ឃើញអីក្រហមៗក្នុងទឹកស្មានថាបង្កងយក្សដូចក្នុងហ៊្វេកបុក មិនអស់ចិត្តចុះស្រង់មើលអោយដឹងការពិត ស្រាប់តែ…

បរទេស៖ បុរសម្នាក់បានទៅដើរលេងក្នុងព្រៃមួយកន្លែងនៃស្រុកកំណើតរបស់ខ្លួន ដែលជាកន្លែងមួយសំបូរទៅដោយបង្កង ឬក្តាម ផ្សេងៗទៀត។ លុះពេលគាត់កំពុងតែដើរលេងស្រាប់តែជួបរឿងចម្លែកមួយដោយគាត់បានមើលទៅក្នុងទឹកបឹងស្រាប់តែឃើញអីក្រហមៗហាក់ដូចជាបង្កងយក្សដែលគេល្បីពេញហ្វ៊េកបុក។ ដោយមិនអស់ចិត្តគាត់ក៏បានចុះទៅស្រង់មើលថាតើជាអ្វីអោយពិតប្រាកដ???

ក្រោយពេលចុះស្រង់មកលើគោកគឺមិនមែនជាបង្កងឡើយតាមពិតជាកាបូបលុយរបស់ស្ត្រីម្នាក់ដែលក្នុងនោះមានរបស់មានតម្លៃជាច្រើនដូចជាលុយ ទូរស័ព្ទ គ្រឿងសំអាងផ្សេងៗទៀត ប៉ុន្តែបុរសនោះពិតជាមិនអស់ចិត្តទល់តែសោះទើបសម្រេចចិត្តយកកាបូបនេះទៅអោយប៉ូលីសតែម្តង ជៀសវាងមានរឿងអ្វីចម្លែកដល់ខ្លួន ជាពិសេសនឹកអាណិតដល់ម្ចាស់កាបូបដែលបានបាត់ ព្រោះមិនដឹងថានាងពិបាកចិត្តយ៉ាងណាទេ។

អានបន្ត៖​ ស្ទើរនឹកស្មានមិនដល់! កញ្ញា រ៉េត ស៊ូហ្សាណាមានប្រត្តិកម្មខ្លាំងបែបនេះចំពោះការបាត់បង់ជីវិតរបស់បេក្ខានារីThe Voice សាន ស្រីឡៃ…..

កញ្ញា រ៉េត ស៊ូហ្សាណា ដែលជាអតីតបេក្ខជន The Voice Cambodia ជាមួយអ្នកនាង សាន ស្រីឡៃ បានស្រក់ទឹកភ្នែកតាំងពីលើរថយន្តរហូតដល់តុអង្គុយនៅក្នុងវត្ត ជាមួយអ្នកនាង ពេជ្រ សោភា ព្រោះតែកញ្ញានឹកស្រណោះសពរបស់អ្នកនាង សាន ស្រីឡៃ ដែលទើបតែថតភាពយន្ត ជាមួយគ្នាថ្មីៗនេះផងដែរ ហើយភាពយន្តដែលនាងថតនោះមិនទាន់បានដឹងចំណងជើងនៅឡើយនោះទេ ។

កញ្ញាបាននិយាយថា នាងពិតជាទប់អារម្មណ៍មិនបានទេ ពេលដែលឮម្តាយទូរស័ព្ទមកប្រាប់ថាអ្នកនាង សាន ស្រីឡៃ ត្រូវគេបាញ់ស្លាប់នោះ ។ ហើយនាងក៏បានប្រញាប់ប្រញាល់ មកវត្តដើម្បីចូលរួមបុណ្យសព ហើយពេលដែលនាង ចុះពីលើឡានភ្លាម អ្នកនាងយំរហូត ព្រោះអ្វីៗហាក់ដូចជាលឿនពេក ។

កញ្ញា ហ្សាណា បានរៀបរាប់បន្តថា អ្នកនាងសូមឲ្យបងប្អូនជនរួមជាតិទាំងអស់មេត្តាជួយបរិច្ចាគថវិកា ជួយដល់កូនៗរបស់នាងដែលនៅតូចៗនៅឡើយ ហើយកញ្ញាក៏បានឧទ្ទិសសូមឲ្យវិញ្ញាណខណ្ឌរបស់អ្នកនាង សាន ស្រីឡៃ បានទៅដល់សុគតិភពផងដែរ ។

ចំណែកឯខាងផលិតកម្មរស្មីហង្សមាសគ្រុម ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខផងដែរតាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន​ ដោយសរសេរថា « យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ​ និងបុគ្គលិកនៃក្រុមហ៊ុន​ ហង្សមាសគ្រុប​ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសាររបស់អ្នកនាង​ សាន​ ស្រីឡៃ​ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស​ ដែលបានទទួលមរណៈភាព​ កាលពីល្ងាច​ថ្ងៃចន្ទ​ ទី១៦​ ខែតុលា​ ឆ្នាំ២​០១៧។ សពនឹងត្រូវបូជានៅថ្ងៃពុធ​ ទី១៨​ ខែតុលា​ ឆ្នាំ២០១៧​ វេលាម៉ោង​ ៩ព្រឹក​ នៅវត្តសែនសុខ។ សូមជូនដំណឹងនេះដល់ញាតិមិត្តជិតឆ្ងាយនៃសព » ។

អានបន្ត៖ Update!! វិដេអូស្តែងៗ!!! បេក្ខនារីThe Voiceដែលត្រូវ​គូស្នេ​ហ៍​បាញ់សម្លាប់ រួច​ឃាតករ​បាញ់សម្លាប់​ខ្លួន​តា​ម​ក្រោយ​ស្លាប់​ក្បែរ​គ្នា​…មានវិដេអូ

ភ្នំពេញ៖ មានករណីដ៏កក្រើករាជធានីភ្នំពេញ នារសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៧ នេះ ដោយតារាចម្រៀងស្រី សាន ស្រៃឡៃ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងថ្លុកឈាម រួចហើយបាញ់សម្លាប់ខ្លួនឯងជាក្រោយ ដែលករណីនេះបានបង្កការភ្ញាក់ផ្អើលនៅចំណុច មន្ទីរពេទ្យសំរាកព្យាបាល វ៉ាយតាឡុងហ្គា ជាគ្លីនិកកែសម្ជស្ស ស្ថិតនៅក្បែរ ស្ថានីយទូរទស្សន៍អប្សរា តាមបណ្តោយផ្លូវ៣៦០កែងផ្លូវ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។

មកទល់នឹងពេលនេះដែរ ខ្មាន់កាំភ្លើងដែលបានស្លាប់ក្បែរសាកសពរបស់ អតីតតារាចម្រៀង សាន ស្រីឡៃ នោះ ត្រូវបានគេស្គាល់ច្បាស់ថា ឈ្មោះ ជ័យ រិន្ទ ជាអតីតប្ដីរបស់នារីរងគ្រោះ មុខរបរ អនុប្រធានគយនៅខេត្តត្បូងឃ្មុំ មានស្រុកកំណើតនៅខេត្តព្រៃវែង ។

អានបន្ត៖ ក្តៅៗដឹងការពិតហើយ!!!! តារាចម្រៀង សាន្ត ស្រី​ឡៃ ត្រូវ​គូស្នេ​ហ៍​បាញ់សម្លាប់ រួច​ឃាតករ​បាញ់សម្លាប់​ខ្លួន​តា​ម​ក្រោយ​ស្លាប់​ក្បែរ​គ្នា​

ភ្នំពេញ​:​ស្ត្រី​រង​គ្រោះជា​តារាចម្រៀង និង​ជា​អតីត​បេក្ខភាព The Voice Cambodia រដូវ​កាល​ទី​២ ឈ្មោះ សាន ស្រី​ឡៃ ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់​ជាច្រើន​គ្រាប់​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ​។ ប៉ុន្តែ​អ្វីដែល​រន្ធត់​ទៅទៀត​នោះ គឺ​ខ្មាន់​កំ​ភ្លើង​ក៏បាន​បាញ់សម្លាប់​ខ្លួនឯង តាម​ក្រោយ​ផងដែរ​។​

បុរស​ម្នាក់​ដែលជា​អ្នកប្រហារ​បណ្ដាលឱ្យ​តារាចម្រៀង​ម្នាក់​ស្លាប់​និង​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​មាន​វ័យ​ប្រហែល​៣០​ឆ្នាំ​ជាង​បាន​ដក​កាំភ្លើង​បាញ់សម្លាប់​ស្ត្រី​ស្រស់ស្អាត​ហើយ​បាន​ដក​កាំភ្លើង​បាញ់សម្លាប់​ខ្លួនឯង​បន្ត​ទៀតហើយ​ករណី​ខាងលើ​សមត្ថកិច្ច​បាន​រុំ​ព័ន្ធ​នៅ​កន្លែងកើតហេតុ កាល​វេលា​ម៉ោង​៤​និង​០០​នាទី​រសៀល​ថ្ងៃទី​១៦ ខែ តុលា ឆ្នាំ ២០១៧​នៅ​ចំណុច​មន្ទីរពេទ្យ​សំរាក​ព្យាបាល វ៉ា​យ​តា​ឡុង​ហ្គា តាមផ្លូវ​៣៦០​កែង​ផ្លូវ​៥៧ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​

​សាន្ត ស្រី​ឡៃ មាន​ស្រុកកំណើត​នៅ​ខេត្ត​ប៉ោយប៉ែត មាន​ប្ដី និង​កូន​២ ជា​អតីត​អ្នកចម្រៀង the voice រដូវ​កាល​ទី​២ ហើយ​បច្ចុប្បន្ន​ក៏​ជា​អ្នកចម្រៀង ច្រៀង​នៅតាម​ការប្រគំ​តន្ត្រី​នានា​ផងដែរ​៕​