ករុណា ពេជ្រ ក្តៅស្លឹកត្រចៀកទាំងព្រលឹម នៅហាងចិន

ភ្នំពេញ៖ ថ្មីៗ​នេះ តារា​ចម្រៀង​ដ៏​ល្បីផលិត​កម្មថោន ករុណា ពេជ្រ បាន​បង្ហោះ​សារ​ក្តៅ​ស្លឹក​ត្រចៀក​ទាំង​ព្រឹក​ព្រលឹម​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ថា “លើក​ទី១​ហើយ ដែល​ខ្ញុំ​និង​មិត្ត​ភក្តិ​ចូល​ញ៉ាំ​នៅ ភោជនី​ដ្ឋាន​សង់​អាលី​ហ្សេ ។ គ្រាន់​តែបង្កង​ប៉ាក ១គីឡូក្រាម មានត​ម្លៃរ​ហូត​ដល់ ៧៥ដុល្លារ ហើយ​បង្កង​ប៉ាក​នោះ ១ក្បាល​មិនលើស​ពី ១៥ក្រាម អាច​និយា​យ​បាន​ថា​ទំហំ​ប៉ុន​ពីរធ្នាប់​ដៃ” ។ លោក ករុណា ពេជ្រ ចង់​សួរ​​ថា “តើ​ហាង​ចិននៅស្រុក​ខ្មែរ ដែល​ថ្លៃ​បំផុត បង្កងប៉ាក ១គីឡូក្រាម​មានតំលៃ​ប៉ុន្មាន? ជួយ​ប្រាប់​ខ្ញុំផង ក្រែង​ខ្ញុំយល់​មិន​ដល់ ប៉ុន្តែតាម​អ្វី​ដែល​ខ្ញុំធ្លាប់​ញ៉ាំ​មិន​ដល់​ថ្នាក់​ហ្នឹង​ទេ” ។

ទាក់​ទិន​នឹង​ការ​គិត​លុយ​ថ្លៃហួស​ប្រមាណ​នេះ ក្នុង​សារ​ដដែល​លោក​សង្ស័យ​លើបុគ្គលិក​ក្នុង​ភោជនីដ្ឋាន​នោះ​ថា “ខណៈ​ពេល​គិត​លុយ គាប់​ជួន​ម៉ាស៊ីន​គិត​លុយ​គាំង ហើយ​បុគ្គលិក​ក៏វាយ​បញ្ជូល​ក្នុង​វិក័យ​បត្រ​ដោយ​ខ្លួន​ឯង ។ ខ្ញុំ​ខ្លាច​ជាល្បិច​មិន​ល្អ​របស់​បុគ្គលិក​មួយ​ចំនួន ដែល​គិត​ពីប្រយោជន៍​ផ្ទាល់​ខ្លួន ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិ​យស ថៅកែ ហេ​តុ​តែខ្ញុំ​ហ៊ាន​និយាយ​ដូច្នេះ ដោយ​សារ​ខ្ញុំ​ធ្លាប់​បាន​ស្គាល់​ចរិត​បុគ្គលិក​ជាច្រើន​ក្នុង​ក្រុមហ៊ុន​របស់​ខ្ញុំ” ។ ប៉ុន្តែ​ទោះជាយ៉ាង​ណា តារាច​ម្រៀង​រូបនេះ​គ្រាន់​តែ​ចង់​ដឹង​ពីរឿង​ពិត​ប៉ុណ្ណោះ គ្មាន​ចេតនា​​ធ្វើ​ឲ្យ​ខាត​បង់​ប្រយោជន៍​របស់​ភោជនីដ្ឋាន​នោះ​ទេ និង​លោក​សូម​ឲ្យ​បង​ប្អូន​ជួយ​ខមមិន​បញ្ចេញ​យោបល់​ថា “តើ​តម្លៃ​ដែលមាន​ក្នុងវិក័យបត្រ​នោះ សម​ហេតុ​ផង​ដែរ​រឺ​ទេ?” ។

បញ្ជាក់​ថា តារា​ចម្រៀង លោក ករុណា ពេជ្រ និងមិត្តភក្រ​បាន​ចូលញ៉ាំ​អាហារនៅភោជនីដ្ឋាន​សង់អេលីហ្សេ កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ អស់​ទឹក​ប្រាក់​សរុប ១៧២ដុល្លារ ក្នុង​ចំណោម​មុខ​ម្ហូប​ទាំង ៩មុខ ហើយ​មាន​មុខ​ម្ហូប ១មុខ​ដែល​មាន​តម្លៃ​ថ្លៃជាង​គេ​គឺ បង្កង​ប៉ាកធំ ១០៥ដុល្លារ ទម្ងន់ ១គីឡូ ៤ក្រាម ៕

