លោក មាស ឬទ្ធី និយាយលម្អិត ពីរឿងជីវិតដ៏កម្សត់របស់ សាន ស្រីឡៃ!(មានវីដេអូ)

ភ្នំពេញ៖ ការស្លាប់របស់តារាចម្រៀងអ្នកនាង សាន ស្រីឡៃ បានកន្រ្តាក់ដួងចិត្តមហាជនឱ្យមានភាពក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំង។

អ្នកនាង សាន ស្រីឡៃ បានស្លាប់ ដោយត្រូវស្វាមីទី២របស់ខ្លួនបាញ់ឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង កាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញនេះ។

ហើយនៅព្រឹកនេះលោក មាន ឬទ្ធី ក៏បានបើកកកាយនូវប្រវត្តិ និងនិយាយពីជីវិតដ៏កម្សត់របស់អ្នកនាង សាន ស្រីឡៃ ផងដែរ៕

ចង់ដឹងថាលោក មាស​ ឬទ្ធី និយាយយ៉ាងណាខ្លះទាក់ទងទៅនឹងរឿងនេះ ទស្សនាវីដេអូដូចខាងក្រោម៖ 

ប្រភព​ ៖ .darafb

អានបន្ត៖ ស្រស់ៗពេកហើយ! ទស្សនាវិដេអូ សាន ស្រីឡៃ ទើបប្រលង The voice លើកដំបូង ពេលនោះប្តីរបស់គាត់ជូនមកទៀត តែមើលទៅជាមនុស្សមិនមាត់មិនក មិនសមណាធ្វើបែបនេះសោះ…..

អ្នកនាង សាន ស្រីឡៃ ជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូបរបស់ផលិតកម្មហង្សមាស និងជាអតីតបេក្ខភាពប្រលងកម្មវិធី The Voice Cambodia ដែលជាកូនក្រុមរបស់អ្នកនាង ពេជ្រ សោភា បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងគ្លីនិកមួយកន្លែង ក្រោយត្រូវខ្មាន់កាំភ្លើងធ្វើការបាញ់ប្រហារចំនួន៣គ្រាប់ ហើយក្រោយមកខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯង បណ្តាលឲ្យស្លាប់ភ្លាមៗផងដែរ។ ខ្មាន់កាំភ្លើង ដែលបាញ់ប្រហារអ្នកនាង សាន ស្រីឡៃនោះមានឈ្មោះ ជ័យ រិន បម្រើការនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កើតនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៦៤ ស្រុកកំណើតភូមិញនី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង និងជាអតីតស្វាមីរបស់ជនរងគ្រោះផងដែរ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកនាង សាន ស្រីឡៃ ទើបនឹងលែងលះជាមួយនឹងស្វាមីប៉ុន្មានខែថ្មីនេះប៉ុណ្ណោះ ប៉ុន្តែដោយសារតែភ្លើងប្រច័ណ្ឌទើបធ្វើឲ្យស្វាមីរបស់នាងបានតាមមកបាញ់សម្លាប់រូបនាងដល់គ្លីនិកបែបនេះតែម្តង។ អ្វីដែលធ្វើឲ្យមហាជនរឹតតែខ្លោចចិត្តបំផុតនោះគឺកូនប្រុសទាំង២នាក់របស់អ្នកនាង ត្រូវបានក្លាយជាកុមារកំព្រាឪពុកម្តាយទាំងវ័យក្មេងមិនដឹងអីទាល់តែសោះ ណាមួយត្រូវបាត់បង់អ្នករកប្រាក់ផ្គត់ផ្គង់គ្រួសារថែមទៀត ព្រោះតែអ្នកម្តាយជាអ្នករកប្រាក់តែម្នាក់ឯង។ ពេលនេះសពរបស់អ្នកនាង សាន ស្រីឡៃ បានយកទៅតម្កល់ធ្វើបុណ្យនៅវត្តសែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អានបន្ត៖ ស្រស់ៗពេកហើយ! ទស្សនាវិដេអូ សាន ស្រីឡៃ ទើបប្រលង The voice លើកដំបូង ពេលនោះប្តីរបស់គាត់ជូនមកទៀត តែមើលទៅជាមនុស្សមិនមាត់មិនក មិនសមណាធ្វើបែបនេះសោះ…..

នេះជាវិដេអូរបស់អ្នកនាង សាន ស្រីឡៃ ដែលចូលទៅប្រលងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia លើកដំបូង ហើយមានក្រុមគ្រួសារជូនមកប្រលងទៀត។ ក្នុងនោះក៏ឃើញមានវត្តមានស្វាមីរបស់គាត់ដែរ តែមើលតាមវិដេអូស្វាមីរបស់គាត់ជាមនុស្សមិនមាត់មិនក តែមិនសមណាគាត់ហ៊ានធ្វើបែបនេះសោះ។ វិដេអូនេះពិតជាស្រស់ៗ ពេកហើយ មិននឹកស្មានថា អ្នកនាងសាន ស្រីឡៃ បានស្លាប់បាត់បង់ជីវិត ដោយសារស្វាមីរបស់គាត់បាញ់សម្លាប់ ព្រោះភ្លើងប្រចណ្ឌនោះទេ។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