សុគន្ធ និសា ឆ្លើយតបនិងពត៌មានថាពិធីមង្គលការនាងបាន………

ភ្នំពេញ៖ ពិធីមង្គលការតារាចម្រៀងផលិកម្មហង្សមាស សុគន្ធ និសា ទើបបញ្ចប់បានជិតមួយសប្តាហ៍ស្រាប់តែមានលេចលឺពត៌មានថាពិធីមង្គលការ សុគន្ធ និសា ចាយលុយខ្ជះខ្ជាយច្រើនរហូតដល់ជាង១០ម៉ឺនដុល្លាឯណោះ។

ពាក់ព័ន្ធនិងពត៌មាននេះ សុគន្ធ និសា បានបញ្ជាក់ថាពិធីមង្គលការនាងបានរៀបចំឡើយដោយមានការសន្សំសំចៃបំផុតមិនចង់ចំណាយលុយកាក់ច្រើនទេ ព្រោះក្រុមគ្រួសារអ្នកទាំងពីរក៏មិនមែនជាអ្នកមានទ្រព្យស្តុកស្តម្ភអីដែរ ចំណែកឯជញ្ចៀនវិញក៏មិនថ្លៃណាស់ណាដែរ។

សុគន្ធ និសា បានសរសេរបញ្ជាក់លើគណនី Facebook ផ្ទាល់ខ្លួនថា៖ «ជំរាបស៊ួរបងប្អូនទាំងអស់ និងបងៗសារព័ត៌មាន ខ្ញុំអរគុណណាស់ដែលបានចុះផ្សាយពីអាពាហ៍ពិពាហ៍យើងខ្ញុំ អរគុណណាស់ដែលចុះលើកតំកើងខ្ញុំ ប៉ុន្តែខ្ញុំមិនចង់អោយបងប្អូនទាំងអស់យល់ច្រទ្បំទេ មង្គលការរបស់ខ្ញុំនេះគឺរៀបចំសន្សំសំចៃណាស់មិនចង់ចំណាយលុយកាក់ច្រើនទេ ព្រោះក្រុមគ្រួសារខ្ញុំទាំងពីរក៏មិនមែនជាអ្នកមានទ្រព្យស្តុកស្តម្ភអីដែរ តំលៃចិញ្ចៀនក៏មិនថ្លៃអីណាស់ណាទេ ហើយចំពោះការចំណាយភាគច្រើនដូចជាសំអាងការ ដេគរ័ នំខេក រ៉ូបកាត់នំ គឺសុទ្ធតែបងៗដែលពួកគាត់ស្រទ្បាញ់រាប់អានខ្ញុំពួកគាត់បានជួយឧបត្ថម្ភដល់យើងខ្ញុំច្រើន អុញ្ចឹងសូមបងៗសារព័ត៌មានមេត្តាកុំសរសេរអ្វីដែលអោយលើសតំលៃអី ព្រោះមនុស្សខ្ញុំមិនចូលចិត្តចំណាយប្រាក់អោយខ្ជះខ្ជាយទ្បើយ តែយ៉ាងណាក៏នៅតែអរគុណសារព័ត៌មានគ្រប់ផ្នែកដែលលើកតម្កើងខ្ញុំ ហើយក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់ដែលស្រទ្បាញ់ចូលចិត្តខ្ញុំ»

Leave a Reply

Your email address will not be published. Required fields are marked *