សុគន្ធ និសា «ពីមុនខ្ញុំគ្មានឱកាសរៀនចប់ដូចគេ ពេលនេះសង្ឃឹមថា….»

ភ្នំពេញ៖ កំពូលតារាចម្រៀងសុគន្ធ និសា ក្រោយពីរៀបការរួច ហាក់ដូចជាមានភាពមមាញឹកខ្លាំងនៅក្នុងការងារដដែល។ ហើយកាលពីថ្មីៗនេះ ក៏មានដំណឹងមួយថា តារាស្រីរូបនេះ នឹងហោះហើរទៅក្រេបទឹកឃ្មុំ នៅឯបរទេសទៀតផង។

ក៏ប៉ុន្តែក្រោយពីរៀបការរួច មិនទាន់បានប៉ុន្មានផង តារាស្រីរូបនេះបានបង្ហោះរូបភាពជាមួយនឹងការងារ ធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការភ្ញាក់ផ្អើល ដោយសារតែនាងខិតខំធ្វើការហាក់មិនសម្រាក។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា ក៏បានបង្ហោះសារមួយនៅលើបណ្តាញសង្គម អានហើយពិតជាកំសត់មែនទែន។ ដោយក្នុងនោះនាងបានរៀបរាប់អំពី ការសិក្សារបស់នាងបានកម្រិតទាប រៀនសូត្រមិនបានច្រើនដូចអ្នកដទៃ ធ្វើឲ្យអ្នកគាំទ្រជាច្រើន មានចិត្តសោកស្តាយដល់រូបនាងយ៉ាងខ្លាំង។

នៅក្នុងសារនោះ នាងបានរៀបរាប់ថា៖ «ពីមុនខ្ញុំគ្មានឱកាសរៀនឲ្យចប់ដូចគេ ពេលនេះសង្ឃឹមថា អាចលើកទឹកចិត្តប្អូនៗឲ្យកាន់តែខំរៀន ហើយតស៊ូរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ធ្វើជាធនធានមនុស្សដ៏រឹងមាំក្នុងសង្គម »៕ 

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

Leave a Reply

Your email address will not be published. Required fields are marked *