អានបន្ត ៖ មិនស្មានថា៖ នាយ ចឺមធ្លាក់ខ្លួនឈឺដោយសារតែ

ភ្នំពេញ៖ តារាកំប្លែង នាយ ចឹម ដែលមានឈ្មោះល្បីមួយរូបនៅក្នុងស្ថានីយទូរទស្សន៍ CTN មមាញឹកខ្លាំងជាមួយនិងការងារសិល្បៈនោះក៏មានទស្សនិកជនជាច្រើនគាំទ្រនិងសម្លេងរបស់តារាកំប្លែងរូបនេះ។ ដោយការងារមមាញឹកខ្លាំងនិងការងារសិល្បៈ តារារូបនេះក៏ធ្លាកខ្លួនឈឺ ហើយក៏សរសេរសារត្អូញត្អែ លាយឡំនឹង ការកើតទុក្ខនៅលើគណនីយហ្វេសប៊ុករបស់ខ្លួនថា«កម្រឈឺពេលឈឺម្តងៗយ៉ាប់ម្លេះលោកអើយ»។

ប្រភព dara-news

អានបន្ត ៖ មង្គលការ ផែ សុផាន់ណា អ្នកចូលរួមពិធី ឲ្យធ្វើបែបនេះ អ្នកណាមិនច្រណែន! (មានវីដេអូ)

ភ្នំពេញ៖ តារាសម្តែង ផែ សុផាន់ណា បានចូលរោងការជាមួយនឹងមនុស្សដែលខ្លួនស្រលាញ់ កាលពីម្សិលមិញនេះ ជាមួយនឹងភ្ញៀវចូលរួមយ៉ាងច្រើនកុះករ។

ដោយឡែក នៅក្នុងពិធីមង្គលការនោះ តម្រូវឲ្យកូនកម្លោះ កូនក្រមុំ ដើរបណ្តើរគ្នា ទៅកាន់ឆាក ដើម្បីធ្វើការថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស ក៏ប៉ុន្តែ មានមិត្តៗ បានធ្វើរឿងមួយ ដោយឲ្យអ្នកទាំងពីរ ថើបគ្នាបណ្តើរ ដើរបណ្តើរ ដោយយកដៃរបស់ពួកគេឃាត់ មិនឲ្យធ្វើដំណើរទៅទៀត បើមិនថើបកូនក្រមុំនោះទេ។

ដូច្នោះហើយលោក ផែ សុផាន់ណា ក៏ធ្វើតាមនោះរហូតទៅដល់លើឆាក មិនត្រឹមតែប៉ុណ្ណោះ អ្នកទស្សនាពិតជាច្រណែន ជាមួយនឹងសុភមង្គលគូស្វាមីភរិយាមួយគូនេះមែនទែន ព្រោះមើលទៅពោរពេញទៅដោយសុភមង្គល ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន៕

សូមទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា៖

អានបន្ត ៖ បង្ហាញឈ្មោះពិតតារាកប្លែង៩ ដួងដែលអ្នកមិនធ្លាប់ពីមុនមក…..

ភ្នំពេញ៖ ក្រុមកំប្លែងដ៏ល្បីល្បាញប្រចាំប៉ុស្តន៍ទូរទស្សន៍ CTN គឺក្រុមកប្លែង CBS ដែលដឹកនាំដោយលោក សុវណ្ណរឹទ្ធី ហៅលោកតា វ៉ិចទ័រនៅតែមានភាពល្បីល្បាញ ប៉ុន្តែប្រិយមិត្តមានធ្លាប់ដឹងទេថាតើតារាកប្លែងនៅក្នងក្រុម CBS មានឈ្មោះ ពិតអ្វី និង មានស្រុកកំណើតនៅខេត្តណាខ្លះ?៕

ថ្ងៃនេះdarafbសូមបើកបង្ហាញ ឈ្មោះ ពិត និង  ស្រុកកំណើតតារាកប្លែងមួយចំនួននៅក្នុងក្រុម CBS៖

១, លោក សុវណ្ណរឹទ្ធី ហៅ លោក តាវ៉ិចទ័រ គាត់មានស្រុកកំណើតនៅ ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត។

២, លោក អឹម ធូរ៉ែម ហៅ លោកតា ស្លេក  មានស្រុកកំណើត នៅស្រុក កងមាស ខេត្តកំពង់ចាម។

៣, លោក សេន សុបុន ហៅ នាយ ក្រូច មានស្រុក កំណើតនៅ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ។

៤, អ្នកនាង សេន ចិន្តា ហៅ នាង អ៊ីត មានស្រុក កំណើតនៅ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ។

៥, លោក ប៉ុល សារឿង ហៅ នាយ តាក់ស៊ី មានស្រុកកំណើតនៅ ស្រុកបាធាយ ខេត្តកំពុងចាម។

៦, អ្នកនាង ស្រេង សុកាន់ដា ហៅ នាង ខ្ញុង មានស្រុកកំណើតនៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

៧, អ្នកស្រី ពៅ ចាន់ ធូ ហៅ យាយ តយ មានស្រុកកំណើតនៅ ក្រុងទឹកខ្មៅ ខេត្តកណ្តាល។

៨, លោក ចែម ចាន់តារា ហៅ លោក ពាក់ មី មានស្រុកកំណើតនៅ ខេត្តស្វាយរៀង។

៩, ជា សុធីម ហៅ កាច្រឹប (ប្រព្ធននាយពាក់មី)មានស្រុកកំណើតនៅ ស្រុកលើកដែក ខេត្តកណ្តាល។