ព្រោះតែរូបថតមួយសន្លឹក ធ្វើឲ្យអ្នកគាំទ្រ គិតថា សុគន្ធ និសា ទៅក្រេបទឹកឃ្មុំ នៅទីនេះ

ភ្នំពេញ៖ ក្រោយពីមង្គលការរបស់កំពូលតារាចម្រៀងសុគន្ធ និសា ត្រូវបានបញ្ចប់ឃើញថា នាងហាក់ដូចជាមមាញឹកនៅក្នុងការងារ រហូតរកពេលសម្រាកគ្មាន។

ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា គ្រាន់តែរៀបការចប់ភ្លាមអ្នកនាង សុគន្ធ និសា នៅមានតែមានការងារធ្វើដដែល ខណៈពេលដែលអ្នកគាំទ្រកំពុងតែរងចាំមើល ដំណើរកម្សាន្តក្រេបទឹកឃ្មុំរបស់គូស្វាមីភរិយាថ្មី។

ពេលនេះ ប្រហែលជាកិច្ចការរបស់នាងត្រូវបានធូរស្បើយជាងមុន បានជានៅលើបណ្តាញសង្គមរបស់តារារូបនេះបានបង្ហោះរូបមួយសន្លឹកនៅក្នុងដំណើរកម្សាន្ត នៅកន្លែងណាមួយ ក៏ប៉ុន្តែត្រូវបានគេដឹងថា មិនមែនជាប្រទេសកម្ពុជានោះទេ។

ដូច្នោះហើយ រូបភាពមួយសន្លឹកដែលតារារូបនេះ បានបង្ហោះកាលពីប៉ុន្មានម៉ោងមុនធ្វើឲ្យអ្នកគាំទ្រមួយចំនួនគិតថាអ្នកនាង ជាមួយនឹងស្វាមី មានដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅប្រទេសមួយណាមិនខាន។

យ៉ាងណាមិញ តារារូបនេះ ក៏មិនបានបង្ហើបថានាងទៅប្រទេសណានោះ គឺ មានតែរង់ចាំមើលនៅក្នុងបណ្តាញសង្គម ថានឹងមានអ្វីប្លែកៗខ្លះ ខ្មែរឡូត នឹងធ្វើការនាំយកព័ត៌មានដែលទាក់ទងនឹងដំណើរកម្សាន្តដ៏ស្ងាត់ស្ងៀមរបស់តារាមួយដួងនេះ៕

អានបន្ត៖   ធ្លាប់ឆ្ងល់អត់ ហេតុអ្វីតារាៗ និងពិធីករពាក់អាវ ពណ៌ដូចម្ចាស់Sponsor?

ភ្នំពេញ៖ សព្វថ្ងៃ ទីផ្សាររបស់តារាចម្រៀងនៅក្នុងប្រទេសកម្ពុជា ហាក់កាន់តែសម្បូរឡើងៗ ដោយសារតែមាន ផលិតផលជាច្រើន ចង់ផ្សព្វផ្សាយផលិតផល និងចង់ឲ្យផលិតផលខ្លួន មានឈ្មោះល្បីល្បាញ ដូច្នេះហើយពួកគេត្រូវតែ ចំណាយដើមទុន ដើម្បីបង្កើតកម្មវិធី ដែលធ្វើឡើងនៅរាជធានីភ្នំពេញ និងតាមខេត្តជាច្រើនផងដែរ។

តើប្រិយមិត្តអ្នកអាន ធ្លាប់ឆ្ងល់ទេ ថាហេតុអ្វី តារាៗនិង ពិធីករទាំងអស់ តែងតែពាក់អាវពណ៌ទៅតាម កម្មវិធីនីមួយៗដូច ម្ចាស់Sponsor?

បើយោងតាមការយល់ឃើញ របស់មហាជនមួយចំនួន បានឲ្យដឹងថា កាលដែលតារាៗនិងពិធីករ ពាក់អាវទៅតាមពណ៌ម្ចាស់Sponsor នោះ ព្រោះថា សម្លៀកបំពាក់ពួកគេត្រូវបាន ឧបត្ថម្ភដោយម្ចាស់Sponsor ផ្ទាល់ ដើម្បីឲ្យសម្លៀកបំពាក់មាន ពណ៌ដូចផលិតផលរបស់ពួកគេ។

ប៉ុន្តែផ្ទុយទៅវិញ បើតាមការពិតនោះ រាល់ខោអាវដែលតារាៗនិង ពិធីករពាក់ម្តងៗ គឺគ្មានការឧបត្ថម្ភពី ម្ចាស់Sponsorណានោះទេ គ្រាន់តែពួកគេប្រាប់ទៅ តារានិងពិធីករដែលត្រូវសម្តែងក្នុងកម្មវិធី ឲ្យស្លៀកខោអាវតាម ពណ៌ដែលពួកគេតម្រូវតែប៉ុណ្ណោះ។ ហើយរាល់សម្លៀកបំពាក់ទាំងនោះ គឺជាការរៀបចំដោយ តារាចម្រៀងនិង ពិធីករដោយខ្លួនឯង។

ជាពិសេស ការស្លៀកសម្លៀកបំពាក់ តាមពណ៌កម្មវិធីនោះ ដើម្បីឲ្យឆាកតន្ត្រីមាន ភាពលេចធ្លោ និងស៊ីគ្នាជាមួយពណ៌ផលិតផលក្រុមហ៊ុនរបស់ពួកគេផងដែរ នេះបើតាមប្រភពជិតស្និទ្ធ បានប្រាប់មកកាន់ខ្មែរឡូត