ទោះ សុគន្ធកញ្ញា ជាកំពូលតារាចម្រៀង រកលុយបានរាប់ម៉ឺនដុល្លារ តែខុសគេរឿងមួយ!

ភ្នំពេញ៖ បើទោះបី ជាកញ្ញា ឱក សុគន្ធកញ្ញា ឈរជើងក្នុងសិល្បៈយូរក៏ដោយ ក៏នាងនៅតែទទួលបានភាពល្បីល្បាញនៅក្នុងស្រទាប់យុវវ័យ និងនៅតែ គ្រងតំណែងជា កំពូលតារាចម្រៀងដដែល។

ទន្ទឹមនឹងភាពជោគជ័យ នៅក្នុងសិល្បៈ បើក្រឡេកមើល ជីវិតឯកជន របស់តារាស្រីរូបនេះវិញ គឺមិនសូវបង្ហាញភាព អស្ចារ្យ និងទំនើប ដូចតារាផ្សេង ដែលភាគច្រើន នាងមិនដែលដេញតាមសម័យកាល ទៅលើរឿង របស់ប្រើប្រាស់ផ្ទាល់ខ្លួន។

ក្នុងនោះដែរ អ្នកគាំទ្រ ក៏សង្កេតឃើញថា នាងមិនសូវប្តូររថយន្តប៉ុន្មានទេ បើទោះបីជា នាងទៅច្រៀងមួយភ្លែត បានខ្ទង់ពាន់ដុល្លារ ហើយរាល់ខែៗ រកបានមិនតិចជាងរាប់ម៉ឺនដុល្លារក៏ដោយ។ ជាពិសេស ឡានរបស់នាង ជិះស្ទើរតែជិត ៤ ទៅ៥ឆ្នាំ ទម្រាំនាងប្តូរម្តង ហើយថ្មីៗនេះ គឺគេទើបតែឃើញនាង ទិញរថយន្តថ្មីមួយគ្រឿង ក្នុងតម្លៃ៦ម៉ឺនដុល្លារ។

ចំពោះចំណុចនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រ មានការសរសើរ ទៅលើចរិតរបស់នាង ដែលមិនសូវអួតបង្ហាញ និងដេញតាម ទៅលើសម្ភារៈនិយម ដូចជា តារាដទៃ ដែលភាគច្រើន ពួកគេតែងតែបង្ហោះគ្រប់យ៉ាង នៅក្នុងបណ្តាញសង្គម៕

ប្រភព៖ Khmerload

អានបន្ត៖   ទោះPor ស្លាប់ទៅយូរ ក៏ប្រពន្ធ នៅតែធ្វើរឿងមួយនេះ

ថៃ៖ តារាសម្ដែងប្រុស ប្រចាំប្រទេសថៃ Por Thridsadee Sahawong បានស្លាប់អស់រយៈពេលជិត ២ឆ្នាំទៅហើយ បើគិតមកដល់ពេលបច្ចុប្បន្ននេះ។

ជាក់ស្ដែង ការបាត់បង់តារាសម្ដែងដ៏ឆ្នើម រូបនេះ បានធ្វើឲ្យអ្នកគាំទ្រ ពិសេសគ្រួសារ ទទួលការរងការឈឺចាប់ និងសោកស្ដាយជាខ្លាំង រកពាក្យថ្លែងមិនរួច។

អ្វីដែលគួរឲ្យអាណិតខ្លាំងជាងនេះ ទៅទៀតនោះ បើទោះជា Por ស្លាប់បាត់ទៅហើយក្ដី ក៏ភរិយារូបស្រស់របស់លោកនៅតែ  ផុសរូបភាព ផ្អែមល្ហែម ដែលពួកគេសាងរួមគ្នា កាលពីលោកនៅរស់ លើបណ្ដាញសង្គម (IG) ដែរ។

គ្រាន់តែឃើញសកម្មភាព ក្នុងរូបភាពនោះភ្លាម ធ្វើឲ្យអ្នកគាំទ្រ នឹកអាណិត ស្ទើរស្រក់ទឹកភ្នែក ព្រោះមិននឹកស្មានថា ភរិយា Por នៅតែស្រលាញ់ និងចងចាំរូបភាពល្អៗ របស់ស្វាមី បែបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *