ពេជ្រ សោភា កើតអ្វីធ្ងន់រហូតដល់ថ្នាក់…ធ្វើឲ្យហ្វេនៗតក់ស្លុតគ្រប់ៗគ្នា

កាលពីប៉ុន្មានម៉ោងមុននេះកំពូលតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស និងជាគ្រូបង្វឹកដ៏ប៊ិនប្រសព្វម្នាក់នៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់អន្តរជាតិ គឺអ្នកនាង ពេជ្រ សោភា បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនជាច្រើននាក់សម្តែងក្តីបារម្ភមិនស្ទើរនោះទេ ព្រោះតែនៅសុខៗស្រាប់តែអ្នកនាងបានបង្ហោះរូបភាពមួយសន្លឹក សុទ្ធតែឈាមនៅលើបាតដៃ និងនៅលើឥដ្ឋការ៉ូយ៉ាងច្រើន។ រួមជាមួយគ្នានោះមានការសាកសួរពិសំណាក់អ្នកគាំទ្រនៅលើបណ្តាញសង្គមថា

តើអ្នកនាងមានរឿងអ្វីកើតឡើង បានជាបង្ហោះរូបភាពសុទ្ធតែឈាមបែបនេះ ឬក៏អ្នកនាងខំប្រឹងធ្វើការខ្លាំងពេករហូតដល់ថ្នាក់មានបញ្ហាសុខភាព ហូរឈាមច្រមុះ ឬក៏ជាអ្វីផ្សេង។ ក្នុងនោះអ្នកនាងបានសរសេរសារឃ្លាដ៍ខ្លីមួយថា៖ “តាំងពីស្គាលបងអូនធ្វើគ្រប់យ៉ាង ពលី ហ្នឹងហើយមនុស្សស្រលាញ់គេពេក”។ ទោះជាមានការសាកសួរពីសំណាក់អ្នកគាំទ្រក្តីក៏អ្នកនាងមិនទាន់ធ្វើការឆ្លើយតប ឬបកស្រាយអ្វីឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *