មិនគួរអោយជឿសោះ ថាក្ដីស្រមៃរបស់អ្នកនាងសាន ស្រីឡៃ មានរយៈពេលខ្លីយ៉ាងនេះ!

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាងសាន ស្រីឡៃ ដែលជាអតីតបេក្ខជន The Voice Cambodia រដូវកាលទី២ ​និងជាកូនក្រុមរបស់អ្នកនាង ពេជ្រ សោភា។ ដែលកាលពីម្សិលមិញនេះ អ្នកនាងសាន ស្រីឡៃ ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់ចំនួន ៣ គ្រាប់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។ ដំណឹងនេះផងដែរ បានធ្វើឲ្យមហាជន និងមិត្តៗរួមអាជីពសម្តែង មានការតក់ស្លុតយ៉ាងខ្លាំង និងមានការចូលរួមសោកស្តាយជាពន់ពេកចំពោះអ្នកនាង។ ពេលនេះសូមនិយាយកាលពីអ្នកនាងសាន ស្រីឡៃ ចូលប្រឡូកសិល្បៈគឺជិតបានរយៈពេល១ឆ្នាំជាងហើយ ដែលបានបញ្ចេញបទចម្រៀងជាច្រើនបទ

ព្រមទាំងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើនផងដែរ  ព្រមទាំងថ្មីនេះអ្នកនាងក៏កំពុងតែថតខ្សែភាពយន្ដថ្មីមួយរបស់ផលិតកម្មរស្មីហង្សមាសដ៏ដែល។ គួរបញ្ជាក់ផងដែរអ្នកនាងសាន ស្រីឡៃ កាលពីនូវក្មេង គឺជាហ្វេនរបស់អ្នកនាង ពេជ្រ សោភា បើសរុបមកជិតបាន១០ឆ្នាំជាងហើយ។ កាលពីអ្នកនាងសាន ស្រីឡៃ នូវជាក្មេងស្រីតូចម្នាក់ អ្នកនាងគឺស្រលាញ់ខាងសិល្បៈតាំងតែពីតូច ក្ដីស្រមៃ គឺចង់ក្លាយជាអ្នកចម្រៀង ហើយមាន Idol ជាបងភា រហូតក្ដីស្រមៃរបស់អ្នកនាងក្លាយជាការពិត ហើយក៏បានក្លាយជាតារាចម្រៀងដែលចែងចាំងមួយរូប តែបែរជាអភ្វ័ពត្រូវមកបញ្ចប់ជីវិតទាំងវ័យក្មេងទៅវិញ ហើយបានបន្សល់ទុក្ខនូវកូនតទៅ ២ នាក់ និងម្ដាយកំពុងតែឈឺមិនជាជាស្រួលបួលផង។

ប្រភព​ ៖ KHMER NOTE

អានបន្ត៖ ការស្លាប់របស់ សាន ស្រីឡៃ ធ្វើឲ្យ ពេជ្រ សោភា ធ្វើចិត្តមិនបានឡើយ រហូតដល់…

សោដនាកម្មមួយដែលតារាចម្រៀងកំពុងល្បីឈ្មោះ អ្នកនាង សាន ស្រីឡៃ ត្រូវបានឃាតករជាប្តីបាញ់សម្លាប់ឲ្យស្លាប់នៅនឹងកន្លែង។ ធ្វើឲ្យមហាជនជាច្រើន និងសិល្បករ សិល្បការនី សម្តែងអារម្មណ៍តក់ស្លុត អាណិតអាសូរដល់ សាន ស្រីឡៃ ជាពន់ពេក។ ជាក់ស្តែងអ្នកនាង ពេជ្រ សោភា ដែលធ្លាប់ជាគ្រូបង្វឹកក្នុងកម្មវិធី The Voice Cambodia របស់ សាន ស្រីឡៃ បានបង្ហាញអារម្មណ៍សោកស្តាយ អាណិតកូនសិស្សខ្លួន។

ដែលជាមនុស្សពោរពេញដោយការតស៊ូដើម្បីគ្រួសារ​ និងជាពិសេសអ្នកនាង ធ្លាប់ផ្តល់សម្លៀកបំពាក់ឲ្យ សាន ស្រីឡៃ ឡើងប្រកួត និងមានភាពស្និទ្ធស្នាលជាមួយគ្នាមិនចេះដាច់។ ការស្លាប់របស់កូនសិស្សរបស់ខ្លួន ធ្វើឲ្យ ពេជ្រ សោភា នឹករលឹកអនុស្សាវរីយ៍ជាច្រើនបានធ្វើជាមួយនឹង សាន ស្រីឡៃ ដោយអ្នកនាង ពេជ្រ សោភា បានធ្វើការស៊ែររាល់ការបង្ហោះរបស់ សាន ស្រីឡៃ រួមជាមួយនឹងសារ បង្ហាញការនឹករលឹក រំជួលចិត្ត នៃការស្លាប់របស់កូនសិស្សរបស់ខ្លួន៕