អុញនោះ! ឆៃ លីដាឡែន ប្រកាសថាឈប់ស្រលាញ់មនុស្សប្រុស បែរមកស្រលាញ់ស្រីៗវិញ….

តារាសម្តែងពោរពេញដោយទេពកោសល្យ ឆៃ លីដាឡែន ទោះបីជាចូលសិល្បៈជាយូរណាស់មកហើយប៉ុន្តែរូបសម្រស់ និងការគាំទ្រក៏នៅតែដដែល ដោយតារាស្រីរូបនេះក៏មានស្នាដៃថ្មីក្នុងខ្សែភាពយន្តថ្មីៗ និងតែងតែមមាញឹកជាមួយនឹងការចូលរួមសម្តែងក្នុងកម្មវិធីផ្សេងៗ។ យ៉ាងណាមិញរួមជាមួយនឹងភាពជោគជ័យអ្នកនាងបានធ្វើឲ្យមហាជនមានការងើយឆ្ងល់ជាខ្លាំងថាមួយរយៈចុងក្រោយនេះអ្នកនាង បានបង្ហោះសារបែបសោកសៅ ជាញឹកញយជាពិសេសទាក់ទងទៅនឹងរឿងរ៉ាវស្នេហាតែម្តង។

ជាក់ស្តែងនៅថ្ងៃនេះ ឆៃ លីដាឡែន ក៏បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងដោយតារាស្រីរូបនេះបានបង្ហាញរូបភាពផ្អែមល្ហែមជាមួយនឹងកញ្ញា យ៉ែម ស្រីពេជ្រ ដោយថែមទាំងប្រកាសថាឈប់ស្រលាញ់មនុស្សប្រុស។ ដោយ ឆៃ លីដាឡែន  បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “ឈប់ស្រលាញ់មនុស្សប្រុសហើយ​ ស្រលាញ់ស្រីៗវិញ​ មានតែមនុស្សស្រីដូចគ្នាទេដែលយល់ចិត្ត​។ ស្វីតណាស់ម៉ែហើយនឹងកូន​ តែដូចជាស្វីតពេកហើយកូន ​Yem Srey Pich លក្ខណះដូចមែនម៉ែហើយកូន”។ យ៉ាងណាមិញរូបភាពទាំងនោះអ្នកនាង ឆៃ លីដាឡែន គ្រាន់តែបង្ហោះជាលក្ខណៈលេងសើច ដោយបង្ហាញភាពស្និទ្ធស្នាលជាមួយនឹងកញ្ញា យ៉ែម ស្រីពេជ្រ ប៉ុន្តែក៏មានការចាប់អារម្មណ៍ព្រោះតែមួយរយៈកន្លងទៅគេតែងសង្កេតឃើញតារាស្រីរូបនេះតែងតែបង្ហោះនូវភាពសោកសៅរបស់ខ្លួនចំពោះរឿងស្នេហា៕

អានបន្ត៖   ដេននី ក្វាន់ ស្អាតប៉ុណ្ណឹងហើយ មិនអស់ចិត្ត នៅទៅកែកន្លែងមួយទៀត

ភ្នំពេញ៖ បើទោះបីជា តារាសម្តែងស្រី ដេននី ក្វាន់ លែងប្រឡូកក្នុងវិស័យសិល្បៈ ក៏រូបនាង នៅតែទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹង រូបថតស៊ីអារម្មណ៍ជាច្រើនសន្លឹករបស់នាង ដែលតែងបង្ហោះជារឿយៗ។

ក្នុងនោះ រូបនាង មិនត្រឹមតែ ល្បីប៉ុណ្ណោះ បើងាកមើលសម្រស់របស់នាង ក៏មិនណយដែរ ដែលអាចធ្វើឲ្យ បុរសជាច្រើន លង់នឹងនាងតែម្តង។

ប៉ុន្តែទោះបីជា នាងរូបសម្ផស្សស្រស់ស្អាតប៉ុណ្ណាក៏ដោយ ក៏នាងនៅតែទៅកែកុនបន្ថែមទៀត ដើម្បីឲ្យល្អឥតខ្ចោះ ដោយក្នុងនោះ នាងបានទៅចាក់មុខឲ្យរាងជាអក្សរ V បន្ថែមទៀត នេះបើតាមហាងកែសម្ផស្សមួយ បានបង្ហាញឲ្យដឹង។

ជាមួយគ្នានោះដែរ អ្នកគាំទ្រ ក៏មានការភ្ញាក់ផ្អើល ដែលសម្រស់របស់នាងប៉ុណ្ណឹងហើយ នៅទៅថែមថយ ទៀត ថាតើនាង ចង់ស្អាតបែបណាទៀត៕

 

Leave a Reply

Your email address will not be published. Required fields are marked *