លោក ជា វណ្ណារឹទ្ធ ទប់ទឹកភ្នែកមិនបានពេលលោកនឹកឃើញរឿង…….

ភ្នំពេញ៖ តារាសម្តែងនិងជាពិធីករប្រចាំប៉ុស្ត៍ទូរទស្សន៍បាយ័ន្តលោក ជា វណ្ណារឹទ្ធ  ស្រក់ទឹកភ្នែកខណៈដែលលោកបញ្ចុកបាយកូនសប្រុសហើយនឹកឃើញដល់ពេលលោកចាស់ទៅកូនប្រុសរបស់លោកអាចបញ្ចុកបាយលោកវិញ។

នាពេលថ្មីៗនេះ តារាកូនមួយរូបនេះ បានបង្ហោះរូបជាច្រើនសន្លឹក ជាមួយនឹងកូនប្រុសរបស់ខ្លួន នៅលើគណនីអីុនស្តាក្រាម (Instagram) ដោយភ្ជាប់ជាមួយសារមួយឃ្លាថា៖ «រិទ្ធធំបញ្ចុកបបររិទ្ធតូច ហើយសង្ឃឹមថា រិទ្ធតូចនឹងបញ្ចុករិទ្ធធំវិញ ពេលប៉ាចាស់ទៅ។ សរសេរពាក្យនេះ ស្រាប់តែទឹកភ្នែកស្រក់ មិនដឹងខ្លួន អ្នកណាខ្លះយល់ពីអារម្មណ៍មួយនេះ?» ។

យ៉ាងណាមិញ សារទាំងនេះ បានបង្ហាញពីទឹកចិត្តនិងក្តីស្រលាញ់ដ៏ធំធេង របស់លោក ជា វណ្ណារិទ្ធ ដែលមានចំពោះ កូនជាទីស្រលាញ់របស់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *