ខាត់ សុឃីម សម័យក៏បាន បុរាណក៏បាន ថែមទាំងចេះលេងឧបករណ៍តន្រ្តីតាខេ យ៉ាងស្ទាត់ជំនាញ (មានវីដេអូ)

នាពេលបច្ចុប្បន្ននេះ បើទោះបីជាតារាចម្រៀងមួយចំនួនខំប្រឹងបញ្ចេញចម្រៀងបែបទាន់សម័យញាក់កន្ត្រាក់អារម្មណ៍យ៉ាងណាក៏ដោយ ក៏អ្នកនាង ខាត់ សុឃីម ដែលជាតារាចម្រៀងជើងចាស់វង្សារូបនេះ នៅតែច្រៀងចម្រៀងលក្ខណៈរាំកំសាន្តបែបប្រពៃណីដែរ។ តារាពហុជំនាញរូបនេះត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ ដោយសារតែទេពកោសល្យចម្រៀងបែបបុរាណ និងប្រពៃណីរបស់អ្នកនាង ដែលធ្វើឲ្យអ្នកស្តាប់អន្លង់អន្លោចទៅតាមបទចម្រៀង។

ព្វថ្ងៃអ្នកនាង ខាត់ សុឃីម ក៏មានការមម៉ាញឹកយ៉ាងខ្លាំងជាមួយនឹងការងារសិល្បៈ ក៏ដូចជាការច្រៀងនៅតាមពិធីមង្គលការនានា។ យ៉ាងណាមិញនៅថ្ងៃនេះអ្នកនាង និងក្រុមភ្លេង ក៏បានធ្វើការសមហាត់ភ្លេងបុរាណ ដែលក្រុមអ្នកនាងតែងតែលេងនៅក្នុងពិធីមង្គលការ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគេសង្កេតឃើញអ្នកនាងបានបង្ហាញនូវទេពកោសល្យលេងតាខេ ដែលជាឧបករណ៍បុរាណខ្មែរ យ៉ាងស្ទាត់ជំនាញ។ តោះមកទស្សនាវិដេអូនៅខាងក្រោមនេះ៖

 អានបន្ត៖   កុំច្រឡំ Rain មិនមែនស្លូតទេណា! ខឹងកូនសិស្ស មិនយកចិត្តទុកដាក់ លេងសុទ្ធតែ…..( មានវីដេអូ)

កូរ៉េខាងត្បូង៖ កំពូលតារាចម្រៀងប្រចាំប្រទេសកូរ៉េលោក Rain ថ្មីៗនេះ លោកបានចូលរួម ធ្វើជាគណៈកម្មការ ក៏ដូចជាធ្វើជាគ្រូបង្វឹកនៅក្នុងកម្មវិធី ប្រកួតទេពកោសល្យសមត្ថភាព «The Unit» របស់ទូរទស្សន៍ល្បីឈ្មោះ KBS កូរ៉េ។

គួរឲ្យដឹងថា កម្មវិធីប្រលងសមត្ថភាព «The Unit»នេះ គឺបង្កើតឡើងសម្រាប់ផ្តល់ឱកាស ដល់មនុស្សគ្រប់គ្នា ដែលមានសមត្ថភាពទេពកោសល្យផ្នែកសិល្បៈ ដូចជាច្រៀង និងរាំ ឲ្យពួកគេបានបង្ហាញសមត្ថភាព និងអាចសម្រេចបំណងតាមក្តីប្រាថ្នារបស់ពួកគេ ដែលចង់ក្លាយជាតារាKpopបាន។

តូយ៉ាង មកទល់ពេលនេះ វិញ្ញាសារដែលផ្តល់ឲ្យបេក្ខជនគ្រប់រូបកាន់តែ មានភាពតឹងតែងឡើងៗ ក៏ដូចជាកាលពីសប្តាហ៍មុននេះ វិញ្ញាសារនៃកម្មវិធី តម្រូវឲ្យបេក្ខជនទាំងអស់ ត្រូវតែហ្វឹកហាត់រាំឲ្យបានស្ទាត់ជំនាញ ដើម្បីឡើងសម្តែងដោយផ្ទាល់ ជាមួយនឹងកំពូលតារាចម្រៀងRain

ដោយឡែក ខណៈពេលហ្វឹកហាត់ក្បាច់រាំ ដោយមាន កំពូលតារាចម្រៀងRainជាអ្នកបង្វឹក យើងឃើញថា តារាប្រុសរូបនេះ មានការខឹងជាខ្លាំង ចំពោះកូនសិស្សទាំងអស់ ដែលពួកគេគ្មានស្មារតីក្នុងការហ្វឹកហាត់ រៀនសូត្រមិនយកចិត្តទុកដាក់ ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន រហូតធ្វើឲ្យ លោក Rain ដែលជាគណៈកម្មការ និងជាគ្រូបង្វឹក ធ្វើការណែនាំ និងស្តីបន្ទោស ចំពោះភាពខ្ជិលច្រអូសរបស់ពួកគេ ដោយថា បើសិនជាពួកគេនៅតែបែបនេះ មិនចាំបាច់ធ្វើជាតារានោះទេ សូម្បីតែលោកឡើងជាតារាជើងចាស់ មានបទពិសោធន៍ឡើងឆាកជិត ១លាន១ពាន់ដងទៅហើយ ក៏ប៉ុន្តែពេលទៅដល់ផ្ទះ លោកនៅតែហ្វឹកហាត់ខ្លួនឯងបន្ថែមជានិច្ច។

ប៉ុន្តែមិនថាយ៉ាងណា ក្រោយពីស្តាប់ការណែនាំស្តីបន្ទោសរបស់ តារាប្រុសរូបនេះហើយ ធ្វើឲ្យបេក្ខជនទាំងអស់មានស្មារតី និងឡើងសម្តែងបានយ៉ាងជោគជ័យផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *