ទើបប៉ុណ្ណឹងសោះ កូនស្រី គង់ សុជាតិ មានហាងឆេងក្នុងទីផ្សារសិល្បៈ បាត់ទៅហើយ

ភ្នំពេញ៖ បន្ទាប់ពីពិធីការិនីដ៏ល្បីល្បាញ  គង់ សុជាតិ បានសម្រេចចិត្ត រៀបការជាមួយលោក ជា វិបុល គ្រប់គ្នាសម្គាល់ឃើញថា អ្នកនាង ហាក់បីដូចជារស់នៅ យ៉ាងមានសុភមង្គល ក្រោម មើលថែទាំពីស្វាមី ថែមទាំងទទួលបានចំណងដៃកូនស្រី ដ៏គួរឲ្យស្រលាញ់ម្នាក់ទៀតផង។

ប៉ុន្តែអ្វីដែល ប្រិយមិត្តមិននឹកស្មានដល់នោះ កូនស្រីរបស់អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ទើបមានវ័យជាង១ខួបសោះ បែរជាមានហាងឆេង ក្នុងទីផ្សារសិល្បៈទៅហើយ។

ដោយថ្មីៗនេះអ្នកម្ដាយសម័យថ្មី គង់ សុជាតិ បានបង្ហោះរូបភាពសម្លៀកបំពាក់ថ្មី  អមនឹងសារមួយថា៖«រៀបសម្លៀកបំពាក់ឲ្យ ដូរី សំរាប់ថ្ងៃស្អែក ថតផ្សាយពាណិជ្ជកម្ម ផលិតផលថែស្បែក» ។

សារនេះបានស្ដែងឲ្យគ្រប់គ្នា បានដឹងកាន់តែច្បាស់ថា ដូរី ដែលជាកូនស្រីសំណព្វ ចិត្ត របស់តារាទាំងពីរដួងនេះ ពិតជាដុងសិល្បៈខ្លាំងមិនធម្មតា ព្រោះនៅតូចសោះអាចរកចំណូលបាន មិនចាញ់តារាផ្សេងៗនោះទេ ៕

អានបន្ត៖  ស្ទាយលេងខ្លួន បែបសាមញ្ញជាច្រើនប៉ុស្តិ៍ របស់Step មើលយូរៗ ដូចកូរ៉េ

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង រូបសង្ហា លោក Step តែងតែនាំអ្វីដែលថ្មីជានិច្ចមកជូន អ្នកគាំទ្រ ជាមួយនឹងការស្លៀកពាក់ និង ការតាក់តែង នៃបទចម្រៀងថ្មីៗ របស់លោក។

ជាពិសេស លោក ក៏កំពុងឡើងកូដខ្លាំងមែនទែន ក្នុងមួយរយៈចុងក្រោយនេះ ព្រោះថាបទរបស់លោក ភាគច្រើន មានសាច់ភ្លេងល្អ ពិរោះគួរឲ្យចាប់អារម្មណ៍ និងត្រូវសាច់រឿងស្នេហារបស់យុវវ័យ នាពេលបច្ចុប្បន្ននេះ ។

ក្នុងនោះ គេសង្កេតឃើញថា Step ជាតារាប្រុសមួយរូបដែលចូលចិត្តលេងខ្លួនបែប សាមញ្ញ ជាមួយ អាវយឺត តែទោះជាយ៉ាងណា មើលទៅ លោក នៅតែសង្ហា និងទាក់ទាញខ្លាំង ដូចជាកូរ៉េ ធ្វើឲ្យអ្នកគាំទ្រមួយចំនួន យកគំរូតាមថែមទៀតផង ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖

 

Leave a Reply

Your email address will not be published. Required fields are marked *