មិនធម្មតា! យុវជនមកពីបាត់ដំបងមួយរូបនេះ ត្រូវអ្នកលេងហ្វេសប៊ុកសរសើរខ្លាំងក្រោយបង្ហាញស្នាដៃច្នៃម៉ូដតំណាងជាតិជាថ្មី ជាពិសេសគឺឈុត “ព្យញ្ជនៈខ្មែរទាំង៣៣តួ”

មួយរយៈចុងក្រោយនេះ មានវិចិត្រករជាច្រើនបានបង្ហាញនូវស្នាដៃ ជាមួយនឹងស្នាដៃច្នៃប្រឌិតម៉ូដសម្លៀកបំពាក់តំណាងប្រទេសកម្ពុជាយើងធ្វើឲ្យកក្រើកបណ្តាញសង្គមហ្វេសប៊ុក ដែលម៉ូដនីមួយៗសុទ្ធតែបង្កប់ក្បូរក្បាច់រចនាបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរពិតៗ ហើយទទួលបានការកោតសរសើរមិនដាច់ពីមាត់ឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

យ៉ាងណាមិញស្នាដៃទាំងនោះនៅតែមិនទាន់អស់ឡើយ ដោយយុវជនមួយរូបនេះ មានគណនីហ្វេសប៊ុកឈ្មោះ Nara Feshion ដែលរស់នៅខេត្តបាត់ដំបង បានបង្ហាញនូវស្នាដៃគំនូរនូវសម្លៀកបំពាក់តំណាងជាតិម្តងទៀត ដោយមានឈុតជាច្រើន សុទ្ធសឹងតែទទួលបានការកោតសរសើរជាពិសេសគឺឈុត ព្យញ្ជនៈខ្មែរទាំង៣៣តួ។ ក្នុងនោះផងដែលក៏មានការទន្ទឹងរង់ចាំថា អាចទេប្រសិនបើយកគំនូរទាំងនេះ ច្នៃចេញជារូបរាង ដើម្បីយកទៅប្រកួតនៅកម្មវិធីប្រកួតលំដាប់ថ្នាក់ពិភពលោក។ តោះចង់ដឹងថាស្រស់ស្អាតយ៉ាងណានោះមកមើលរូបភាពខាងក្រោមនេះ៖

ឈុតៈ កណ្តៀវ ខ្មែរ

ឈុត ស្បៃធំ ឬស្បៃភ្លោះ ទម្រង់ថ្មី

ឈុត នំអន្សមខ្មែរ ខែបុណ្យភ្ជុំបិណ្ឌ

ឈុតៈ ព្យញ្ជនៈខ្មែរទាំង៣៣តួ

ឈុតៈ រាជនី ក្រុងអង្គរ

Leave a Reply

Your email address will not be published. Required fields are marked *