ក្រុម​រាំ​ស្រីស្អាត ទម្លាយរឿងលះបង់​សម្រស់ដើម្បី​អាជីព​មួយនេះ​ (មានវីដេអូ)

ភាព​ជោគ​ជ័យកើត​ឡើងពី​ការ​ខិត​ខំប្រឹង​ប្រែង មិន​ខុស​ឡើយ ក្រុម​រាំ​ស្រី​ស្អាត​ 4nix ដែល​​កំពុង​ទទួល​បាន​ការ​គាំ​ទ្រ​ពេល​នេះ ក៏​លះ​បង់​មិន​ស្ទើរ​ដែរ​​។

ស្រី​ស្អាត​៤នាក់​​មាន​រូប​រាង​កាយ​តូច​ច្រឡឹង មុខមាត់​គួរ​ឲ្យ​ស្រលាញ់​​ ​ក្រុម​ 4nix កំពុង​ទទួល​បាន​ការ គាំទ្រ​ខ្លាំង​ចំពោះ​ទេពកោសល្យ​រាំ​របស់​ពួក​គេ​ ដោយ​អន្ទង​អារម្មណ៍អ្នក​ទស្សនា​មិន​ឲ្យ​ដក​ភ្នែក​ចេញ​ពី​សកម្ម​ភាព​របស់​ពួក​គេ​ឡើយ​។

ក្រុម​រាំ​មួយ​ក្រុមនេះ​ជា​ញឹក​ញាប់​តែ​ង​តែ​ធ្វើឲ្យ​អ្នក​ទស្សនា​មាន​ការ​យល់​ច្រឡំ​ថា​ ពួក​គេជា​ជន​ជាតិ​កូរ៉េ ព្រោះ​តែ​ការ​ស្លៀក​ពាក់ សម្បុរ និង​ការ​តុប​តែង​ខ្លួន។​​ ​
មុន​នឹង​ទទួល​បាន​ជោគ​ជ័យ​ដូច​សព្វ​ថ្ងៃ ស្រី​ស្រី​ស្អាត​មួយ​ក្រុម​នេះបាន​ព្យាយាម​ហ្វឹក​ហាត់​ក្បាច់​រាំមួយ​ថ្ងៃ​ជា​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ មិន​ដែល​រួញ​រា​ឡើយ។

ស្រី​ស្រស់​ប្រធាន​ក្រុម 4nix កញ្ញា Nit បាន​ប្រាប់ ​Sabay ថា មុន​នឹង​នាង​អាច​សម្ដែង​បាន​ដូច​សព្វ​ថ្ងៃ​នេះ ​ក្រុម​​ទាំងមូល​ត្រូវខំ​ហាត់​​រាល់​ថ្ងៃ​ មិន​ក្រោម​ពី​៦ម៉ោង​ឡើយ។ នារី​សាច់​ស​ខ្ចី​រាំ​ម្ដង​ៗ​គ្រ​លែង​មិន​ខ្លាច​ដាច់​ចង្កេះ​រូប​នេះ​​​​បន្ត​ថា​ រាល់​ពេល​ហាត់​រួច​នាង​ឈឺ​ចាប់​ពេញ​ខ្លួន​ទាំង​អស់​។ «​ពួក​យើង​សប្បាយ​ចិត្ត​ណាស់​ពេល​បាន​ធ្វើការ​រួម​ក្រុម​គ្នា​បែប​នេះ​ រាល់​ថ្ងៃ​ពួក​យើង​ហាត់​៦ម៉ោង ក្រោយពី​ហាត់​ហើយ​ ឈឺខ្លួន​ពេញ​ទាំង​អស់​ គឺ​ចុក​ ស្រពន់​គ្រប់​កន្លែង​តែម្ដង តែខ្ញុំ​មិន​បោះ​បង់​ការ​រាំ​នេះ​ទេ​ ព្រោះ​ខ្ញុំ​ស្រឡាញ់​ វា»។ Nit បញ្ជាក់។

ធម្មតា​ នារី​តែងខ្វល់​ខ្វាយ​ខ្លាំង​ណាស់​ទៅ​លើ​រូប​រាង​កាយ​ ទាំង​ស្បែក ទាំងទម្ងន់ ជាពិសេស​ស្រលាញ់​រូប​រាង​កាយ​ស្រ​ឡូន​ៗ​តែ​ម្តង។ ប្រធាន​ក្រុម​ស្រី​ស្អាត​នេះ​បន្ត​ថា​ នៅ​ពេល​ដែល​ហាត់​កាន់​តែ​ខ្លាំង​ រូប​រាង​កាយ​ដែល​ធ្លាប់​តែ​ស្រឡូន​បែរ​ជា​ឡើង​​សាច់​ដុំ ចំណែក​ឯជើង​វិញ​ក៏​ធំ​ៗ​ដែរ​ តែដោយចិត្តស្រលាញ់ ក្រុមស្រីស្អាតទាំង៤នាក់ មិន​រា​ថយ​ឡើយ។

ក្រុម​ 4nix បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៦ ដែល​មាន​សមាជិករាំ​វ័យ​ក្មេង​​ចំនួន​៤នាក់ គឺ កញ្ញា Nit កញ្ញា Woori កញ្ញា Ara និង កញ្ញា​ Mina។ ក្រុម​នេះ​មាន​អ្នក​គ្រប់​គ្រង​ជា​ជនជាតិ​កូរ៉េ ដែល​មើល​ការ​ខុសត្រូវ​ទាំង​សម្លៀកបំពាក់​ និង​ក្បាច់​រាំ​របស់​ពួកគេ៕ ​​​​

ប្រភព៖ សប្បាយ

អានបន្ត៖   Yaya ទម្លាយ​មូលហេតុ​មិន​ទៅ​ជប៉ុន​ជាមួយ​គ្រួសារ​ Nadech ព្រោះ​រឿង​សំខាន់​១

ដំណើរ​កម្សាន្ត​របស់​តារា​ប្រុស​ថៃ​ Nadech Kugimiya និង​ម្ដាយ​ប្រព្រឹត្តិ​ទៅ​យ៉ាង​សប្បាយ​រីករាយ​នៅ​ប្រទេស​ជប៉ុន​ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​មិន​មាន​វត្តមាន​របស់​ Yaya ឡើយ។

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​នោះ​គឺ​​ម៉ែ​កែវ​ ដែល​ត្រូវ​ជា​ម្ដាយ​របស់​ Nadech ស្រាប់​តែ​ បង្ហោះ​សារ​សរសេរ​ដោយ​ដៃ​ផ្ទាល់​លើ គណនី​ Instagram ព្រោះ​ម្នាក់​ៗ​គិត​ថា​ លោក​ស្រី​ចង់​សំដៅ​ពី​អវត្តមាន​របស់​ Yaya។ ប៉ុន្តែ​សម្រាប់​ស្រី​ស្អាត​ Yaya មិន​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​ថា​ ហេតុអ្វី​ម្ដាយ​ដៃគូ​ខ្លួន​បង្ហោះ​សារ​នោះ​ឡើយ។

Yaya ទទួល​ស្គាល់​ថា​ ខ្លួន​ពិត​ជា​ចង់​ទៅ​លេង​ទីនោះ (ប្រទេស​ជប៉ុន)ណាស់ ប៉ុន្តែ​ចៃដន្យ​អី​ ម្ដាយ​នាង​ស្រាប់​តែ​ឈឺ ហើយ​នៅ​មិន​ទាន់​ស្រាកស្រាន្ត ទើប​នាង​សម្រេច​មិន​ទៅ​តែ​ម្ដង។ មួយ​វិញ​ទៀត​ ស្រីស្អាត​រូប​នេះ​ក៏​មិន​គិត​ថា​អ្វី​ដែល​ម៉ែកែវ​បង្ហោះ​នោះ​ គឺ​ដោយសារ​រឿង​នាង​មិន​បាន​ចូលរួម​ក្នុង​ដំណើរ​កម្សាន្ត​នោះ​ដែរ ហើយ​គាត់​ប្រាកដ​ជា​យល់​ច្បាស់​ពី​មូល​ហេតុ​ជាក់ជា​មិន​ខាន៕

 

Leave a Reply

Your email address will not be published. Required fields are marked *