ពិតជាអស្ចារ្យណាស់! សូមជួយស៊ែរម្នាក់មួយផង! ប្រទីបយក្សព្រះឆាយាល័ក្ខណ៍សម្ដេចតា នៅសាលាខេត្តបន្ទាយមានជ័យ

យោតតាមហ្វេសបុករបស់អាចារ្យធំ បានផ្ញើឲ្យក្រុមការងារខ្មែរណូតឲ្យដឹងថា៖ នៅសាលាខេត្តបន្ទាយមានជ័យ ឥឡូវនេះ! ប្រទីបយក្ស!!! ព្រះឆាយាល័ក្ខណ៍សម្ដេចតានៃយើង!!! ពិតជាអស្ចារ្យណាស់! តោះជួយស៊ែរបងប្អូនលើកទឹកចិត្តដល់ខេត្តបន្ទាយមានជ័យមួយ
សូមគោរពសរសើរដល់ ឯ.ឧ អភិបាលខេត្ត និងក្រុមការងារ ។

១៥តុលា ២០១២ រហូតដល់ ១៥តុលា ២០១៧ នេះកូនចៅ ចៅទួត សូមចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាន នូវស្នាព្រះហស្ដដ៏មហិមាដែលសម្តេចតា សម្តេចតាទួត មានចំពោះជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើងទាំងអស់គ្នា។  សូម​ថ្វាយ​ព្រះ​រាជ​មហា​កុសល​ ថ្វាយ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះ​ករុណា​ព្រះបាទ​ សម្ដេច​ព្រះ​ នរោត្ដម​ សីហនុ​ ព្រះ​បរម​រតនកោដ្ឋ​ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ក្នុង​ព្រះ​រាជ​ពិធី​រំលឹក​ខួប​ឆ្នាំ​ទី​ ៥​ នៃ​ការ​យាង​សោយ​ព្រះ​ទិវង្គត៕ ប្រភព៖

អាចារ្យធំ នគររាជ

ប្រភព​ ៖ KHMER NOTE

អានបន្ត៖ មហាជនជាច្រើនកោតសរសើរលោក អ៊ឹម ជីវ៉ា ដោយសារតែធ្វើទង្វើដ៏ប្រពៃបែបនេះក្នុងថ្ងៃគំរប់ខួប៥ឆ្នាំសម្តេចតាសោយទីវង្គត

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ គឺជាថ្ងៃគំរប់ខួប៥ឆ្នាំ ដែលព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ បានយាងសោយទីវង្គត ហើយថ្ងៃនេះផងដែរគេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើន និងមន្ត្រីជាន់ខ្ពស់នៅតាមបណ្តាស្ថាប័នរដ្ឋនានាបាននាំយកកំរងផ្កាចូលគោរពព្រះវិញ្ញាណក្ខ័ន្ត ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះវរាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវិមាន​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ។

ខណៈប្រជាពលរដ្ឋជាច្រើនបាននាំគ្នាទៅគោរពព្រះវិញ្ញាណក្ខ័ន្ត ព្រះបាទសម្តេច នរោត្តម សីហនុ គេសង្កេតឃើញលោក អ៊ឹម ជីវ៉ា ដែលជាតារាសម្តែងមានឈ្មោះបោះសម្លេងម្នាក់បានធ្វើឲ្យមហាជនជាច្រើនកោតសរសើរយ៉ាងខ្លាំង ដោយសារតែរូបលោកបានធ្វើការចែកទានដល់ចាស់ជរា និងជនពិការ ក្នុងថ្ងៃគំរប់ខួប៥ឆ្នាំ ដែលសម្តេចតាសោយទីវង្គត។ លោក អ៊ឹម ជីវ៉ា បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា “ចែកទានបន្តិចបន្តួចដល់លោកយាយលោកតា ជនពិការ កុមារកំព្រា ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយដល់ដួងព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ”៕