បែកធ្លោយតារាចម្រៀង បញ្ញាសិទ្ធ មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយ សានស្រីឡៃ​ មុនពេលអ្នកនាងបានបាត់បង់ជីវិត

ក្រោយ​បែក​ស្វាមីនិង​ឈាន​ដល់​ការ​បាញ់​សម្លាប់ សាន ស្រីឡៃ ធ្លាប់​ថត​រូប​ស្និតស្នាល​ជាមួយ​តារា​ប្រុស​ក្មេង​​ម្នាក់

ហេតុការណ៍​ដ៏​រន្ធត់​បាន​កើត​ឡើង ដោយ​អតីត​បេក្ខភាព​ The Voice Cambodia និង​បច្ចុប្បន្ន​ជា​តារាចម្រៀង​ប្រចាំផលិតកម្ម​រស្មី​ហង្សមាស​ កញ្ញា សាន ស្រីឡៃ ត្រូវ​ឃាតករ​ដែល​ជា​មន្រ្តីគយ​បាញ់​សម្លាប់​មុន​នេះ សង្ស័យ​កើត​ពី​ការ​ប្រច័ណ្ឌ។

សាន ស្រីឡៃ ក្រោយ​បែកបាក់ជាមួយ​អតីត​ស្វាមី ឃើញ​ថា​នាង​ត្រូវធ្លាប់​មាន​អ្នក​ចោមរោម​ស្រឡាញ់​ច្រើន ហើយ​ទៀត​សោត​កាល​ពី​ដើម​ខែ​មិថុនា​ឆ្នាំ ២០១៧ នេះ​ តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មីហង្សមាស​រូប​នេះ ធ្លាប់​​បាន​បង្ហាញ​រូប​ថត​ផ្អែមល្ហែម​ជា​មួយ​​តារា​ប្រុស​វ័យ​ក្មេង​មួយ​រូប​​ រួម​ជា​មួយ​ពាក្យពេចន៍​ស្នេហ៍​ស៊ីជម្រៅ​ជា​ច្រើន​ឃ្លា​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ហ្វេសប៊ុក​។ តែ​ក៏​មិន​ច្បាស់​ថា​រូប​នោះ​ជា​ការ​សម្តែង ឬ​យ៉ាង​ណា​នោះ​ទេ តែ​បើ​តាម​ពាក្យ​ពេចន៍​ក្នុង​នោះ អាច​លើស​ពី​មិត្តភាព។

យ៉ាង​ណា​មិញ​ចំពោះ​​ទំនាក់ទំនង​ស្នេហា​រវាង​ សាន ស្រីឡៃ ​ជា​មួយ​លោក​​តារា​រូប​នោះ​ មិន​ដែល​មាន​អ្នក​ណា​ម្នាក់​បាន​ដឹង​ទេ​ ព្រោះ​អ្នក​ទាំង​ពីរ​មិន​ដែល​បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​​​គួរ​ឲ្យ​កត់សម្គាល់​ឡើយ រហូត​​​តារា​ស្រី​រូប​នេះ​ហ៊ាន​ទម្លាយ​ចេញ​រូប​ថត​ និង​សារ​ស្នេហា​ស៊ី​ជម្រៅ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ជា​សាធារណៈ​ទើប​ធ្វើ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​។

ជនសង្ស័យឈ្មោះ ជ័យ រិន កាន់អត្តសញ្ញាណប័ណ្ណលេខ ០៥០២៧៣៦៣៦ កើតនៅថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ១៩៦៤ ស្រុកកំណើតភូមិញនី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។លោកស្នងការ​បាន​បញ្ជាក់​ថា “ករណីបាញ់សម្លាប់ រួចបាញ់សម្លាប់ខ្លួនឯង”។

សមត្ថកិច្ចបញ្ជាក់ថា ពេលនាងដើរចូលក្នុងហាងកែសម្ផស បានបន្តិច​ឃាតក​ក៏​ដក​កាំភ្លើង​បាញ់​តែ​ម្តង។លោកស្នងការមិន​បាន​បញ្ជាក់​ពីដើមចម​ដែល​នាំឲ្យឃាតក ដាច់ចិត្តលើកអាវុធបាញ់ប្រហារ តារាចម្រៀង សាន ស្រីឡៃ និងខ្លួនឯងនោះឡើយ៕

ប្រភព៖ angkorpost

អានបន្ត៖ សិល្បករ សិល្បការនី តក់ស្លុតមិនតិចទេ ពេលលឺដំណឹង សាន ស្រីឡៃ ត្រូវអតីតស្វាមីបាញ់សម្លាប់ទាំងនៅវ័យក្មេង

បន្ទាប់ពីការស្លាប់របស់តារាចម្រៀង សាន ស្រីឡៃ ដែលត្រូវបានអតីតស្វាមីធ្វើការបាញ់ប្រហារសំលាប់មិនញញើតដៃ រួចបាញ់សំលាប់ខ្លួនឯងភ្លាមៗដែរនោះ ធ្វើអោយមហាជននឹងមិត្តសិល្បៈទាំងអស់ មានក្តីរន្ធត់យ៉ាងខ្លាំង និងមិនអស់ចិត្តចំពោះការស្លាប់របស់នាង ព្រោះថាវាហាក់ដូចជាលឿនខ្លាំងពេកហើយ។ ក្នុងនោះដែរក៏មានសាររំលែកទុក្ខជាច្រើន នៅលើបណ្តាញសង្គម Facebook មិនថាអ្នកសិល្បៈ រឺក៏អ្នកគាំទ្ររបស់ សាន ស្រីឡៃ នោះទេ។ ខាងក្រោមនេះគឺជាសាររំលែកទុក្ខ របស់សិល្បៈករខ្មែរយើង ចំពោះការបាត់បង់តារាចម្រៀង សាន ស្រីឡៃ៖