ព្រាប សុវត្ថិ និង ទៀ វិចិត្រ បង្ហោះសារឆ្លើយ រឿងទៅកោះរ៉ុង

ព្រះសីហនុ៖ ក្នុងដំណើរទៅកំសាន្ត កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានជួបជាមួយលោកឧកញ៉ា ទៀ វិចិត្រ នៅកោះឋានសួគ៌ ឆ្នេរភ្លោះ កោះរ៉ុង ខេត្តព្រះសីហនុ ។ រំពេចនោះ លោកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារ​សម្តែងពីសេចក្តី​រីករាយលើបណ្តាញសង្គមហ្វេសប៊ុកថា «ថ្ងៃនេះ ជួប  Idol ដោយចៃដន្យ» ។ ក្រៅពីសាររំលេចឡើងនូវក្តីរីករាយ ជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ លោកឧកញ៉ា ទៀ វិចិត្រ បាន​បង្ហាញរូបប៉ុន្មានសន្លឹក ក្នុងទិដ្ឋភាពស្និទ្ធស្នាលបំផុត ។

រំលងបានប៉ុន្មានម៉ោង កំពូលតារាចម្រៀងដ៏ល្បី ព្រាប សុវត្ថិ បានស៊ែរព័ត៌មានពី ទៀ វិចិត្រ និងសរសេរសារបន្ថែមថា «ជួបគា្ននៅកោះឋានសួគ៌ មានអារម្មណ៍ថាសប្បាយ» ។ ក្នុងរូបភាពដ៏កម្រនេះ បានធ្វើឲ្យមហាជនទូទៅ មានការ​ចាប់អារម្មណ៍យ៉ាងខ្លាំង និងហាក់ដូចជាសប្បាយជាមួយទិដ្ឋភាពអ្នកទាំងពីរក្នុងដំណើរកំសាន្តនោះផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *