ទីបំផុត ម៉ាក សែនសូនីតា ទម្លាយមុខគូស្នេហ៍ហើយ?

ភ្នំពេញ៖ ក្នុងមួយរយៈពេលនេះ មហាជនកំពុងតែ ចាំតាមដាន តារាសម្តែងស្រី ម៉ាក សែនសូនីតា ជាមួយនឹង ម្ចាស់ផលិតកម្ម Angkor picture លោក ប៉ុល វិបូ ថាពិតជា មានទំនាក់ទំនងស្នេហា ដូចបណ្តាសារព័ត៌មានផ្សេងៗ ចុះផ្សាយដែរទេ ព្រោះថា កន្លងមក អ្នកទាំងពីរ មិនសូវបញ្ចេញ សកម្មភាព ឬរូបភាព ជាមួយគ្នានោះឡើយ។

ប៉ុន្តែកាលពីប៉ុន្មាននាទីមុននេះ អ្នកគាំទ្រ មានការភ្ញាក់ផ្អើល ដោយ តូតា សម្រេចចិត្តបង្ហោះរូបថត រវាងនាង ជាមួយនឹង លោក ប៉ុល វិបូ នៅក្នុងបណ្តាញសង្គម អ៊ីនស្តាក្រាម ដែលឃើញថា កាយវិការរបស់អ្នកទាំង២ ពិតជាផ្អែមល្ហែម ដូចជាគូស្នេហ៍យ៉ាងដូច្នោះដែរ។

ទាំងនេះ សបញ្ជាក់បានថា ពួកគេ ពិតជា មានទំនាក់ទំនង និងស្រលាញ់គ្នាពិតប្រាកដមែន ព្រោះថា តូតា មិនងាយបង្ហោះរូបថត ជាមួយនឹង លោក វិបូ នោះឡើយ តែទើបតែប៉ុន្មាននាទីមុននេះបន្តិចតែប៉ុណ្ណោះ ដែលនាងហ៊ានដាច់ចិត្ត បង្ហើបពីទំនាក់ទំនងរបស់នាង ជាមួយនឹងលោក។

ក្នុងនោះដែរ អ្នកគាំទ្រ ក៏ចង់ឲ្យ អ្នកទាំងពីរ ឆាប់មានដំណឹងល្អឆាប់ៗផងដែរ ព្រោះថា មើលទៅ ពួកគេ ក៏សាកសមគ្នា ទាំងមុខមាត់ និងរូបរាង៕

អានបន្ត៖  ឃើញឈុតមួយតួខ្លួនYayaសាមញ្ញៗមែន តែកុំមើលតម្លៃ អាចទិញឡានថ្មីបានមួយគ្រឿង!

ថៃ៖ ថ្មីៗនេះ តារាសម្តែងស្រីកំពុងល្បីល្បាញប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ កញ្ញា Yaya Urassaya បានចូលរួមក្នុងកម្មវិធី Fan Meeting ចុះហត្ថលេខាលើប្រតិទិនប្រចាំឆ្នាំ២០១៨។ ដោយនៅក្នុងនោះ ក៏មានវត្តមាន របស់តារាល្បីៗប្រចាំប៉ុស្តិ៍លេខ៣ ដូចជាលោក Nadech កញ្ញា Kimberley លោក Mark កញ្ញា Margie និងតារាជាច្រើនរូបផ្សេងទៀត ក៏បានចូលរួមចុះហត្ថលេខានៅក្នុងកម្មវិធីនេះផងដែរ។

យ៉ាងណាមិញ ក្នុងនោះ អ្នកគាំទ្ររបស់តារាស្រី Yaya ក៏បានចាប់អារម្មណ៍ជាពិសេសទៅលើ រូបសម្រស់នាងផងដែរ។ ដោយនាអំឡុងពេលចូលរួមកម្មវិធីកញ្ញា Yaya បានស្លៀកនូវសម្លៀកបំពាក់បែប ឈុតសាមញ្ញៗ ជាមួយនឹងម៉ូតសក់ក្រង ដែលមើលទៅសាមញ្ញប៉ុន្តែស្រស់ស្អាត និងគួរឲ្យស្រលាញ់។

ជាការពិតណាស់ មើលទៅកាន់ឈុតនិងគ្រឿងតុបតែងខ្លួនរបស់ Yaya អាចនិយាយបានថាធម្មតាៗ ប៉ុន្តែបើនិយាយពីតម្លៃវិញស្ទើរតែដាច់ផ្ងារតែម្តង។

នេះបើយោងតាមតារាង រាយតម្លៃនៃគ្រឿងតុបតែងខ្លួនរបស់ Yaya បានឲ្យដឹងថា ឈុតដែលនាងស្លៀកនេះ ជាប្រ៊េនរបស់ Louis Vuitton (LV) ប្រភេទ Monogram Printed Cape មានតម្លៃ ១,៥១០ដុល្លារ រីឯស្បែកជើងវិញមានតម្លៃ ១,០៩២ដុល្លារ។ ដោយឡែកសម្រាប់នាឡិកាដៃវិញ គឺថាតម្លៃញាក់សាច់តែម្តង ដែលជានាឡិកាដៃប្រ៊េន Patek Philippe ប្រភេទPatek Phillipe 7018/1A មានតម្លៃរហូតទៅដល់ ២៩,៤១០ដុល្លារឯណោះ។

តួយ៉ាង បើបូកសរុបតម្លៃនៃគ្រឿងទាំងអស់នេះចូលគ្នាវិញ យ៉ាងហោចណាស់ ក៏អាចទិញរថយន្តស៊េរីថ្មីបានមួយគ្រឿងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *