ញ៉ាក់សាច់ ស្រីស្អាតម្នាក់ហ៊ានជួលផ្ទះសំណាក់ $15 ក្នុងមួយថ្ងៃ សម្រាប់ Live វីដេអូលក់ខ្លួន(មានវីដេអូ)

ការប្រែប្រួលនិងការវិវត្តន៍គឺផ្លាស់ប្តូរគ្រប់សម័យកាលជាក់ស្តែងបច្ចុប្បន្ននេះជាសម័យកាលជឿនលឿនដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ។

ហើយការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមមានការរីកចម្រើន គ្រប់បណ្តាលប្រទេសទាំងអស់ ហើយមានអ្នកខ្លះបានប្រើប្រព័ន្ធបណ្តាញសង្គមមួយចំនួនដូចជា Facebook, BigoLive….. សម្រាប់ធ្វើការផ្សព្វផ្សាយលក់នូវផលិតផលរបស់ខ្លួន។

បើយើងមើលមកប្រទេសកម្ពុជាវិញ យើងសង្កេតឃើញថា ការផ្សព្វផ្សាយលក់អីវ៉ាន់តាម Online គឺមានការរីករាលដាលដូចផ្សិតចឹង។

ប៉ុន្តែយើងមកមើល រឿងហួសចិត្តរបស់ស្រីស្អាតម្នាក់ ដែលបានលក់តាម Online ដែរ តែមិនមែនលក់ផលិតផលអីទេ គឺនាងបាន Live វីដេអូចេញពីផ្ទះសំណាក់ តាម BigoLive ដើម្បីប្រកាសលក់ខ្លួននៅក្នុងផ្ទះសំណាក់នោះតែម្តង។ នាងបានរៀបរាប់ថា នាងជួលផ្ទះសំណាក់ មួយថ្ងៃ $15 ហើយនាងបានអោយលេខទូរស្ទ័ព ទៅម៉ូយសម្រាប់ទាក់ទងមកនាងពេលមកដល់មុខផ្ទះសំណាក់។

បើចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

By: Mr. Blue

អានបន្ត ៖ ចុមមានរឿងអីទៀតហើយ!!!! មានគេចោទថាក្រុមហ៊ុន ហង្សមាស បានយកលុយបុណ្យសព សាន ស្រីឡៃទៅចំណាយផ្សេងៗ តែពេលនេះ ពេជ្រ សោភា… (មានវីដេអូ)

កាលពីម្សិលមិញនេះអ្នកនាងពេជ្រ សោភាបានចេញវីដេអូមួយដែលបង្ហាញពីអារម្មណ៍ខឹងជាខ្លាំងជាមួយមនុស្សមួយចំនួនដែលគិតខុសថាក្រុមហ៊ុនហង្សមាសបានយកលុយបុណ្យទៅចំណាយផ្សេងៗក្នុងពិធីបុណ្យសព សាន ស្រីឡៃ តែពេលនេះអ្នកនាងពេជ្រ សោភាបានបញ្ជាក់យ៉ាងច្បាស់ថាលុយចំណាយបុណ្យសពនេះទាំងមូលគឺក្រុមហ៊ុនចំណាយទាំងអស់ ហើយលុយដែលគេចូលបុណ្យនោះគឺអ្នកនាងពេជ្រ សោភា និងក្រុមការងារមួយចំនួនទៀតបានប្រគល់ឲ្យម្តាយរបស់ សាន ស្រីឡៃទាំងអស់។ ដូចនេះដើម្បីដឹងកាន់តែច្បាស់សូមចូលទៅទស្សនាវីដេអូរបស់អ្នកនាងពេជ្រ សោភាទាំងអស់គ្នា៖

គួរបញ្ជាក់ឡើងវិញផងដែរថា អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ហង្សមាស លោក មាស រិទ្ធី នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ បានប្រាប់ឲ្យដឹងថា ថវិកាសរុបជិត៦ពាន់ដុល្លារ ត្រូវបានចំណាយទាំងស្រុង សម្រាប់ពិធីបុណ្យសពរបស់តារាចម្រៀង សាន ស្រីឡៃ ដែលធ្វើឡើងនៅក្នុងវត្តសែនសុខ សង្កាត់ឃ្នួញ ខណ្ឌសែនសុខ និងដែលទើបបញ្ចប់នៅថ្ងៃដដែលនេះផងដែរ។

លោក មាស រិទ្ធី បានបញ្ជាក់ឲ្យដឹងថា ថវិកាទាំងនេះត្រូវបានចំណាយលើពិធីបុណ្យសពជាង៥,០០០ដុល្លារ ប្រគេនវត្តចំនួន៤០០ដុល្លារ ជូនតាអាចារ្យ៦នាក់ ក្នុងនោះអាចារ្យធំ១៥ម៉ឺនរៀល និងអាចារ្យ៥នាក់ផ្សេងទៀត ម្នាក់ៗចំនួន១០ម៉ឺនរៀល។

ជាមួយគ្នានេះ អគ្គនាយករង និងជាអ្នកអធិប្បាយព័ត៌មានកំពុងពេញនិយមនៅស្ថានីយ៍ទូរទស្សន៍មួយនេះ ក៏បានថ្លែងឲ្យដឹងថា ស្ថានីយ៍ទូរទស្សន៍ហង្សមាស ក៏សូមបញ្ចប់រឿងនៅត្រឹមនេះទៅចុះ ដែលបានកើតឡើង ដ៏ចម្រូងចម្រាស់ពាក់ព័ន្ធនឹងអាចារ្យ មាស សំណាង ជាមួយការទារថ្លៃច្រើនហួសហេតុ សម្រាប់រៀបចំពិធីបុណ្យសពតារាចម្រៀងរូបនេះ។

លោក មាស រិទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ជំហររបស់ហង្សមាសជាមួយអាចារ្យ មាស សំណាង បញ្ចប់ត្រឹមនេះចុះព្រោះបុណ្យសព សាន្ត ស្រីឡៃ បានចប់ចុងចប់ដើមហើយដែរ ចំណែកឯលុយដែលតម្រូវឲ្យហង្សមាសចំណាយទៅវត្តរហូត២៦០០ដុល្លារ ដែលមិនសមហេតុផលក៏យើងមិនបានចំណាយដែរ។ គ្រាន់តែចង់ប្រាប់ទៅអាចារ្យវិច, អាចារ្យវេច, អាចារ្យវត្ត, អាចារ្យវាំង កុំឲ្យមានមេរៀននេះកើតឡើងនៅតាមទីអារាមវត្ត ក្នុងប្រទេសយើងតទៅទៀត។ ព្រះចៅអធិការ និងអាចារ្យ៦រូប នៅវត្តនោះពិតប្រាកដបានយំអង្វរ កុំឲ្យហង្សមាសបន្តទៅទៀត ព្រោះថ្ងៃសុក្រចុងសប្តាហ៍នេះធ្វើកឋិនផង។ សូមបញ្ជាក់ប្រាប់ប្រិយ៍មិត្តថា រាល់ការចំណាយពិធីបុណ្យសព សាន្ត ស្រីឡៃ ដល់ទីបញ្ចប់នេះសរុបទឹកប្រាក់ជាង៥០០០ដុល្លារ និងប្រគេនបច្ច័យទៅវត្ត៤០០ដុល្លារ ជូនតាអាចារ្យ៦នាក់ អាចារ្យធំ១៥ម៉ឺនរៀល និងអាចារ្យ៥នាក់ផ្សេងទៀតម្នាក់ៗ១០ម៉ឺនរៀល។ បញ្ចប់បញ្ហាដើម្បីឲ្យព្រលឹងអ្នកស្លាប់ទៅឲ្យបានសុខ..»។

បើតាមតួរលេខនៃការចំណាយលើពិធីបុណ្យសព ក៏ដូចជាការប្រគេនបច្ច័យជូនវត្ត ជូនតាអាចារ្យរហូតជិត៦,០០០ដុល្លារនេះ គឺជាការបង្ហាញពីការទទួលខុសត្រូវរបស់ខ្លួន និងបន្ទាប់ពីមានការ រិះគន់ថាក្រុមហ៊ុនមិនហ៊ានចំណាយលុយ លើបុណ្យសព នៅពេលឃើញតាអាចារ្យទារថ្លៃដល់២,៦០០ដុល្លារ តែធាតុពិតទូរទស្សន៍មិនរិះលុយនោះឡើយ ផ្ទុយទៅវិញ គ្រាន់តែចង់រកខុសត្រូវ នៅពេលអាចារ្យទារថ្លៃធ្វើបុណ្យសពដ៏ច្រើនបែបនេះ។

សពតារាចម្រៀង សាន ស្រីឡៃ និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ត្រូវបានបូជារួចហើយ នៅវេលាម៉ោងជាង៩ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ក្រោយការស្រែកទ្រហោយំខ្លាំងៗ គួរឲ្យអាណិតអាសូរយ៉ាងពន់ពេក និងសង្វេគបំផុតពីសំណាក់ម្ដាយបង្កើត កូនប្រុសដ៏គួរឲ្យស្រឡាញ់ទាំង២នាក់ សាច់ញាតិ បងប្អូន ព្រមទាំងមិត្តរួមអាជីពជាច្រើននាក់ ហើយសូម្បីតែពុទ្ធបរិស័ទក៏ដូចជាប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានផងដែរនោះ ក៏ទប់ទឹកភ្លែកមិនបានផង។

សូមជម្រាបថា អំពើឃាតកម្ម​បាញ់សម្លាប់ចំនួន៣គ្រាប់ លើតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ បណ្ដាលឲ្យស្លាប់មួយរំពេច នៅក្នុង​មន្ទីរសម្រាកព្យាបាល វ៉ាយ តាឡុងហ្គា ក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ ខ្មាន់កាំភ្លើងគឺជាប្ដីរបស់ស្ដ្រីរងគ្រោះតែម្តង បច្ចុប្បន្នជាមន្ដ្រីគយ ឈ្មោះ ជ័យ រិន ហៅម៉ៅ អាយុជិត៥០ឆ្នាំ ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយដែរ។