បុរសម្នាក់ ឡើងត្នោត ស្រាប់តែរបូតដៃធ្លាក់មកដី ស្លាប់បាត់បង់ជីវិត បន្សល់ទុកតែកូនកំព្រានិងស្រ្តីមេម៉ាយ រស់នៅយ៉ាងកណ្តោចកណ្តែង

កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីឡើងដើមត្នោត របូតដៃធ្លាក់ដីសន្លប់ស្តូកស្តឹង ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យរួច ហេតុការណ៍នេះបានកើតឡើងនៅចំណុចត្រង់ចំណុចភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះមានឈ្មោះ បេត សារឿន ភេទប្រុស អាយុ៣៦ឆ្នាំ មានប្រពន្ធនិងកូន២នាក់រស់នៅក្នុងភូមិឃុំ កើតហេតុ។
នៅមុនពេលកើតហេតុ បុរសខាងលើ ឡើងត្នោតដូចសព្វរាល់ដង ថ្ងៃនេះនៅពេលឡើងដល់ ក ត្នោត មិនដឹងជាយ៉ាងម៉េច ក៏របូតដៃ ធ្លាក់មកដី សន្លប់ស្តូកស្តឹង អស់អ្នកភូមិនៅក្បែរនាំទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ប៉ុន្តែមានសភាពធ្ងន់ធ្ងរ ក៏ស្លាប់យ៉ាងអាណោចអាធ័ម ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អានបន្ត៖   មន្ត្រីស័ក្តិ៤ ត្រូវបានព្រះរាជអាជ្ងា កាត់ទោសដាក់គុកព្រៃសហើយ ពីបទ…..និងទិញស័ក្តិក្លែងក្លាយមកពាក់បង្អូតទៀត

ភ្នំពេញ៖ ជនសង្សយ័ជានគរបាលស័ក្តិ៤នេះ ត្រូវបានព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ចំនួ​ន២បទល្មើស គឺ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ ដោយអាជ្ញាធរសាធារណៈ» ប្រព្រឹត្តទៅនៅចំណុចផ្លូវលេខ៥៩៨ កែផ្លូវលេខ៣១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា២១៨ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ។

សម្រាប់មាត្រា២១៨ ត្រូវប្រឈមជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ពិន័យជាប្រាក់ពី៤លាន ទៅ១០លាន និងមាត្រា៦១៤ ដែលប្រឈមជាប់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ ពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ២លានរៀល។ បើតាមការបញ្ជាក់ពីមន្រ្តីតុលាការ តាមពិតជនត្រូវចោទរូបនេះ មានឋានន្តរស័ក្តិអនុសេនីយ៍ឯក (ស័ក្តិ៣) ប៉ុន្តែជននេះបានទិញស័ក្តិក្លែងក្លាយ១ទៀត ដើម្បីពាក់លើស្មា គឺឡើងស័ក្តិ៤។​

 

 

សម្រាប់មាត្រា២១៨ ត្រូវប្រឈមជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ពិន័យជាប្រាក់ពី៤លាន ទៅ១០លាន និងមាត្រា៦១៤ ដែលប្រឈមជាប់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ ពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ២លានរៀល។ បើតាមការបញ្ជាក់ពីមន្រ្តីតុលាការ តាមពិតជនត្រូវចោទរូបនេះ មានឋានន្តរស័ក្តិអនុសេនីយ៍ឯក (ស័ក្តិ៣) ប៉ុន្តែជននេះបានទិញស័ក្តិក្លែងក្លាយ១ទៀត ដើម្បីពាក់លើស្មា គឺឡើងស័ក្តិ៤។​

សមត្ថកិច្ចបានឱ្យដឹងថា ​ជនដៃដល់ដែលប្រើអំពើហិង្សាទៅលើមន្ដ្រីចរាចរណ៍ជាប់កិច្ចសន្យានោះ មានឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ ដែលបម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ រូបគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយប្រើអំពើហិង្សា និងមានការបែកធ្លាយវីដេអូភស្តុតាងនៅតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *