ទន្ទឹម​នឹង​ម្តាយ​មាន​រឿង​អាស្រូវ ជា​មួយ​បំណុល​ជិត​ ៣ម៉ឺនដុល្លារ សារាយ សក្ខណា ពង្រីក​ជំនួញ​បន្ថែម​ទៀត ធ្វើ​មិនដឹង!

(ភ្នំពេញ)៖ តារាសម្ដែងសម្បុរខ្មៅស្រអែម អ្នកនាង សារាយ សក្ខណា ក្រោយពីម្តាយជាប់ទាក់ទងនឹងរឿងអាស្រូវ តុលារការរឹបអូសរថយន្ត ដោយសារជំពាក់បំណុលរឿងលុយជិត ៣ម៉ឺនដុល្លាររួមមក ថ្មីៗនេះ នាងបានពង្រីកសាខា កែវសម្ផស្ស ហ្ស៊ីណូ របស់នាងមួយភ្លាមបន្ថែមទៀត ដែលធ្វើជាមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំង។

អ្នកម្ដាយចាយសម្រស់ និងជាតារាសម្ដែងស្រីញញឹមស្រស់ ព្រមទាំងធ្វើម្ចាស់ហាងកែសម្ផស្ស ហ្ស៊ីណូ គ្លីនិក អ្នកនាង សារាយ សក្ខណា ត្រូវបានគេដឹងថា ម្ដាយរបស់នាង បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ ជំពាក់បំណុលខ្ទង់ម៉ឺនដុល្លារ រហូតត្រូវបានគេរឹបអូសយក រថយន្តដាក់តុលាការ ដែលបញ្ហានេះ ធ្វើឲ្យមិនអាចលុបបំបាត់ចេញពី ការចងចាំ របស់មហាជនឡើយ។ យ៉ាងណាមិញ ទោះម្ដាយមានរឿងអ្វីក៏ដោយ សារាយ សក្ខណា ហាក់ធ្វើដូចគ្មានរឿងអ្វីសោះ ដោយបានបើកសាខាថ្មីមួយទៀត ខណៈមុខរបររបស់នាងមួយនេះ មានការគាំទ្រជាច្រើន ពីសំណាក់អតិថិជន។

គួរបញ្ជាក់ផងដែរថា អ្នកនាង សារាយ សក្ខណា ទោះបីជាមុខរបរផ្ទាល់ខ្លួនមានការមមាញឹក ដោយមានសាខាច្រើន និងមានអតិថិជនកុះករក៏ដោយ នាងនៅមានវត្តមានក្នុងសិល្បៈរហូតដែរ ខណៈបច្ចុប្បន្ននេះ មានខ្សែភាពយន្តជាច្រើន ដែលនាងកំពុងសម្ដែង៕

ប្រភព៖ Khmertalking

អានបន្ត៖   ក្រុម​រាំ​ស្រីស្អាត ទម្លាយរឿងលះបង់​សម្រស់ដើម្បី​អាជីព​មួយនេះ​ (មានវីដេអូ)

ភាព​ជោគ​ជ័យកើត​ឡើងពី​ការ​ខិត​ខំប្រឹង​ប្រែង មិន​ខុស​ឡើយ ក្រុម​រាំ​ស្រី​ស្អាត​ 4nix ដែល​​កំពុង​ទទួល​បាន​ការ​គាំ​ទ្រ​ពេល​នេះ ក៏​លះ​បង់​មិន​ស្ទើរ​ដែរ​​។

ស្រី​ស្អាត​៤នាក់​​មាន​រូប​រាង​កាយ​តូច​ច្រឡឹង មុខមាត់​គួរ​ឲ្យ​ស្រលាញ់​​ ​ក្រុម​ 4nix កំពុង​ទទួល​បាន​ការ គាំទ្រ​ខ្លាំង​ចំពោះ​ទេពកោសល្យ​រាំ​របស់​ពួក​គេ​ ដោយ​អន្ទង​អារម្មណ៍អ្នក​ទស្សនា​មិន​ឲ្យ​ដក​ភ្នែក​ចេញ​ពី​សកម្ម​ភាព​របស់​ពួក​គេ​ឡើយ​។

ក្រុម​រាំ​មួយ​ក្រុមនេះ​ជា​ញឹក​ញាប់​តែ​ង​តែ​ធ្វើឲ្យ​អ្នក​ទស្សនា​មាន​ការ​យល់​ច្រឡំ​ថា​ ពួក​គេជា​ជន​ជាតិ​កូរ៉េ ព្រោះ​តែ​ការ​ស្លៀក​ពាក់ សម្បុរ និង​ការ​តុប​តែង​ខ្លួន។​​ ​
មុន​នឹង​ទទួល​បាន​ជោគ​ជ័យ​ដូច​សព្វ​ថ្ងៃ ស្រី​ស្រី​ស្អាត​មួយ​ក្រុម​នេះបាន​ព្យាយាម​ហ្វឹក​ហាត់​ក្បាច់​រាំមួយ​ថ្ងៃ​ជា​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ មិន​ដែល​រួញ​រា​ឡើយ។

ស្រី​ស្រស់​ប្រធាន​ក្រុម 4nix កញ្ញា Nit បាន​ប្រាប់ ​Sabay ថា មុន​នឹង​នាង​អាច​សម្ដែង​បាន​ដូច​សព្វ​ថ្ងៃ​នេះ ​ក្រុម​​ទាំងមូល​ត្រូវខំ​ហាត់​​រាល់​ថ្ងៃ​ មិន​ក្រោម​ពី​៦ម៉ោង​ឡើយ។ នារី​សាច់​ស​ខ្ចី​រាំ​ម្ដង​ៗ​គ្រ​លែង​មិន​ខ្លាច​ដាច់​ចង្កេះ​រូប​នេះ​​​​បន្ត​ថា​ រាល់​ពេល​ហាត់​រួច​នាង​ឈឺ​ចាប់​ពេញ​ខ្លួន​ទាំង​អស់​។ «​ពួក​យើង​សប្បាយ​ចិត្ត​ណាស់​ពេល​បាន​ធ្វើការ​រួម​ក្រុម​គ្នា​បែប​នេះ​ រាល់​ថ្ងៃ​ពួក​យើង​ហាត់​៦ម៉ោង ក្រោយពី​ហាត់​ហើយ​ ឈឺខ្លួន​ពេញ​ទាំង​អស់​ គឺ​ចុក​ ស្រពន់​គ្រប់​កន្លែង​តែម្ដង តែខ្ញុំ​មិន​បោះ​បង់​ការ​រាំ​នេះ​ទេ​ ព្រោះ​ខ្ញុំ​ស្រឡាញ់​ វា»។ Nit បញ្ជាក់។

ធម្មតា​ នារី​តែងខ្វល់​ខ្វាយ​ខ្លាំង​ណាស់​ទៅ​លើ​រូប​រាង​កាយ​ ទាំង​ស្បែក ទាំងទម្ងន់ ជាពិសេស​ស្រលាញ់​រូប​រាង​កាយ​ស្រ​ឡូន​ៗ​តែ​ម្តង។ ប្រធាន​ក្រុម​ស្រី​ស្អាត​នេះ​បន្ត​ថា​ នៅ​ពេល​ដែល​ហាត់​កាន់​តែ​ខ្លាំង​ រូប​រាង​កាយ​ដែល​ធ្លាប់​តែ​ស្រឡូន​បែរ​ជា​ឡើង​​សាច់​ដុំ ចំណែក​ឯជើង​វិញ​ក៏​ធំ​ៗ​ដែរ​ តែដោយចិត្តស្រលាញ់ ក្រុមស្រីស្អាតទាំង៤នាក់ មិន​រា​ថយ​ឡើយ។

 

Leave a Reply

Your email address will not be published. Required fields are marked *