ស្លាប់៥នាក់ និង​របួស៦២នាក់ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨

ភ្នំពេញ)៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន៧លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៥នាក់, របួសស្រាល​ចំនួន៣៣នាក់ និង​របួសធ្ងន់២៩នាក់។

ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង៧លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន៨គ្រឿង រថយន្ត​តូច២គ្រឿង យាន​ផ្សេង១គ្រឿង និង​រថយន្ត​ធំ២គ្រឿង ហើយ​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន, មិន​ប្រកាន់​ស្ដាំ, មិន​គោរព​សិទ្ធិ និង​ប្រជែង។

សូមបញ្ជាក់ថា​រយៈពេល១០ថ្ងៃ ខែមករា ឆ្នាំ២០១៨នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន១០០លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៦៣នាក់ របួសធ្ងន់​ចំនួន១១៧នាក់ និង​របួសស្រាល​ចំនួន៨៥នាក់

Leave a Reply

Your email address will not be published. Required fields are marked *