ទើបដឹងមូលហេតុពិត ដែលប្រពន្ធលើកជើងជាន់ក្បាលប្តី

ភ្នំពេញ៖ កាលប៉ុន្មានថ្ងៃមុននេះ មានរឿងគួរឱ្យហួសចិត្ត និងភ្ញាក់ផ្អើលមួយ ស្រ្តីជាប្រពន្ធបានលើកជើងជាន់ក្បាលប្តី ខណៈប្តីកំពុងតែស្បថស្បែ​​ចំពោះមុខប្រពន្ធ ដែលដៃ​កាន់ធូបមួយបាច់ និយាយបន់ស្រន់តាមអ្វីដែលប្រពន្ធបានបង្គាប់ ។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីមានគណនីហ្វេសប៊ុករបស់សាមីខ្លួនស្ត្រីជាប្រពន្ធ បានបង្ហោះវីដេអូសកម្ម​ភាពខាងលើនេះ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងធ្វើឱ្យមានអ្នកលេងហ្វេសប៊ុកចែករំលែកតៗគ្នាយ៉ាងសន្ធឹកសន្ធាប់។

ជុំវិញរឿងរ៉ាវដែលគួរឲ្យខ្មាសអៀននេះ ស្រ្តីជាប្រពន្ធ អ្នកស្រី ដានី បាន​បកស្រាយ​ថា «នៅប៉ុន្មានថ្ងៃមុនបង្ហោះវីដេអូនេះ នាងបានតាមទាន់បុរសជាប្តីនាំស្រីមកដេករួមរ័កដល់លើផ្ទះ» ។ នាងបន្តថា «តើមិនឲ្យខ្ញុំខឹងម៉េចនឹងកើត? បើធ្វើថ្នាក់ៗហ្នឹងអី» ។ ក្រោយពីការប្តីប្រពន្ធនេះ បានស្រុះស្រួលគ្នាដូចធម្មតា អ្នកទាំង២ មានអារម្មណ៍សោកស្តាយ​យ៉ាងខ្លាំង ដែលបានធ្វើឲ្យរឿងផ្ទៃក្នុងគ្រួសារ បែកធ្លាយខ្ចរខ្ចាយពេញទឹកពេញដី ធ្វើឲ្យគ្រួសារមួយនេះ ខ្មាសញាតិមិត្តជាពន់ប្រមាណ ។

ទន្ទឹមនឹងការដឹង​កំហុសបុរសជាប្តីបានចេញមុខ​រៀបរាប់ថា «សូមបងប្អូនកុំធ្វើតាមខ្ញុំ កុំក្បត់ប្រពន្ធ» ។ ក្នុងនោះស្ត្រីជាប្រពន្ធ រៀបរាប់ទាំងមិនសប្បាយចិត្តថា «រឿងនេះល្បីដោយសារតែខ្ញុំ យកវីដេអូទៅបង្ហោះ! ខ្ញុំស្តាយណាស! ឥឡូវធ្វើម៉េច បើវីដេអូត្រូវបានចែកចាញព្រោងព្រាតទៅហើយ» ៕