ទស្សនា​កិច្ចសម្ភាសន៍​ តារាចម្រៀង​វ័យក្មេង​​ដ៏ស្រស់ស្អាត វិរៈ​ និច ដែល​ចូលខ្លួន​​មក​ទម្លាយ​ពី​ទំនាក់ទំនង​ ជាមួយ ​នាយចឺម នៅក្នុង​កម្មវិធី «អាថ៌កំបាំង​ក្រៅឆាក​របស់តារា»(មានវីដេអូ)

(ភ្នំពេញ)៖ នៅក្នុងកម្មវិធីថ្មីបែបកំសាន្តរបស់ Fresh News TV កាលពីថ្ងៃសៅរ៍ ទី២៨ ខែតុលា ម្សិលមិញនេះ (ផ្សាយផ្ទាល់ពីម៉ោង៧-៨យប់) តារាចម្រៀងស្រីប្រចាំផលិតកម្ម សាន់ដេ កញ្ញា វិរៈ និច ចូលខ្លួនមកបកស្រាយ ពាក់ព័ន្ធនឹងការសង្ស័យរបស់ទស្សនិកជនថា នាងនិងនាយចឺម មានទំនាក់ទំនងលើសពីមិត្តរួមការងារ ខណៈនាងបានសម្ដែងជាមួយ នាយចឺម យ៉ាងស្និទ្ធប្រៀបដូចជាគូស្នេហ៍ថ្មីថ្មោង ក្នុងបទចម្រៀងមួយបទមានចំណងជើងថា «មនុស្សស្រីមានសង្សារច្រើនមិនមែនសុទ្ធតែសាវា» តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា»៕

សូមទស្សនាវិដេអូកិច្ចសម្ភាសន៍ខាងក្រោមនេះ៖

ប្រភព៖ Khmertalking

អានបន្ត ៖ សុគន្ធ និសា នៅតែស្រស់ស្អាតខ្លាំង ក្នុងសម្លៀកបំពាក់ឈុតប្រពៃណី គ្រប់ប្រភេទ

ភ្នំពេញ៖ កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុគន្ធ និសា គឺជាតារាមួយរូប ដែលមានសម្លេងផ្អែម អាចច្រៀងបទបានគ្រប់ទម្រង់ ហើយថែមទាំងមាន ចរិតសុភាព និង មិនដែលតែងខ្លួនបែបស៊ិចស៊ីនោះទេ។

ហេតុដូចនេះហើយ ទើបនាង នៅតែទទួបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ គ្រប់ស្រទាប់ មិនថាចាស់ឬក្មេង នោះឡើយ។

ទោះបីជាវ័យរបស់តារាចម្រៀងម្នាក់នេះ រាងចាស់បន្តិចមែន ប៉ុន្តែសម្រស់របស់នាង នៅតែក្មេងជាងវ័យ ហាក់មិនប្រែប្រួលទៅណាសោះ ដែលធ្វើឲ្យអ្នកគាំទ្រ មួយចំនួន លួចច្រណែន និងចង់ដឹងពីវិធីថែសម្រស់របស់នាង។

ដោយឡែក ដោយសារតែសម្រស់ដ៏ស្រស់ស្អាតបែបនេះហើយ ទើបធ្វើឲ្យការងាររបស់ កញ្ញា សុគន្ធ និសា កាន់តែមមាញឹកជានិច្ច ព្រោះថា នាងតែងតែត្រូវបានសម្អាងការជាច្រើន ទាក់ទងដើម្បីថតផ្សាយសម្លៀកបំពាក់ប្រពៃណី ឲ្យហាងរបស់ពួកគេ។ ហើយគ្រប់រូបភាពរបស់នាង ដែលថតសម្អាងការនោះ តែងតែទទួលបានពាក្យសរសើរ យ៉ាងច្រើនពីសំណាក់មហាជន។

គួរបញ្ជាក់ផងដែរថា កញ្ញា សុគន្ធ និសា បានប្រកាសជាផ្លូវការថា នាងនឹងចូលរោងការ នាពេលឆាប់ៗខាងមុខនេះ។ ហើយជារឿងមួយដ៏រំភើបសម្រាប់អ្នកគាំទ្ររបស់នាង ហើយថែមទាំងមានអ្នកគាំទ្រខ្លះ ទន្ទឹងរង់ចាំមើលថា តើនិសានឹងស្រស់ស្អាតបែបណាទៅ នៅក្នុងថ្ងៃរៀបការរបស់នាង ព្រោះថាគ្រាន់តែរូបនាងថតឲ្យសម្អាងការសោះ ស្រស់ស្អាតប៉ុណ្ណឹងទៅហើយ៕

