កម្លោះសង្ហា ងួន ចាន់ដេវីត បង្ហោះសារមួយនេះ ធ្វើឲ្យគ្រប់គ្នាងឿងឆ្ងល់តែម្តង!

ភ្នំពេញ៖ កម្លោះសង្ហា ងួន ចាន់ដេវីត ត្រូវបានគេស្គាល់ថា គឺជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស ថ្មីៗនេះកំពុងតែឡើងកូដយ៉ាងខ្លាំង ជាមួយនឹងបទចម្រៀងពិរោះៗជាច្រើនបទ មិនថាតែបទបែបមនោសញ្ចេតនា ឬរ៉េប ញាក់កន្រ្តាក់ឡើយ សុទ្ធតែត្រូវចិត្តយុវវ័យ និងទទួលបានការគាំទ្រ យ៉ាងពេញទំហឹងតែម្តង។

គួរឲ្យដឹងផងដែរថា មូយរយៈកន្លងមកនេះ ដេវីត ធ្លាប់មានរឿងអាស្រូវ ដែលខ្លូនបានចាកចេញពីរៀមច្បង ជាហេតុធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតកើតមានព័ត៌មានជាបន្តបន្ទាប់។ ដោយសារតែ មូលហេតុ នេះហើយទើបបានជាតារាចម្រៀងវ័យក្មេងរូបនេះ តែងចេញសារ និងវីដេអូឃ្លីបបកស្រាយជារឿយៗ កាលពីពេលកន្លងៗទៅផងដែរ។

ជាក់ស្តែង អ្វីដែលសំខាន់ កាលពីយប់មិញនេះ ដេវីត បានបង្ហោះសារមួយទៀតហើយ មិនដឹងជាចង់សំដៅ ឬដៀមឲ្យនរណាទេ ដែលចូលចិត្តខ្វាយខ្វល់ និងរឿងជីវិតរបស់លោកយ៉ាងដូច្នេះថា៖

«ជីវិតរស់ជាមួយការតស៊ូ រឿងអ្វីក៏មិនចុះចាញ់ដែរ រស់នៅជាមួយតម្លៃនៃខ្លួនឯង ផ្តល់កាគោរព រាប់អានដល់អ្នកជុំវិញខ្លួន មិនប៉ះពាល់អ្នកដ៏ទៃ តាមយកអ្វីដែលចិត្ត នឹងបេះដូងស្រមៃចង់បាន កុំវាយតម្លៃខ្ញុំ ដោយរាងកាយ នឹងសំបកក្រៅរបស់ខ្ញុំ ព្រោះខ្ញុំអាចនឹងមានអ្វីដែល អ្នកគ្មាននោះ គឺភាពមិនមើលស្រាលអ្នកទៃ ព្រោះផែនដីមូល ។ អ្នកអាចមើលឃើញ នៅពន្លឺផ្កាយរបស់ខ្ញុំដោយ ភាពស្រពេចស្រពិល ដូច្នោះអ្នកមិនអាចវាយតម្លៃលើខ្ញុំបានទេ។ កុំសើចយំនឹងខ្ញុំ ព្រោះខ្ញុំអាចជាមនុស្សម្នាក់ដែលសម្លឹង នឹងចំណាំមុខអ្នកជាងគេ រស់នៅដើម្បីអោយថ្ងៃស្អែកល្អជាងថ្ងៃនេះ»  ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

Leave a Reply

Your email address will not be published. Required fields are marked *