ប៉ែន ចំរុង បានត្រឹមមើលរូបថតកូនស្រីតាមហ្វេសប៊ុក…….

ភ្នំពេញ៖ តារាសម្តែងនិងជាពិធីករសម្បូរវោហារដែលមានភាពប៉ិនប្រសប់ខាងកំប្លុកកំប្លែងគឺ លោក ប៉ែន ចំរុង ត្រូវបានគេសង្គេតឃើញថាលោកមានភាពជោគជ័យខ្លាំងក្នុងការងារសិល្បៈប៉ុន្តែមិនមានភាពជោគជ័យរឿងស្នេហា។

គួរំលឹកថាលោក​ ប៉ែន ចំរុង ធ្លាប់រៀបការម្តងរួចហើយជាមួយកូនស្រីម្ចាស់ផលិតកម្មមហាហង្សអ្នកនាង ភិន សុដាលីស ប៉ុន្តែក្រោយរៀបការរួចបានប៉ុន្មានខែដោយការរសនៅមិនចុះសម្រុងគ្នាពួកគេទាំងពីរសម្រេចចិត្តចែកផ្លូវគ្នានិងបានបន្សល់ទុកកូនស្រីម្នាក់នៅក្នងផ្ទៃទៀតផង។

ការបែកបាក់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកនេះអ្នកនាង ភិន សុដាលីស ទទួលបានកូនស្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតនិងគួឲ្យស្រឡាញ់ទៀតផង។ ចំណែកលោក ប៉ែន ចំរុង ត្រូវជាឪពុក វិញបានត្រឹមសម្លឹងមើលរូបថតកូនស្រីតាមរយៈហ្វេសប៊ុកតែប៉ុណ្ណោះខណៈមហាជនហាក់បំភ្លេចរឿងលោកបោះបង់ ដាលីស ពេលកំពុងពពោះទៅហើយ។