តារាស្រីខ្មែរ ទាំង៧រូបនេះ មានកូនហើយ ប៉ុន្តែពូកែថែសម្រស់ណាស់!

ភ្នំពេញ៖ គេថាស្រ្តីដែលមានកូនរួច តែងតែបាត់បង់សម្រស់អស់ មិនស្រស់ស្អាតដូចពេលនៅក្រមុំទៀតនោះទេ ជាពិសេសគឺស្រ្តីដែលទើបតែសម្រាលកូនរួចតែម្តង។

ប៉ុន្តែស្ត្រីមួយចំនួន គឺមិនមែនសុទ្ធតែដូចគ្នាទាំងអស់នោះទេ ព្រោះថា នារីខ្លះកាន់តែមានរូបសម្រស់ស្រស់ស្អាតខ្លាំងឡើង ក្រោយពេលមានកូនរួចក៏មាន។

ជាក់ស្តែងដូចតារាស្រីទាំង ៧ ដួងនេះជាដើម ពួកគេម្នាក់ៗសុទ្ធតែមានកូនប្រុសស្រីអស់ទៅហើយ ប៉ុន្តែបើនិយាយពីរូបសម្រស់វិញ គឺនៅតែស្រស់ស្អាត។

នេះក៏ដោយសារតែ ការយកចិត្តទុកដាក់ ថែរក្សាសុខភាពបានយ៉ាងល្អ ដូចជាការទទួលទានអាហារសុខភាព ការហាត់ប្រាណបញ្ចេញជាតិខ្លាញ់ រូមទាំងការប្រើផលិតផលថែរក្សាសម្រស់នានាផងដែរ។

នៅក្នុងនោះយើងឃើញមានដូចជា៖

១) តារាសម្តែង និងពិធីការិនីអ្នកនាង សុខ សោម៉ាវត្តី៖ មានកូនស្រីម្នាក់ឈ្មោះ ចាស្មីន ដែលគួរឱ្យស្រលាញ់ដូចអ្នកនាងអីុចឹង តែបើមើលពីសម្រស់វិញ តារាស្រីរូបនេះនៅតែស្អាត ហើយស៊ិចស៊ីមិនធម្មតាទេ។

២) តារាសម្តែងអ្នកនាង ភិន សុដាលីស៖ មានកូនស្រីម្នាក់អាយុជាង ១ខួបហើយក៏ពិតមែន ប៉ុន្តែនាងនៅតែពូកែថែរក្សាសម្រស់ មិនចាញ់តារាផ្សេងៗទៀតនោះទេ។

៣) ពិធីការិនីអ្នកនាង គង់ សុជាតិ៖ ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ថាមានរូបសម្រស់ស្រស់ស្អាត ទោះបីជាទើបតែសម្រាលបានកូនស្រីម្នាក់ និងមានវ័យកាន់តែច្រើនហើយក៏ដោយ។

៤) តារាសម្តែងអ្នកនាង ប៊ីរីយ៉ា៖ ក៏មានកូនស្រីម្នាក់ដែរ ហើយថែមទាំងស្រស់ស្អាតដូចជាអ្នកនាងផងដែរ។ ទោះបីជាមានកូនរួចហើយក៏ដោយ ក៏តារាស្រីរូបនេះនៅតែមានសម្រស់ស្រស់ស្អាតដដែល។

៥) តារាសម្តែងអ្នកនាង ទូច ស្រីល័ក្ខ៖ ថ្វីត្បិតតែមានសម្បុរខ្មៅស្រអែមមែន ប៉ុន្តែអ្នកនាងនៅតែស្រស់ ក្រោយមានកូនប្រុសម្នាក់ ហើយក៏មិនដែលធ្វេសប្រហែលជាមួយនឹងការថែរក្សាសម្រស់ដែរ។

៦) អតីតពិធីការិនីអ្នកនាង ឈិត សុជាតា៖ បច្ចុប្បន្នកូនភ្លោះរបស់អ្នកនាងកាន់តែធំហើយ ប៉ុន្តែនាងនៅតែលេងខ្លួន លើកសម្រស់តាមបែបអ្នកម្តាយសម័យថ្មី មិនឱ្យចាញ់នារីៗដទៃនោះទេ។

៧) អតីតតារាសម្តែងអ្នកនាង គឹម លីហ្សា៖ ក៏មានកូនប្រុសម្នាក់ដែរ ប៉ុន្តែចំពោះសម្រស់របស់អ្នកនាង គឺនៅតែស្រស់ស្អាត៕

ប្រភព៖ Khmerload

Leave a Reply

Your email address will not be published. Required fields are marked *