ត្រេកអរណាស់! ក្រោយជួបជាមួយប្អូនស្រីកំសត់ដែលជាសិស្សពូកែ មានជីវភាពខ្សត់ខ្សោយរួច ឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ប្រកាសថានឹងជួយប្អូនឲ្យរៀនរហូតដល់បញ្ចប់ថ្នាក់បរិញ្ញបត្រ

កាលពីពេលកន្លងទៅនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបាននាំគ្នាចែកចាយ និងកើតក្ដីអាណិតអាសូរដល់ក្មេងស្រី២នាក់បងប្អូន ដែលសុទ្ធតែជាសិស្សពូកែ ប៉ុន្ដែបែរជាអកុសលត្រូវឪពុកទើបស្លាប់ចោល ម្ដាយធ្លាក់ខ្លួនឈឺធ្ងន់ កំពុងជួបភាពខ្វះខាតជាខ្លាំង។ បើតាមការឲ្យដឹងពីប្រភពហ្វេសប៊ុកបានឲ្យដឹងថា ក្មេងស្រីទាំង២នាក់នោះមានឈ្មោះ ឌៀប ស្រីនិច និងឌៀប សុធារី ជាសិស្សពូកែក្នុងថ្ងៃ។ ក្មេងស្រីទាំង២ មានម្តាយជាអ្នកលក់ដូរបន្តិចបន្តួច ឪពុករត់ម៉ូតូកង់បី ចំណូលជួនបានជួនអត់ តែក៏ស៊ូទ្រាំឲ្យកូនបានរៀនបន្ត។

អ្វីដែលគួរឲ្យរន្ធត់នោះ គឺអ្នកមានគុណទាំង២ មិនមានសុខភាពល្អឡើយ ដោយម្តាយឧស្សាហ៍ឈឺ ឯឪពុកក៏មានជំងឺបេះដូង តែពួកគាត់តែងតែខំលាក់បាំងកូនៗមិនឲ្យដឹងក្រែង ដោយអានិត ព្រោះឃើញកូនស្រីទាំង២កូនរៀនពូកែៗ ថែមទាំងពេលប្រលងបាក់ឌុបកូនបងក៏បានជាប់និទ្ទេសAទៀតផង។ ភាពសប្បាយរីករាយមិនបានយូរប៉ុន្មានផង ស្រាប់តែឪពុកលាចាកលោកទៅដោយជំងឺបេះដូង ម្តាយក៏នាងចាប់ឈឺទៀត។ សព្វថ្ងៃ ទាំង២នាក់បងប្អូនកំពុងខ្វះទីពឹង រកសម្រេចចិត្តឈប់បន្តការសិក្សាដោយសារតែជីវភាព។ ក្រោយឃើញព័ត៌មាននេះភ្លាម ឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ប្រកាសថា នឹងជួយទាំងការសិក្សា ជួយទាំងការងារ ដល់ក្មេងស្រីទាំង២នាក់ខាងលើ។

កាលពីពេលថ្មីៗនេះ ក្មេងស្រីកំសត់ទាំង២នាក់បានមកជួបផ្ទាល់ជាមួយនឹងឧកញ៉ា ស្រី ចាន់ថន នៅការិយាល័យហើយ ហើយលោកក៏បានបញ្ជាកផងដែរថា “ថ្ងៃនេះប្អូនស្រី ឌៀប ស្រីនិច បានមកដល់ការិយាល័យ Sky Land ដោយផ្ទាល់និងបានជជែកគ្នាហើយខ្ញុំបានសង្កេតឃើញថា ប្អូនស្រីមានអកប្បកិរិយាល្អ និងហ្មត់ចត់ ហើយខ្ញុំបានបញ្ជាក់បន្ថែមដោយជួយប្អូនស្រី ក្នុងការរស់នៅប្រចាំថ្ងៃ, អោយរៀនរហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រ, ថ្នាក់ភាសាអង់គ្លេស និងបងស្រីគាត់ម្នាក់ទៀតដើម្បីរៀនអោយចប់នូវអ្វីដែលគាត់កំពង់សិក្សាមានដូចជា: សាលាគរុកោសល្យភូមិភាគបាត់ដំបង, ភាសាចិន, និងភាសាអង់គ្លេស ជាដើម”៕