ស្ទាយលេងខ្លួន បែបសាមញ្ញជាច្រើនប៉ុស្តិ៍ របស់Step មើលយូរៗ ដូចកូរ៉េ

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង រូបសង្ហា លោក Step តែងតែនាំអ្វីដែលថ្មីជានិច្ចមកជូន អ្នកគាំទ្រ ជាមួយនឹងការស្លៀកពាក់ និង ការតាក់តែង នៃបទចម្រៀងថ្មីៗ របស់លោក។

ជាពិសេស លោក ក៏កំពុងឡើងកូដខ្លាំងមែនទែន ក្នុងមួយរយៈចុងក្រោយនេះ ព្រោះថាបទរបស់លោក ភាគច្រើន មានសាច់ភ្លេងល្អ ពិរោះគួរឲ្យចាប់អារម្មណ៍ និងត្រូវសាច់រឿងស្នេហារបស់យុវវ័យ នាពេលបច្ចុប្បន្ននេះ ។

ក្នុងនោះ គេសង្កេតឃើញថា Step ជាតារាប្រុសមួយរូបដែលចូលចិត្តលេងខ្លួនបែប សាមញ្ញ ជាមួយ អាវយឺត តែទោះជាយ៉ាងណា មើលទៅ លោក នៅតែសង្ហា និងទាក់ទាញខ្លាំង ដូចជាកូរ៉េ ធ្វើឲ្យអ្នកគាំទ្រមួយចំនួន យកគំរូតាមថែមទៀតផង ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

អានបន្ត៖   ខាត់ សុឃីម សម័យក៏បាន បុរាណក៏បាន ថែមទាំងចេះលេងឧបករណ៍តន្រ្តីតាខេ យ៉ាងស្ទាត់ជំនាញ (មានវីដេអូ)

នាពេលបច្ចុប្បន្ននេះ បើទោះបីជាតារាចម្រៀងមួយចំនួនខំប្រឹងបញ្ចេញចម្រៀងបែបទាន់សម័យញាក់កន្ត្រាក់អារម្មណ៍យ៉ាងណាក៏ដោយ ក៏អ្នកនាង ខាត់ សុឃីម ដែលជាតារាចម្រៀងជើងចាស់វង្សារូបនេះ នៅតែច្រៀងចម្រៀងលក្ខណៈរាំកំសាន្តបែបប្រពៃណីដែរ។ តារាពហុជំនាញរូបនេះត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ ដោយសារតែទេពកោសល្យចម្រៀងបែបបុរាណ និងប្រពៃណីរបស់អ្នកនាង ដែលធ្វើឲ្យអ្នកស្តាប់អន្លង់អន្លោចទៅតាមបទចម្រៀង។

ព្វថ្ងៃអ្នកនាង ខាត់ សុឃីម ក៏មានការមម៉ាញឹកយ៉ាងខ្លាំងជាមួយនឹងការងារសិល្បៈ ក៏ដូចជាការច្រៀងនៅតាមពិធីមង្គលការនានា។ យ៉ាងណាមិញនៅថ្ងៃនេះអ្នកនាង និងក្រុមភ្លេង ក៏បានធ្វើការសមហាត់ភ្លេងបុរាណ ដែលក្រុមអ្នកនាងតែងតែលេងនៅក្នុងពិធីមង្គលការ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគេសង្កេតឃើញអ្នកនាងបានបង្ហាញនូវទេពកោសល្យលេងតាខេ ដែលជាឧបករណ៍បុរាណខ្មែរ យ៉ាងស្ទាត់ជំនាញ។ តោះមកទស្សនាវិដេអូនៅខាងក្រោមនេះ៖

 

Leave a Reply

Your email address will not be published. Required fields are marked *