ជួយស៊ែរស្វែងរកសប្បុរសជនផង! កុមារីកម្សត់បែរជាកើតមកមានស្បែកសភាពគួរឲ្យអនោច​អធម ចង់ព្យាបាលក៏គ្រួសារគ្មានលទ្ធភាព (មានវីដេអូ)

ថ្មីៗនេះយោងតាមគណនីហ្វេសប៊ុកឈ្មោះ Pha Socheat បានបង្ហោះនូវវីដេអូ និងរូបភាពកុមារីកម្សត់ម្នាក់ដែលមិនស្គាល់អត្តសញ្ញាណបានកើតមកមានស្បែកខុសប្រក្រតី។ ប៉ុន្តែក៏មិនទាន់មានការបញ្ជាក់ថាក្មេងស្រីរូបនេះមានជម្ងឺអ្វីឡើយ ទើបបណ្តាលឲ្យស្បែកមានសភាពដូច្នេះ គ្រាន់តែដឹងថាស្បែកប្រភេទនេះគឺមានការឈឺចាប់ណាស់ ដោយក្រុមគ្រួសារមានភាពខ្វះខាតទើបគ្មានលទ្ធភាពយកកូនទៅព្យាបាលបានឡើយ។

ជាហេតុម្ចាស់គណនីហ្វេសប៊ុកដដែលបានធ្វើការអំពាវនាវដល់សប្បុរសជនឲ្យជួយ ដោយបានធ្វើការប្រកាសថា៖ “តើមាន សប្បុរសជនណាជួយទេ? បើមានសទ្ធាគួរតែជួយគ្នា តិចក្តី ច្រើនក្តី ក៏ព្រោះតែគ្រួសារក្រីក្រទើបគ្មានលទ្ធភាពយកកូនទៅពេទ្យមើលស្បែក។ ចង់ជួយអាច chat ចូល inbox ខ្ញុំ បើចង់ផ្ញើលុយអាចផ្ញើចូលលេខខ្ញុំ 093665253, 077665253, 093665253, 077665253″។ មហាជនជាច្រើនបានសម្តែងក្តីអាណិត ក៏បានធ្វើការសាកសួរថាក្មេងស្រីនេះមានទីលំនៅនៅទីណា ហើយក៏សង្ឃឹមថាមានអ្នកចិត្តធម៌ចេញមុខជួយក្នុងការព្យាបាលក្មេងស្រីនេះទាំងស្រុងផងដែរ៕

អានបន្ត៖   បើមិនបានជួយអីសុំត្រឹមតែចុចស៊ែរឲ្យសប្បុរសជនឃើញផងចុះ…សូមអ្នកដែលមានលទ្ធភាពជួយឧបត្ថម្ភសម្លៀកបំពាក់ដល់ក្មេងសិស្សសាលាទាំងនេះផង ខែនេះរងារណាស់ មើលសម្លៀកបំពាក់ពួកគាត់ចុះ (មានវីដេអូ)

អាចជួយបានទេនៅសម្លៀកបំពាក់សិក្សាជូនពួកគាត់ម្នាក់មួយដែលមានតម្លៃត្រឹមតែ5$​ ពួកគាត់ទាំងអស់នេះសុទ្ធសឹងតែជាកុមារជនបទមិនដែលទទួលបាននៅសម្លៀកបំពាក់ស្អាតនោះទេ ។ ខ្ញុំដឹងថាការជួយអាវបានមួយរយះពេលតែយើងអាចផ្តល់នូវការចងចាំជាពិសេសជួយពន្យល់ណែនាំពួកគាត់អោយអោយយល់ដឹងពីការសិក្សា។

ប្រភព៖ តាំង គីមឡេង

Leave a Reply

Your email address will not be published. Required fields are marked *