ចូលរួមត្រេកអរ​! ឧកញ៉ា​ស្រី ចាន់ថន ប្រកាសជួយទាំងការសិក្សា ព្រមទាំងការងារ ដល់ប្អូនស្រីសិស្សពូកែ ដែលបោះបង់ការសិក្សា ដោយសារបញ្ហាជីវភាព

លោក ឧកញ៉ា ស្រី ចាន់ថន ដែលត្រូវបានគេស្គាល់ថា ជាឧកញ៉ា ដែលមានចិត្តសប្បុរស កាលពីយប់មិញនេះ តាមរយៈគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារមួយ ក្នុងគោលបំណងដើម្បីជួយដល់ជីវិតយុវសិស្សពីររូប ដែលជាក្មេងកំព្រាឪពុក (ឪពុកទើបស្លាប់កាលពីពេលថ្មីៗនេះ) ហើយម្ដាយធ្លាក់ខ្លួនឈឺធ្ងន់កំពុងមានការខ្វះខាតផ្នែកជីវភាព ក្នុងការបន្តការសិក្សា ខណៈសុទ្ធតែជាសិស្សពូកែ។

លោកឧកញ៉ា បានថ្លែងយ៉ាងដូចច្នេះថា ៖ «បងប្អូនដែលបានស្គាល់គាត់សូមទំនាក់ទំនងមកលេខទូរស័ព្ទ ក្រុមការងារដើម្បីខ្ញុំបានជួយដល់ការសិក្សានិង បន្ថែមដោយការងារដល់ក្មេងស្រីដ៏អភព្វមួយនេះ 012600074 »

យុវសិស្សអភ័ព្វទាំងពីររូបខាងលើនេះ មានឈ្មោះថា ដៀបស្រីនិច្ច និងដៀប សុធារី រស់នៅភូមិ ចុងកៅស៊ូ.ឃុំ ស្លក្រាម ស្រុក សៀមរាបហើយ ដៀប ស្រីនិច្ច គឺជាសិស្សរៀនពូកែផងដែរ ។ បើតាម ប្រភពដែលចែកចាយតាមហ្វេសប៊ុក បានប្រាប់ថា ស្រីនិច្ច សព្វថ្ងៃរស់នៅផ្ទះជួលជាមួយម្ដាយមីង ហើយ​រៀន ថ្នាក់ទី១២ A នៃ វិទ្យាល័យ ១០មករា ១៩៧៩ ។

 

Leave a Reply

Your email address will not be published. Required fields are marked *