ឈុត​តំណាង​ជាតិរបស់​បេក្ខភាព​អាស៊ី​ ត្រៀម​ប្រកួត​​កម្មវិធី Miss Earth International

កម្មវិធី​ Miss Earth International គឺ​ជា​ព្រឹត្តិការណ៍​អន្តរជាតិ​ខ្នាត​ធំ​មួយ​ ដែល​មាន​បវរកញ្ញា​ជា​ច្រើន​ប្រទេស​ចូល​រួម​ប្រកួត​។ ចំណេះ​ដឹង​ទូទៅ ចរិយា​សម្បត្តិ​ សិល្បៈ សម្រស់ ទេពកោសល្យ​ផ្សេង​ៗ ​គឺ​ជា​អ្វី​ដែល​បវរកញ្ញា​ទាំង​អស់​ត្រៀម​យក​បង្ហាញ​ ដើម្បី​ប្រកួត​យក​មកុដ​តម្លៃ​ជិត​១លាន​ដុល្លារ។

​ក្នុង​នោះ ​ឈុត​សម្លៀក​បំពាក់​ស្អាតៗ និង​ពោរពេញ​ដោយ​អត្ថន័យ​ក៏​ជា​ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​មានលេច​ធ្លោ​មួយ ដែល​គ្រប់​កញ្ញា​ឯក ​អាច​ទាញ​យក​ពិន្ទុ​ និង​ពាន​រង្វាន់​បាន​ដែរ។

ឈុត​សម្លៀក​បំពាក់​ដែល​បវរកញ្ញា​ទាំង​អស់​មាន​មោទនភាព​យក​ចេញ​ទៅ​បង្ហាញ​គឺ ឈុត​តំណាង​ជាតិ ឬ National Costume ព្រោះ​វា​អាច​ទាក់​ក្រសែ​ភ្នែក​មនុស្ស​ជុំ​វិញ​ពិភព​លោក​ឲ្យ​ចាប់​អារម្មណ៍​មក​លើ​ប្រទេស​ជាតិ​ខ្លួន​ជាង​គេ និង​ថែម​ទាំង​បង្ហាញ​ពី​ឥទ្ធិពល​ និង​គំនិត​ច្នៃប្រឌិត​របស់​ធនធាន​មនុស្ស​ ក្នុង​ជាតិ​សាសន៍​នីមួយៗ​ផង​ដែរ។

មុនការ​ប្រកួត​ផ្នែក​ National Costume ឈាន​មក​ដល់​ ថ្ងៃ​នេះ​ Sabay សូម​​បង្ហាញ​​ឈុត​តំណាង​ជាតិ​ស្អាត​ៗ ដែល​បេក្ខភាព​បវរកញ្ញា​តំណាង​អាស៊ី​ត្រៀម​យក​ទៅ​ប្រកួត។

ប្រទេសកម្ពុជា

ប្រទេសឥណ្ឌូណេស៊ី

ប្រទេសម៉ាឡេស៊ី

ប្រទេសភូមា

ប្រទេសថៃ

ប្រទេសវៀតណាម

ប្រភព៖ សប្បាយ

អានបន្ត ៖ ពេជ្រ សោភា និង គូស្នេហ៍លោក ឆឹម សក្តដា ធ្វើឲ្យអ្នកគាំទ្ររំភើបជំនួស(មានវីដេអូ)

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីជើងចាស់ជ្រកក្រោមដំបូលផលិតកម្មរស្មីហង្សមាសអ្នកនាង ពេជ្រ សោភា ដឹកដៃគូស្នេហ៍លោក ឆឹម សក្តដា ចូលរួមការប្រគុំតន្រ្តី ABC Extra Stout ធ្វើឲ្យកក្រើកផ្សារ Jet’s Container កាលពីយប់មិញ។

នៅក្នុងការប្រគុំតន្រ្តីនោះអ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្តដា បានជ្រើសរើសបទ  “ម្លប់ស្លាយម្លប់ស្នេហ៍” មកច្រៀងនិងបង្ហាញភាពផ្អែមល្ហែមនៅមុខអ្នកគាំទ្រធ្វើអ្នកគាំទ្ររំភើបជំនួស។

សូមទស្សនាវីដេអូខាងក្រោមជាមួយdarafbទាំងអស់គ្នា៖

អានបន្ត ៖ ទស្សនា​កិច្ចសម្ភាសន៍​ តារាចម្រៀង​វ័យក្មេង​​ដ៏ស្រស់ស្អាត វិរៈ​ និច ដែល​ចូលខ្លួន​​មក​ទម្លាយ​ពី​ទំនាក់ទំនង​ ជាមួយ ​នាយចឺម នៅក្នុង​កម្មវិធី «អាថ៌កំបាំង​ក្រៅឆាក​របស់តារា»(មានវីដេអូ)

(ភ្នំពេញ)៖ នៅក្នុងកម្មវិធីថ្មីបែបកំសាន្តរបស់ Fresh News TV កាលពីថ្ងៃសៅរ៍ ទី២៨ ខែតុលា ម្សិលមិញនេះ (ផ្សាយផ្ទាល់ពីម៉ោង៧-៨យប់) តារាចម្រៀងស្រីប្រចាំផលិតកម្ម សាន់ដេ កញ្ញា វិរៈ និច ចូលខ្លួនមកបកស្រាយ ពាក់ព័ន្ធនឹងការសង្ស័យរបស់ទស្សនិកជនថា នាងនិងនាយចឺម មានទំនាក់ទំនងលើសពីមិត្តរួមការងារ ខណៈនាងបានសម្ដែងជាមួយ នាយចឺម យ៉ាងស្និទ្ធប្រៀបដូចជាគូស្នេហ៍ថ្មីថ្មោង ក្នុងបទចម្រៀងមួយបទមានចំណងជើងថា «មនុស្សស្រីមានសង្សារច្រើនមិនមែនសុទ្ធតែសាវា» តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា»៕

សូមទស្សនាវិដេអូកិច្ចសម្ភាសន៍ខាងក្រោមនេះ៖