ទើបចូលសិល្បៈសោះ ក្មេងស្រីតូច សុខ សុជាតា មានអ្នកគាំទ្រ ចង់រៀបចំពិធីនេះ ឲ្យនាងទៅហើយ

ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេង សម្លេងមិនចាញ់មនុស្សពេញវ័យ ប្អូនស្រី សុខ សុជាតា កំពុងមានទទួលបានប្រជាប្រិយភាព ខ្លាំងគូរឲ្យកត់សម្គាល់ នារយៈពេលចុងក្រោយនេះ។

ជាពិសេស រាល់ពេលអតីតកូនក្រុម ឱក សុគន្ធកញ្ញា រូបនេះចេញសម្ដែងម្ដងៗ តែមានទស្សនិកជន មកស្រែក គាំទ្រមិនចាញ់តារាល្បីមួយចំនួនឡើយ។

នេះដោយសារតែចរិត រួសរាយ គួរឲ្យស្រលាញ់ គួបផ្សំនឹងមុខមាត់គួរឲ្យក្នាញ់ ទើបធ្វើឲ្យ សុជាតា អាចឆក់យកបេះដូងទស្សនិកជន បានយ៉ាងងាយ រហូតដល់ថ្នាក់ មានហ្វេនជាច្រើន ចង់រៀបចំពិធីជួបជុំ បង្កើត Fan Meeting ( ជំនួបហ្វេនរបស់ជាតា ) ទៀតផង៕

អ្នក​សិល្បៈ​ និង​អ្នក​គាំទ្រអបអរសាទរ ​អ៊ុន សិទ្ធា ភ្ជាប់​ពាក្យ​​ តើជាការពិតអត់?​

អានបន្ត៖  អ៊ុន សិទ្ធា បាន​ធ្វើ​ឲ្យ​​មហាជន​ និង​អ្នក​សិល្បៈ​មួយ​ចំនួន​​​មាន​ការ​​ចាប់​អារម្មណ៍​ និង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​លោក​បង្ហោះ​រូប​ថត​ប៉ុន្មាន​សន្លឹក​ភ្ជាប់​​ពាក្យ​ជាមួយ​​កញ្ញា​ ផាត់ ផាន់ណា ។

អ្វី​ដែល​ធ្វើ​ឲ្យ​​អ្នក​គាំ​ទ្រ​ និង​មិត្តភ័ក្ដិ​​សិល្បៈ​ចាប់​អារម្មណ៍​នោះ​ គឺ​នៅ​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​គឺ​មាន​ឈ្មោះ​កូន​​ប្រុស​នាម អ៊ុន សិទ្ធា ​ដែល​ជា​ឈ្មោះ​ពិត​របស់​លោក​ផ្ទាល់​ ​បាន​ភ្ជាប់​ពាក្យ​ជាមួយ​កូន​ស្រី​នាម​​ រតនៈ ដាលីន ដល់​ថ្នាក់​ធ្វើ​ឲ្យ​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ថោន​ អ្នកនាង ចេន សាយចៃ បាន​ចេញ​មុខ​ចូល​រួម​អបអរសាទរ​ផង​ដែរ ​​។

ក្រៅ​ពី​​អ្នក​នាង ចេន សាយចៃ ក៏​មាន​មហា​ជន​មួយ​ចំនួន​ចូល​រួម​​ត្រេក​អរ​ ជាមួយ​ពាក្យ​ពេចន៍​ជូនពរ​​ទៀត​ផង​ ព្រោះ​មិន​នឹក​ស្មាន​ថា​សកម្មភាព​ទាំង​អស់​ហ្នឹង​ លោក អ៊ុន សិទ្ធា ថត​រឿង​សោះ​។

ចំពោះ​ការ​ភ្ជាប់​ពាក្យ​ដល់​ថ្នាក់​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​ និង​មហា​ជន​មួយ​ចំនួន​យល់​ច្រឡំ​​ដោយ​សារ​តែ​ការ​ប្រើ​ឈ្មោះ​ពិត​នេះ​​ អ៊ុន សិទ្ធា បាន​ប្រាប់​ Sabay ​មាន​អ្នក​និពន្ធ​រឿង​ម្នាក់​ជា​អាណិកជន​ខ្មែរ​រស់​នៅ​អូស្ត្រាលី​ ពេញ​ចិត្ត​លើ​អត្តចរិត​​​របស់​លោក​ ក្រោយ​មក​ក៏​បាន​និពន្ធ​​ចេញ​ជា​រឿង​មួយ​ និង​បាន​ដាក់​ឈ្មោះ​តួឯក​ប្រុស អ៊ុន សិទ្ធា តែ​ម្ដង​ទៅ​។

អ៊ុន សិទ្ធា ថា​៖​”​ ពេល​រឿង​ហ្នឹង​ចេញ​ថត​ខ្ញុំ​ក៏​បាន​សម្ដែង​ជា​តួ​ឯក​ប្រុស​ឈ្មោះ អ៊ុន សិទ្ធា ដែល​ជា​ឈ្មោះ​ពិត​របស់​ខ្ញុំ​។ ហើយ​ម្សិលមិញ​នេះ​មាន​អ្នក​សិល្បៈ​ និង​អ្នក​គាំ​ទ្រ​ខ្លះ​គាត់​បាន​ឆាត​មក​សួរ​ខ្ញុំ​ថា​ បង​ភ្ជាប់​ពាក្យ​ពិត​មែន​ ឬ​អត់​ ព្រោះ​ឈ្មោះ​បញ្ជាក់​ច្បាស់​ណាស់​ អ៊ុន សិទ្ធា ភ្ជាប់​ពាក្យ​”៕