ឃើញគេរៀបការ៖ ឱក សុគន្ធកញ្ញា គ្រោងជ្រើសរើសអ្នកថែ

ភ្នំពេញ៖ ក្រោយពីការរៀបអាពាហ៍ពិពាហ៍មិត្តរួមអាជីពតារាចម្រៀងតួឯករឿងសិសិររដូវក្នុងបេះដូង សុគន្ធ នីសា រួចមក ងាកមកមើលតារាចម្រៀង ឱក សុគន្ធកញ្ញា ចេះតែមាន​អារម្មណ៍រងាឯកា ហាក់ដូចជាខ្វះអ្នកថែ ដូចពាក្យបទចម្រៀងមួយបទច្រៀងថា “ឃើញគេរៀបការចិត្តចង់រៀបការដែរ” ។ ជាក់ស្តែងការពីរាត្រីម្សិលមិញនេះ តារាចម្រៀងទទួល​តំណែងធំៗហង្សមាស ឱក សុគន្ធកញ្ញា បានបង្ហោះសារថ្លែងពីអារម្មណ៍ពិតលើបណ្តាញសង្គមហ្វេសប៊ុកថា “កុំចង់បានមនុស្សទំនេរ ដែលតែងតែចំណាយពេលដើម្បីតាមយើង ប៉ុន្តែត្រូវជ្រើសយកមនុស្សណាម្នាក់ ដែលអាចឆ្លៀតពេលរវល់របស់គេដើម្បីយើង” ។

សារនេះធ្វើអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង ដោយអ្នកខ្លះបានចូលខមមិនថាសមហេតុផងណា​ស់ មនុស្សស្រីមិនត្រូវការមនុស្សប្រុសណាដែលដើរតាមយើងរហូតទេ ពោលមនុស្សប្រុសត្រូវតែជាជំហរគ្រួសារ ដឹកនាំ ការពារ និងថែរក្សាគ្រួសារ ។ ចំណែកឯអ្នកខ្លះទៀត បាន​ខមមិនសួរចំៗថា តើបុរសម្នាក់ណា ដែលសាកសមនឹងនាង? មកទល់ពេលនេះសំណួរចង់ដឹងបុរសណានោះ មិនទាន់មានការឆ្លើយតបពីសំណាក់តារាចម្រៀង ឱក សុគន្ធកញ្ញា នៅឡើយទេ ។ ទោះជាយ៉ាងណា កាលពីប៉ុន្មានខែមុននេះ តារាចម្រៀង ឱក សុគន្ធកញ្ញា បានលេចឮដំណឹងភ្ជាប់ពាក្យជាមួយប្អូនថៅកែហង្សាមាស តែក្រោយមក​ដំណឹងនេះ ត្រូវបានសាបរលាបទៅវិញ ៕

Leave a Reply

Your email address will not be published. Required fields are marked *