កុំដាច់ចិត្តអូសរំលងអី ជួយស៊ែរម្នាក់មួយមក ក្មេងប្រុសស្រីតូចៗចំនួន០៥នាក់ ប្រឈមនឹងការអត់ឃ្លាន គ្មានទីជំរក ខ្វះភាពកក់ក្តៅ សូមសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស មេត្តាជួយដល់ក្មេងទាំង០៥នាក់នេះផង

តស៊ូដេីម្បីអនាគត ចុះបេីពួកគាត់ទាំងប្រាំអ្នកនេះវិញតេីពួកគាត់តស៊ូដេីម្បីអ្វីទៅ គឺដេីម្បីរស់ រស់ក្នុងសភាពមួយដែលលំបាកជាទីបំផុត សួរថាតេីពួកគាត់គួអោយអាណិតទេហេីយតេីអ្នកណាជាអ្នកទទួលខុសត្រូវនៅជោគវាសនារបស់ពួកគាត់ បេីសូម្បីតែអនាគតរបស់ខ្លួនឯងមិនដឹងថានិងទៅជាយ៉ាងដូចម្តេចនុះផង អីចឹងមានតែកំលាំងមនុស្សធម៍ដែលកេីត
ចេញពីចិត្តរបស់បងប្អូនទេ ពួកគាត់ត្រូវការម្ហូបអាហារញាំ ពួកគាត់ត្រូវការសម្លៀកបំពាក់ស្លៀកពាក់ ពួកគាត់ត្រូវការជំរក
មួយដែលសមរម្យសំរាប់រស់នៅ និងកក់ក្តៅ ពួកគាត់ត្រូវការអោយយេីងទាំងអស់គ្នាជួយ ជួយដេីម្បីអោយពួកគាត់មាន
អនាគតមួយដែលភ្លឺស្វាងដូចគេដូចឯង ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាបងប្អូននិងបន្តជួយមកយេីងខ្ញុំ ជំនួយសប្បុរសធម៍របស់បងប្អូនមិនច្រេីនមែនតែទឹកចិត្តជួយយកអាសារអ្នកទីទាល់ក្រនិងទុរគតជន វាមានទំហំធំធេងជាងសមុទ្រសារគទៅទៀត
សូមមេត្តាចូលរួមជួយដល់ពួកគាត់ជាមួយយេីងខ្ញុំផង អគុណសម្រាប់ការសសេី តែខ្ញុំសូមបង្វែពីការសសេីរខ្ញុំ មកជាកំលាំងមនុស្សធម៍ជួយដល់ជនងាយរងគ្រោះ និងទុរគតជនផង

មនុស្សយើងមួយចំនួនខ្លះមានការរស់នៅល្អមានភាពកក់ក្តៅពីគ្រួសារ មានការសិក្សាល្អ ក៏ល្អប្រសើរ ហូបស្រួល ដេកស្រួល មានសំម្លៀកបំពាក់ស្អាតបាតនៅតែនិយាយពាក្យថា < លំបាក >???តែបើយើងក្រឡេកមើលពួកគាត់៥នាក់ដែលស្ថិតនៅក្នុងទ្រនំមួយមានសភាព ដាច់រហែកមុខក្រោយ ការសិក្សាក៏លំបាក រស់នៅហូបចុកបានមុខខ្វះក្រោយ រស់ប្រឹងរស់ដើម្បីតែរស់
តើជីវិតពួកគាត់លំបាកជាងយើងប៉ុណ្ណាទៅ ?
តើមានមនុស្សប៉ុន្មាននាក់ដែលយល់ពីសភាពរស់ក្នុងស្ថានភាពបែបនេះ? មនុស្សយើងម្នាក់ៗកើតនៅលើភពផែនដីដូចគ្នាតែវាសនាហេតុអីមិនដូចគ្នា?????
សូមជួយចូលរួមចែករំលែកជួយពួកគាត់ផងបានទេ🙏🙏🙏 093 64 82 88, 089 91 78 99 🙏🙏🙏
#ជួយshareម្នាក់មួយផងដើម្បីពួកគាត់

ប្រភព៖ បុរស មុខគុជ

អានបន្ត៖   ពុទ្ធោ! ក្មេងស្រីអាយុ៥ឆ្នាំ បែរជារលាកភ្លើងចង្កៀងរបួសធ្ងន់ធ្ងរ ពេលនេះម្តាយក៏គ្មានលទ្ធភាពព្យាបាល…. (មានវីដេអូ)

ពិតជាគួរឲ្យរន្ធត់ណាស់ក្មេងស្រីម្នាក់អាយុ ៥ឆ្នាំ បានជួបហេតុការណ៍រលាកភ្លើងចង្កៀងបណ្តាលឲ្យរបួសរលេះរលួយស្ទើរពេញរាងកាយ។ ក្នុងនោះផងដែលកាលពីពេលថ្មីៗនេះហ្វេសប៊ុកផេក គុណធម៌ជីវិត បានទៅសួរសុខទុក្ខនិងផ្តល់ជាថវិកាមួយចំនួន ក៏បានធ្វើការសាកសួរពីស្ថានភាព ក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះក៏គ្មានលទ្ធភាពដើម្បីព្យាបាលបន្ត។

ម្ចាស់ហ្វេសប៊ុកដដែលក៏បានអំពាវនាវថា៖ “សូមមេត្តាជួយ Share ម្នាក់តែមួយក៏បានដើម្បីជួយដល់ប្អូនស្រីផងបានទេ។ ប្អូនស្រីមានអាយុ 5ឆ្នាំ ហើយរស់នៅខេត្តកំពង់ឆ្នាំង ដោយពេលនេះប្អូនត្រូវបានរលាកភ្លើងយ៉ាងច្រើនណាមួយវិញទៀយគ្រួសាររបស់ប្អូនកំពុងខ្វះខាតលុយសម្រាប់ព្យាបាលទៀត។ ពេលនេះសូមញាតិញោមទាំងក្នុងប្រទេសនិងក្រៅប្រទេសមេត្តាជួយប្អូនស្រីផងបានទេកូនគេកូនយើងទេតាមសទ្ធាណាញាតិញោម។ សំរាប់ពត៍មានលំអិតខលមកសួរតាមរយៈលេខរបស់ខ្ញុំព្រះករុណាអាត្មាភាពបានតាមរយៈលេខ 087313246″៕

Leave a Reply

Your email address will not be published. Required fields are marked *