween មួយនេះ។

ដោយឡែក បើក្រឡេកមកមើល តារា២រូបគឺ កញ្ញា ពេជ្រ សូលីកា និង កញ្ញា សុភ័ក្រ កុសុម៉ា វិញ ពួកគេទាំងពីរនាក់បានតុបតែងខ្លួន ជាខ្មោចរួចជាស្រេច បើទោះបីជា
ថ្ងៃបុណ្យមួយនេះ មិនទាន់មកដល់ក៏ដោយ។

គួរបញ្ជាប់ផងដែរថា តារាៗមួយចំនួន គឺមិនដែលភ្លេចនោះទេ នូវថ្ងៃបុណ្យដ៏ពិសេសមួយនេះ ព្រោះពួកគេបានត្រៀមខ្លួនរួចរាល់ ក្នុងការតុបតែងខ្លួនប្លែកៗ ទៅតាមអ្វីដែលពួកគេចង់បាន៕