កុំឲ្យខាតពេលយូរ តោះទៅមើលឈុតប្រពៃណីរបស់ សុគន្ធ និសា ទាំងអស់គ្នា៖ 

អានបន្ត ៖ ករុណា ពេជ្រ ក្តៅស្លឹកត្រចៀកទាំងព្រលឹម នៅហាងចិន

ភ្នំពេញ៖ ថ្មីៗ​នេះ តារា​ចម្រៀង​ដ៏​ល្បីផលិត​កម្មថោន ករុណា ពេជ្រ បាន​បង្ហោះ​សារ​ក្តៅ​ស្លឹក​ត្រចៀក​ទាំង​ព្រឹក​ព្រលឹម​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ថា “លើក​ទី១​ហើយ ដែល​ខ្ញុំ​និង​មិត្ត​ភក្តិ​ចូល​ញ៉ាំ​នៅ ភោជនី​ដ្ឋាន​សង់​អាលី​ហ្សេ ។ គ្រាន់​តែបង្កង​ប៉ាក ១គីឡូក្រាម មានត​ម្លៃរ​ហូត​ដល់ ៧៥ដុល្លារ ហើយ​បង្កង​ប៉ាក​នោះ ១ក្បាល​មិនលើស​ពី ១៥ក្រាម អាច​និយា​យ​បាន​ថា​ទំហំ​ប៉ុន​ពីរធ្នាប់​ដៃ” ។ លោក ករុណា ពេជ្រ ចង់​សួរ​​ថា “តើ​ហាង​ចិននៅស្រុក​ខ្មែរ ដែល​ថ្លៃ​បំផុត បង្កងប៉ាក ១គីឡូក្រាម​មានតំលៃ​ប៉ុន្មាន? ជួយ​ប្រាប់​ខ្ញុំផង ក្រែង​ខ្ញុំយល់​មិន​ដល់ ប៉ុន្តែតាម​អ្វី​ដែល​ខ្ញុំធ្លាប់​ញ៉ាំ​មិន​ដល់​ថ្នាក់​ហ្នឹង​ទេ” ។

ទាក់​ទិន​នឹង​ការ​គិត​លុយ​ថ្លៃហួស​ប្រមាណ​នេះ ក្នុង​សារ​ដដែល​លោក​សង្ស័យ​លើបុគ្គលិក​ក្នុង​ភោជនីដ្ឋាន​នោះ​ថា “ខណៈ​ពេល​គិត​លុយ គាប់​ជួន​ម៉ាស៊ីន​គិត​លុយ​គាំង ហើយ​បុគ្គលិក​ក៏វាយ​បញ្ជូល​ក្នុង​វិក័យ​បត្រ​ដោយ​ខ្លួន​ឯង ។ ខ្ញុំ​ខ្លាច​ជាល្បិច​មិន​ល្អ​របស់​បុគ្គលិក​មួយ​ចំនួន ដែល​គិត​ពីប្រយោជន៍​ផ្ទាល់​ខ្លួន ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិ​យស ថៅកែ ហេ​តុ​តែខ្ញុំ​ហ៊ាន​និយាយ​ដូច្នេះ ដោយ​សារ​ខ្ញុំ​ធ្លាប់​បាន​ស្គាល់​ចរិត​បុគ្គលិក​ជាច្រើន​ក្នុង​ក្រុមហ៊ុន​របស់​ខ្ញុំ” ។ ប៉ុន្តែ​ទោះជាយ៉ាង​ណា តារាច​ម្រៀង​រូបនេះ​គ្រាន់​តែ​ចង់​ដឹង​ពីរឿង​ពិត​ប៉ុណ្ណោះ គ្មាន​ចេតនា​​ធ្វើ​ឲ្យ​ខាត​បង់​ប្រយោជន៍​របស់​ភោជនីដ្ឋាន​នោះ​ទេ និង​លោក​សូម​ឲ្យ​បង​ប្អូន​ជួយ​ខមមិន​បញ្ចេញ​យោបល់​ថា “តើ​តម្លៃ​ដែលមាន​ក្នុងវិក័យបត្រ​នោះ សម​ហេតុ​ផង​ដែរ​រឺ​ទេ?” ។

បញ្ជាក់​ថា តារា​ចម្រៀង លោក ករុណា ពេជ្រ និងមិត្តភក្រ​បាន​ចូលញ៉ាំ​អាហារនៅភោជនីដ្ឋាន​សង់អេលីហ្សេ កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ អស់​ទឹក​ប្រាក់​សរុប ១៧២ដុល្លារ ក្នុង​ចំណោម​មុខ​ម្ហូប​ទាំង ៩មុខ ហើយ​មាន​មុខ​ម្ហូប ១មុខ​ដែល​មាន​តម្លៃ​ថ្លៃជាង​គេ​គឺ បង្កង​ប៉ាកធំ ១០៥ដុល្លារ ទម្ងន់ ១គីឡូ ៤ក្រាម ៕