ការស្លាប់របស់ សាន ស្រីឡៃ ធ្វើឲ្យ ពេជ្រ សោភា ធ្វើចិត្តមិនបានឡើយ រហូតដល់…

សោដនាកម្មមួយដែលតារាចម្រៀងកំពុងល្បីឈ្មោះ អ្នកនាង សាន ស្រីឡៃ ត្រូវបានឃាតករជាប្តីបាញ់សម្លាប់ឲ្យស្លាប់នៅនឹងកន្លែង។ ធ្វើឲ្យមហាជនជាច្រើន និងសិល្បករ សិល្បការនី សម្តែងអារម្មណ៍តក់ស្លុត អាណិតអាសូរដល់ សាន ស្រីឡៃ ជាពន់ពេក។ ជាក់ស្តែងអ្នកនាង ពេជ្រ សោភា ដែលធ្លាប់ជាគ្រូបង្វឹកក្នុងកម្មវិធី The Voice Cambodia របស់ សាន ស្រីឡៃ បានបង្ហាញអារម្មណ៍សោកស្តាយ អាណិតកូនសិស្សខ្លួន។

ដែលជាមនុស្សពោរពេញដោយការតស៊ូដើម្បីគ្រួសារ​ និងជាពិសេសអ្នកនាង ធ្លាប់ផ្តល់សម្លៀកបំពាក់ឲ្យ សាន ស្រីឡៃ ឡើងប្រកួត និងមានភាពស្និទ្ធស្នាលជាមួយគ្នាមិនចេះដាច់។ ការស្លាប់របស់កូនសិស្សរបស់ខ្លួន ធ្វើឲ្យ ពេជ្រ សោភា នឹករលឹកអនុស្សាវរីយ៍ជាច្រើនបានធ្វើជាមួយនឹង សាន ស្រីឡៃ ដោយអ្នកនាង ពេជ្រ សោភា បានធ្វើការស៊ែររាល់ការបង្ហោះរបស់ សាន ស្រីឡៃ រួមជាមួយនឹងសារ បង្ហាញការនឹករលឹក រំជួលចិត្ត នៃការស្លាប់របស់កូនសិស្សរបស់ខ្លួន៕

ប្រភព​ ៖ KHMER NOTE

អានបន្ត៖ មកស្តាប់បទសម្ភាស លោក មាស ឬទ្ធី ជាមួយក្រុម កញ្ញា ឪក សុគន្ធកញ្ញា (មានវីដេអូ)

ភ្នំពេញ៖ ថ្ងៃនេះអគ្គនាយករងប៉ុស្តន៍ទូរទស្សន៍ហង្សាមាស លោក មាស ឬទ្ធី បានអញ្ជើញគ្រូបង្វឹក កញ្ញ ឪក សុគន្ធកញ្ញា និង កូនក្រុមរបស់កញ្ញា ពីររូបគឺ កុមារី រ៉ន ចាន់ឌីន និង​ កុមារី សុខ សុខជាតា ដែលជាបេក្ខភាពប្រលង The Voice Kids Cambodia វគ្គផ្តាច់ព្រត្រមកសម្ភាសនៅក្នុងកម្មពិធីពត៌មានពេលព្រឹករបស់ទូរទស្សន៍ហង្សមាសដើម្បីបកស្រាយចម្ងល់របស់បងប្អូនទស្សនិកជន។

ចង់ដឹងយ៉ាងណាសូមទស្សនាបទសម្ភាសរបស់លោក មាស ឬទ្ធី ជាមួយនិង Team កញ្ញា ទាំងអស់គ្នា៖

អានបន្ត៖  កម្សត់ណាស់ កុមារី ឃុយ ម៉ីហៀង​ ម្ដាយជា​ស្រ្ដីម៉េមាយ​លក់​នំ​ក្រូច ចំណែកឪពុក​ស្លាប់​ចោល​តាំង​ពីក្មេងម្ល៉េះ !

កាលពីរាត្រីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ កន្លងទៅកម្មវិធីប្រកួតចម្រៀងកុមារលំដាប់ពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា The Voice Kids Cambodia បានរកឃើញម្ចាស់ជ័យលាភីរដូវកាលទី១ ដែលបានទៅលើកុមារា ពេជ្រ ថៃ កូន​ក្រុម​របស់​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ បន្ទាប់​ពី​ប្រកួត​ប្រជែង អស់​ជា​ច្រើន​សប្ដាហ៍​កន្លង​មក ដោយសារការទទួលបានសារគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ទស្សនិកជន ។ ក្នុងនោះក៏ចូលរួមសោកស្ដាយផងដែរចំពោះបេក្ខដទៃទៀតដែលមិនទទួលបានពានរង្វាន់ ។

ទន្ទឹមហ្នឹងនេះដែរ ក៏អាណិតកុមារី ឃុយ ម៉ីហៀង ផងដែរ ដែលខិតខំប្រឹងប្រែងមកប្រកួតប្រជែងទាំងលំបាក ។ ទស្សនិកជនដដែលបានទស្សនាការសម្ដែងសមត្ថភាពរបស់កុមារី ម៉ីហៀង វគ្គដំបូងប្រហែលជាដឹងខ្លះមកហើយនូវប្រវត្តិដ៏កម្សត់ និងជីវភាពបច្ចុប្បន្នដ៏លំបាករបស់នាង ។ កុមារី ឃុយ ម៉ីហៀង ជាក្មេងស្រីដែល​រស់​នៅ​ខេត្ត​កំពង់​ស្ពី  នាងមាន​អាយុ១២ឆ្នាំ រៀន​ថ្នាក់​ទី​៦ ​ជា​ក្មេង​ស្រី​ម្នាក់​ដែល​កម្សត់​រស់​នៅ​ជាមួយ​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ​ ប្រកប​របរ​ជា​អ្នក​​លក់​នំ​ក្រូច​ នំអន្សម ចេក​ចៀន ចំណែកឪពុក​របស់នាងបានស្លាប់​ចោល​តាំង​ពី​នាង​នៅ​តូច​ម្ល៉េះ​ ។ កុមារី ម៉ីហៀង មានសម្លេងមិនចាញ់បេក្ខជនដទៃទេ នាងអាចធ្វើបានស្ទើរគ្រប់វិញ្ញាដែលគ្រូបង្វឹក សុគន្ធ នីសា ដាក់អោយ និងទទួលបានការគាំទ្រជានិច្ចពីទស្សនិកជនដើម្បីបន្ដទៅវគ្គបន្ទាប់រហូតដល់វគ្គផ្ដាច់ព្រ័ព្រនេះ ប៉ុន្ដែគួរស្ដាយដែលប្អូនមិនបានទទួលពាន ៕