ពិតជា​កូន​ល្អ​​មែន! ឆ្លៀត​ទំនេរ​ពី​ការងារ​សិល្បៈ ស្រីស្រស់ រ៉ាប៊ី នាំក្រុមគ្រួសារ ដើរ​លំហែ​កាយ នៅ​ប្រាសាទ​អង្គរវត្ត!

(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មថោន ស្រីស្រស់មានមន្តស្នេហ៍ ភ្នែកមាន់ព្រៃ កញ្ញា រ៉ាប៊ី ថ្មីៗនេះ នាងបានធ្វើដំណើរកម្សាន្ត ទៅដល់ខេត្តសៀមរាម ដើម្បីនាំក្រុមគ្រួសារ ដើរលំហែកម្សាន្ត នៅបរិវេណប្រាសាទអង្គរវត្ត។ កញ្ញា រ៉ាប៊ី ហាក់មមាញឹកនឹងការងារសិល្បៈណាស់ ស្ទើរដកខ្លួនមិនរួច តែដើម្បីបង្កើនភាពសិ្នទ្ធស្នាល ជាមួយនឹងក្រុមគ្រួសារ នាងបានឆ្លៀតពេលបន្តិចបន្តួច សេសសល់ពីការបំពេញការងារ ជូនគ្រួសារ ទៅលេងដល់ខេត្តសៀមរាបឯណោះ។

ស្រីស្អាតមានរាងគួឲ្យក្នក់ក្នាញ់ កញ្ញា រ៉ាប៊ី បច្ចុប្បន្ននេះ គេសម្គាល់ឃើញថា នាងមានភាពមមាញឹកនឹងការងារជាខ្លាំង ទាំងការសម្ដែងខ្សែភាពយន្ត ការថតចម្រៀង MV ហើយជាក់ស្ដែងកាលពីកន្លងទៅ នាងបានចូលរួមសម្ដែងនៅក្នងរឿង «អ្នកបម្រើ០០៧» ដោយបានចាប់ដៃគូសម្ដែង ជាមួយនឹងនាយ ពែកមី ទៀតផង។ បើងាកមកវិស័យចម្រៀងវិញ គេសង្កេតឃើញថា ចម្រៀងថ្មីៗជាច្រើនបទ កំពុងដាក់ប្រកួតប្រជែងលើទីផ្សារ ដោយមានការគាំទ្រពីសំណាក់ មហាជនយ៉ាងច្រើន គួរឲ្យកត់សម្គាល់។

តាមរយៈការបង្ហោះ រូបថតជាច្រើនសន្លឹក នៅតាមគណនីហ្វេសប៊ុក កញ្ញា រ៉ាប៊ី បានប្រាប់ឲ្យដឹងថា នៅថ្ងៃឈប់សម្រាក ទាន់មានឱកាស នាងបានឆ្លៀតពេល នាំក្រុមគ្រួសារ ជូនពួកគេ ទៅដើរលេង រហូតដល់សៀមរាបរយៈពេលមួយថ្ងៃ ដើម្បីកុំឲ្យខាតពេលវេលា ក្នុងការបំពេញការងារផ្សេងៗ។ នៅក្នុងនោះ នាងសរសេរថា «ឆ្លៀតដើរសៀមរាបមួយថ្ងៃសិន កុំឲ្យខាត»។

មានមហាជនមួយចំនួន បានសរសើរថា កញ្ញា រ៉ាប៊ី ពិតជាកូនស្រី មានទឹកចិត្តល្អមែន ដោយចេះលៃលកពេលវេលា សម្រាប់ក្រុមគ្រួសារ ដើរលេងបែបនេះ ដែលធ្វើឲ្យមហាជនខ្លះ លួចច្រណែន នឹងសុភមង្គលគ្រួសារ របស់នាងជាខ្លាំង៕

ប្រភព៖ Khmertalking

Leave a Reply

Your email address will not be published. Required fields are marked *