មិនទាន់ដល់ថ្ងៃខួបកំណើតផង សុខ ពិសី ត្រូវអ្នកគាំទ្រ Surprise ជាហូរហែ

កញ្ញា សុខ ពិសី ដែលទស្សនិកជនស្គាល់ថាជាតារាចម្រៀងនៅផលិតកម្មសាន់ដេ សព្វថ្ងៃ កញ្ញា សុខ ពិសី កំពុងតែមានភាពមម៉ាញឹកយ៉ាងខ្លាំងជាមួយនឹងការងារសិល្បៈដោយបានចេញនូវបទចម្រៀងថ្មីៗជាច្រើនមកកំដអារម្មណ៍ទស្សនិកជន។ ជាក់ស្ដែងកញ្ញា សុខ ពិសី យើងតែងចំណាំឃើញថា កញ្ញា គឺមានបណ្ដាអ្នកគាំទ្រជាច្រើនដែលស្រលាញ់ចូលចិត្តរូបនាងជាខ្លាំង ដោយសារតែកញ្ញា សុខ ពិសី មានភាពរោះរាយ និងមិនចេះប្រកាន់ខ្លួន។

អ្វីដែលកាន់តែពិសេស តារាស្រីរូបនេះ តែងតែហៅបណ្ដាអ្នកគាំទ្ររបស់ថា កូនៗ យ៉ាងពិរោះ ដែលកាន់តែបង្កើននូវភាពស្និតស្នាលថែមមួយកម្រិតទៀត។ យ៉ាងណានៅមិនទាន់ដល់ថ្ងៃខួបកំណើតរបស់ កញ្ញា សុខ ពិសី ផងតែបណ្ដាពួកFan បានមក Surprise ជាហូរហែ ដោយកញ្ញា សុខ ពិសី បានបង្ហោះរូប ព្រមទាំងសារអរគុណដល់ អ្នកគាំទ្ររបស់ខ្លួនថា៖”ទោះមិនទាន់ដល់ថ្ងៃក៏កូនៗធ្វើកម្មវិធី surprise birthday ម៉ាក់ អរគុណកូនៗសំរាប់ទឹកចិត្ត ម៉ាក់ស្រលាញ់កូនៗ រំភើបចិត្តខ្លាំង”៕

អានបន្ត​៖  មិនត្រឹមតែច្រៀងពិរោះទេ សុខ ពិសី នៅពូកែធ្វើរឿងមួយនេះទៀត

ភ្នំពេញ៖ តារាចម្រៀង សាច់ខ្ចីដូចបណ្តូលចេក ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី គឺជាតារាមួយរូបដែលមានសម្រស់ ស្រស់សោភា លេងខ្លួនបែបទាន់សម័យ បែបCute Cute គួរឲ្យស្រលាញ់ ធ្វើឲ្យប្រិយមិត្តជាច្រើន ចូលចិត្ត ហើយយកស្ទាយលេងខ្លួនតាមថែមទៀតផង។

ជាការពិតណាស់ តារាស្រីរូបនេះ មិនត្រឹមតែមានរូបសម្រស់ស្អាតនោះទេ ចំណែកឯទេពកោសល្យខាងសិល្បៈរបស់នាងក៏មិនធម្មតានោះដែរ កញ្ញាតែងតែបញ្ចេញនូវអ្វីៗដែលប្លែកៗ ផ្តល់ជូនអ្នកគាំទ្រជានិច្ច។

គួរឲ្យដឹងថា នាងមិនត្រឹមតែ ស្អាត និងល្បីប៉ុណ្ណោះទេ កាលពីម្សិលមិញ សុខ ពិសី បានចូលផ្ទះបាយ ធ្វើម្ហូប ដោយផ្ទាល់ទៀតផង ដែលជាម្ហូបខ្មែរ មើលទៅពិតជាទំនងមែនទែន៕

តោះទៅមើលរូបភាពទាំងអស់គ្នា!