ស្ទើរស្រក់ទឹកភ្នែក!! កុមារា ឡុង លីគ័ង្គ បង្ហោះសារអរគុណដល់ពុកម៉ែបងប្អូន “បិទភ្នែកឃើញតែពូមីងបងៗ ដែលគាំទ្រអូន…..

ការប្រកួតកម្មវីធីលំដាប់ពិភពលោករបស់ទូរទស្សន៍រស្មីហង្សមាស The Voice Kids Cambodia បាន​រក​ឃើញ​ម្ចាស់​ជយលាភី​​​​​​ហើយក្រោយពីប្រកួត​អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​កន្លង​មក​នេះ គឺបានទៅលើ ​កុមារា ពេជ្រ ថៃ​ មក​ពី​ខេត្ត​បាត់​ដំបង​ ។

រំលឹក៖ កាលពីយប់ថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០១៧ កុមារាកុមារី ដែលមានសំឡេងល្អទាំង៦រូប ដែលជាតួឯកប្រកួតក្នុងវគ្គផ្តាច់ព្រាត រួមមាន៖ ពេជ្រ ថៃនិងឡុង លីគ័ង្គកូនក្រុមលោក ព្រាប សុវត្ថិ, កុមារីសុខ សុជាតា និងកុមារីរ៉ន ចាន់ឌីនកូនក្រុមឱក សុគន្ឋកញ្ញា, កុមារីឃុយ ម៉ីហៀង និងកុមារីណូ ឈួស៊ីវហេងកូនក្រុម សុគន្ឋ និសា។

ក្រោយពីប្រកាសលទ្ធផល ម្ចាស់​ជយលាភី The Voice Kids Cambodia រដូវកាល ទី១ របស់ទូរទស្សន៍រស្មីហង្សមាស ក៏មានមតិជាច្រើនរិះគន់ និងមានមតិមួយចំនួនទៀត យល់ស្របតាមការបោះឆ្នោត។ ស្របពេលនេះដែរ កុមារា ឡុង លីគ័ង្គ កូនក្រុម លោក ព្រាប សុវត្ថិដែលមហាជនបាននិយាយតៗគ្នាថា ទើបសមទទួលបានម្ចាស់​ជយលាភី The Voice Kids Cambodia រដូវកាល ទី១ ក៏បានបង្ហោះសារក្នុងផេករបស់ខ្លួន “បិទភ្នែក ឃើញតែពូមីងបងៗ ដែលគាំទ្រអូន ហើយនៅក្បែរអូនជានិច្ច និងផ្តល់កំលាំងចិត្ត ហើយស្រែកប្រាប់ថា លីគ័ង្គស៊ូៗ 🤗 រាត្រីសួស្តី លេាកយាយតា ពូមីង និងបងៗ 😴”។

អានបន្ត៖ អុញនោះ! សូម្បីតែលោក ខឹម វាសនា ក៏និយាយអំពីThe Voiceទាក់ទងនឹងពេជ្រថៃដែរ ដោយលោកយល់ឃើញថា….

ក្រោយជ័យជំនះរបស់ប្អូន ពេជ្រ ថៃ កាលពីម្សិលមិញរួចមក ថ្ងៃនេះនៅតាមបណ្តាញសង្គម ផ្ទុះការពិភាក្សា ក៏ដូចជានិយាយពីការលើកពានរបស់ ប្អូន ពេជ្រ ថៃ ពេញបណ្តាញសង្គមតែម្ដង ហើយមានមនុស្សល្បីៗ ក៏ដូចជាតារាមួយចំនួន ក៏បានបញ្ចេញយោបល់របស់ខ្លួនចំពោះរឿងនេះផងដែរ ។ ហើយកាន់តែពិសេសទៀតនោះ លោក ខឹម វាសនា មេពួកសម្ព័ន្ធ រឺមេពួក LDP ដែលត្រូវបានគេទទួលស្គាល់ថា ជាមនុស្សសម្តីមុត មានហេតុផលបំផុតនោះ ក៏ទ្រាំលែងបាន ហើយបានបញ្ចេញយោបល់របស់ខ្លួន ចំពោះស្ថានភាពនេះផងដែរ ដោយគាត់បានលើកនិយាយថា ៖

អោយតែទាក់ទងនឹងការសំរេចចិត្ត​របស់ពលរដ្ឋខ្មែរ​ សូមត្រៀមការឈឺក្បាល​ គាំងបេះដូងជាដើមអោយហើយទៅ។​ អីចឹងហើយបានជាយើងមានទស្សនៈថា​ កសាងប្រជាធិបតេយ្យនៅស្រុកខ្មែរអាចសំរេចដោយភាពវិជ្ជមានបាន លុះត្រាតែកសាងគុណភាពនៃមនុស្សខ្មែរបានសំរេចជាមុនសិន។​ គុណភាពរបស់មនុស្ស​ ត្រូវប្រកបដោយអង្គពីរ​ ទីមួយមូលដ្ឋានវិនិច្ឆ័យបែបទស្សនៈវិជ្ជាខ្ពស់​ ទីពីរ​ ជាមនុស្សប្រកបដោយសីលធម៌ខ្ពស់។​ បើមនុស្សខ្មែរមិនយល់ត្រូវត្រង់ចំណុចនេះទេ​ ការខំសាងដាក់អោយបានប្រជាធិបតេយ្យនៅស្រុកខ្មែរ​ មិនអាចសំរេចជាវិជ្ជមានបានជាដាច់ខាត៕

អានបន្ត៖ មានរឿងអីចេះ! បានជាជី ជីដល់ថ្នាក់ប្រើពាក្យ 41 41 41 ហើយប្រើពាក្យដាក់The voice បែបនេះ…

បន្ទាប់ពីម្ចាស់ពាន The Voice Kids Cambodia ត្រូវបានប្រកាសជាសាធារណះថាជា ប្អូន ពេជ្រ ថៃ រួចមក មានប្រត្តិកម្មជាច្រើនបានធ្លាក់មកជាបន្តបន្ទាប់ ។ នៅពេលនេះ សូម្បីតែស្រីស្អាតជីជី ក៏ទ្រាំនិងលទ្ធផលនេះលែងបានដែរ ដោយនាងសុំអោយដូរឈ្មោះ The Voice Kids Cambodia ទៅជាឈ្មោះផ្សេងទៀតផង ។

ខាងក្រោមនេះជាការសរសេររបស់ជីជី ៖
តេីប្រកួតសំលេងរឺប្រកួតកំប្លែងប្រជាប្រិយ ?
លទ្ធផលគាប់ចិត្តគួរជាទីកត់សំគាល់✍🏻
លេីសហេីយបុិ❌❓❓❓❓
The funny kid Cambodia 41 41 41
តេីអូនខុសអ្វី? #អានិតអ្នកមានសំលេងល្អ🙄#

យុត្តិធម៌គ្មានសំរាប់អ្នកស្មោះ 🙏🏻