ជួយសែរអោយឪពុកម្តាយក្មេងស្រីបានដឹងឃើញផង ពេលនេះកូនស្រីគាត់បានទៅចោលគាត់ហើយ

ខេត្តកំពង់ឆ្នាំង៖​ គ្រោះថ្នាក់ចរាចរណ៍មិញៗ ឡានធន់ធំបេីកកិនក្មេងស្រីអាយុ១៧ឆ្នាំ ស្លាប់ភ្លាមៗនៅនឹងកន្លែង នៅមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុុ AMK គួរអោយរន្ធត់ ជាសិស្សរៀនថ្នាក់ទី១១ នៃវិ.ព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះមានឈ្មោះ ធីម សុផានី្ន អាយុ១៧ឆ្នាំ ទីកន្លែងកំណើតភូមិ ប្រាសាទ ឃុំដាន ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំ ឪពុកឈ្មោះ យុន​ ធីម ម្តាយឈ្មោះ កឿន សុផល ប្អូនជាសិស្សថ្នាក់ទី១១ វិ.នៃវិ.ព្រះបាទសុរាម្រឹត៕

អានបន្ត៖  ឪពុកអ្នកក្រ ត្រូវបានកូនស្រីស្រែកថាមិនស្គាល់នៅទីសាធារណៈ TK Avenue (មានវីដេអូ)

ប្រភព៖​ khnews.today ឪពុក! ពាក្យពីរម៉ាត់តែអត្ថន័យធំធេងមិនអាចកាត់ថ្លៃបាន។ អ្នកខ្លះមានឪពុកហៅតែមិនផ្តល់តម្លៃអោយ ព្រោះតែឪពុកជាអ្នកក្រ ក្លាចខ្មាស់គេ ទាំងមិនដឹងថាខ្លួនរស់នៅដល់ពេលនឹងដោយសារតែឪពុក។ តាមរយះពាក្យ “ឪពុក” លោក តាន់ គីមសួរ ដែលជាអ្នកចូលចិត្តផលិតវិដេអូបែបអប់រំ បានបញ្ចេញនូវវីដេអូមួយដែលទាក់ទងនឹងឪពុកអ្នកក្រ ត្រូវបានកូនស្រីស្រែកថាមិនស្គាល់ឪពុក ព្រោះតែគាត់ជាអ្នកក្រ ស្លៀកពាក់មិនសមរម្យ អាវមិនអាវ ខោមិនខោ ដែលធ្វើអោយមហាជនដែលកំពុងមើលការសំដែងនេះនៅផ្សារ TK Avenue ម្នាក់ៗមិនអាចទប់ទឹកភ្នែកបាន។

លោក យ៉ែម សំអូន ដែលដើរជាតួ ឪពុកបានមាននិយាយទាំងអួលដើមកថា ការសម្តែងនេះលោកបានដាក់អារម្មណ៍យ៉ាងខ្លាំង ព្រោះលោកចង់អោយអ្នកទស្សនាទទួលនៅអារម្មណ៍មួយពិត និងចង់អោយកូនៗទាំងអស់គួរទទួលយកឪពុកទោះគាត់ជាអ្នកមាន អ្នកក្រ ទោះគាត់បានធ្វើខុសធ្ងន់យ៉ាងណា ក៍គាត់នៅតែមានគុណចិញ្ចឹមយើងរហូតដល់យើងមានថ្ងៃនេះដែរ។

វិដេអូនេះត្រូវបានបង្ហោះចូលក្នុងបណ្តេញសង្គម Facebook នូវថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៧ ហើយត្រូវបានអ្នកទស្សនារហូតដល់ទៅចំនួនជាង ៧៣០០០ដង បើគិតមកដល់ថ្ងៃទី ២២នេះ។ ក្នុងនោះផងដែរ មានអ្នកបង្ហាញមតិ និងអារម្មណ៍ពិតរបស់ខ្លួន៖

ខ្ញុំមានលុយចាយ ខ្ញុំមានផ្ទះ ខ្ញុំរបស់ល្អៗប្រើ ខ្ញុំមានលុយបង់ថ្លៃសាលា ខ្ញុំមិនដែលយកលុយពុក ម៉ែ មួយរយ មកចាយទេ ព្រោះខ្ញុំដឹងថាពុកម៉ែខ្ញុំក្ររ

ហើយខ្ញុំមិនចង់ឃើញលោកទាំងពីរពិបាកដោយសារខ្ញុំទេ ស្រលាញ់គាត់ខ្លាំងណាស់

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *