អាណោចអាធ័មណាស់! ម្តាយចិត្តអាក្រក់ បង្កើតកូនហើយ យកទៅបោះចោលនៅគុម្ពចេក សំណាងល្អត្រូវបានគេជួយសង្គ្រោះទាន់ពេល (មានវីដេអូ)

ថៃ៖ ទារកទើបនឹងកើតម្នាក់ ត្រូវបានម្តាយចិត្តអប្រិយ យកទៅបំបោះបង់ចោលដូចសត្វធាតុ នៅព្រៃគុម្ពចេកមួយកន្លែង ស្ថិតក្នុងស្រុក Mai Rim ខេត្ត Chiang Mai ប្រទេសថៃ ប៉ុន្តែជាសំណាងល្អ ត្រូវបានគេប្រទះឃើញ នឹងជួយសង្គ្រោះជីវិតបានទាន់ពេលវេលា។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង តាំងតែពីថ្ងៃបុណ្យគ្រីស្មាស់ ទី២៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅមកម្ល៉េះ ខណៈទើបតែត្រូវបានគេ យកមកបង្ហោះចែកចាយជាសាធារណៈ នៅលើបណ្តាញសង្គម ដោយទទួលបានការអាណិតអាសូរជាខ្លាំង ទៅលើទារករងគ្រោះ។

នៅថ្ងៃកើតហេតុ ទារករងគ្រោះខាងលើនេះ ត្រូវបានគេរាយការណ៍ថា ត្រូវបានម្តាយរបស់គេ រុំនឹងភួយពណ៌ខ្មៅមួយ រួចយកទៅចោលនៅឯគុម្ពចេក។ ជាសំណាងល្អ អ្នកដំណើរម្នាក់ឈ្មោះ Aping Ping អាយុ២១ឆ្នាំ បានដើរកាត់ទីនោះ ក៏លឺសូរសម្លេងទារកយំល្វើយៗ ហើយគេក៏បានចូលទៅមើល ក៏ស្រាប់តែភ្ញាក់ផ្អើល ប្រទះឃើញទារករងគ្រោះនេះ ស្ថិតក្នុងសភាពខ្សត់ខ្សោយយ៉ាងខ្លាំង។

ភ្លាមៗក្រោយកើតហេតុ មិនបង្អង់យូរ Aping ក៏បាននាំយកទារករងគ្រោះ ទៅមន្ទីរពេទ្យនៅក្បែរនោះ ដើម្បីសុំជំនួយទាំងឥតស្ទាក់ស្ទើរចិត្តតែម្តង។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក Aping និយាយថា៖ «ខ្ញុំហើយនឹងបងប្អូនប្រុសរបស់ខ្ញុំ បានប្រទះឃើញកូនង៉ា ដែលត្រូវបានគេបោះបង់ចោលនេះ នៅក្រោមដើមចេក កាលពីថ្ងៃទី២៥ ខែធ្នូ។ បើតាមខ្ញុំគិត កូនង៉ានេះកើតបានប្រហែល ពីរបីថ្ងៃអីហើយ។ ពួកយើងបានយកគេទៅមន្ទីរពេទ្យ ហើយកូនង៉ានេះក៏ត្រូវបានក្រុមគ្រូពេទ្យប្រញាប់ប្រញាល់ បញ្ជូនគេទៅបន្ទប់សង្គ្រោះបន្ទាន់ (ICU) ។ សំណាងណាស់ ដែលគេមិនបានរងគ្រោះថ្នាក់អ្វី ធ្ងន់ធ្ងរដល់អាយុជីវិត។ ខ្ញុំសង្ឃឹមថា កូនង៉ាតូចនេះ នឹងមានអនាគតភ្លឺស្វាង នឹងស្ថិតនៅក្នុងដួងចិត្តអ្នករាល់គ្នាផងដែរ» ។

អ្នកនាំពាក្យពីខាងមន្ទីរពេទ្យ ឈ្មោះ June Ou បាននិយាយថា នៅពេលនេះទារកមានសុខភាពល្អជាធម្មតា មិនមានអ្វីគួរឲ្យព្រួយបារម្ភឡើយ។ ក្រោយស្ថានភាពប្រសើរឡើង ទារកក៏ត្រូវបានបញ្ចូនទៅឲ្យខាងមណ្ឌលកុមារកំព្រា ដើម្បីជួយចិញ្ចឹមបីបាច់។ ខណៈបច្ចុប្បន្ន អាជ្ញាធរក្នុងតំបន់ ក៏កំពុងតែចាត់វិធានការតាមដាន និងស្វែងមុខអាណាព្យាបាលរបស់ទារកផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖   

រូបភាព៖ ទារករងគ្រោះដែលត្រូវបានម្តាយចិត្តអាក្រក់ យកទៅចោលនៅគុម្ពចេក

Leave a Reply

Your email address will not be published. Required fields are marked *